អ្វីជាអកុសលធម៌?

អកុសលធម៌ គឺជាអំពើអាក្រក់ដែលជាប្រភព​នៃ​សេចក្តីទុក្ខ​ សោកវិនាសក្នុងជីវិត និងក្នុងសង្គម។ អកុសលធម៌រួ​មមាន​ លោភៈ ទោសៈ និងមោហៈ។

 លោភៈ 

គិតតែពីចង់បាន ហើយ​ចង់បានទៀត ចង់បានឱ្យ​ច្រើនជាទីបំផុត។ កាលបើ​លោភៈ​ កើតមាន​ឡើង​ហើយ​អ្នក​នោះ​តែង​អាច​ប្រកប​នូវកម្មគ្រប់បែប​យ៉ាង ដូចជា​ភាពឃោរឃៅ ការ​កាប់​សម្លាប់ ព្រៃផ្សៃ ការ​លួច​ប្លន់ ប្រព្រឹត្ត​ខុសក្នុងកាម និង​និយាយ​កុហក​បោកប្រាស់​ ដើម្បីសម្រេច​តាម​បំណង​របស់​ខ្លួន។

ទោសៈ 

គឺការ​ប្រទូស​សារ៉ាយ មាន​ដើម​កំណើត​ចេញពី​ការ​ក្តៅចិត្ត​ ការ​ទាស់​ចិត្ត និងអគតិ គឺការ​មិនពេញចិត្ត។ អ្នក​ដែលកើត​ទោសៈហើយ តែង​តែ​រក​ឱកាស​ដើម្បីព្យាបាទ​ដល់អ្នក​ដែល​ខ្លួន​មិនពេញចិត្ត​ និងអ្នកដែលខ្លួន​ចងគំនុំ។

មោហៈ 

គឺជា​ការ​វង្វេង​មិនដឹងខុសត្រូវ ល្ងង់ខ្លៅ​អវិជ្ជា ជា​ប្រភពដ៏ធំ​ជាងគេ​ក្នុងការ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ជនដែលវង្វេងអវិជ្ជា មិនអាច​ដឹង​បានថា​អ្វីដែលល្អ អ្វី​ដែលអាក្រក់ អ្វីដែលគួរ អ្វីដែល​មិនគួរ គឺ​ដើម្បី​បំពេញ​បំណង​លោភៈ និងទោសៈ​របស់ខ្លួន។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩