ឧបមាន​ (ទំហៀបន័យ)


ឧបមាន​ ជាវិធី​មួយសម្រាប់បង្កើតរូបារម្មណ៍។ គេលើក​យកសត្វ​ វត្ថុ​ មតិ​ពីរ ឬច្រើន​ដែល​មានលក្ខណៈ​ប្លែកគ្នា។ ស្រដៀងគ្នា ទៅប្រៀបធៀប​គ្នា ដោយ​ប្រើសំនួន​ប្រៀបធៀប​លក្ខណៈ​ដូចគ្នា និងខុសគ្នា។ សំនួន​ប្រៀប​ធៀប​លក្ខណៈ​ដូច​គ្នាមាន៖ ដូច ដូចជា ប្រៀប​ដូច បីដូច​ ឧបមាដូច ស្មើ​ រូ រូហាន...។ សំនួន​ប្រៀប​ធៀប​លក្ខណៈ​ខុសគ្នា​មាន៖ មិនដល់ មិនមែន មិនដូច មិនស្មើ ពុំដូច ពុំ​ស្មើ ជាង​លើស...។
ឧបមាន​មាន​ពីរយ៉ាងគឺ ឧបមានស្រប និងឧបមាន​បដិសេធ។

ឧបមាន​ស្រប

នៅក្នុងគុម្ភស្រូវនោះ មានផ្កាត្រកួន​ពណ៌ស្វាយ ផ្កា​ក្រជីពពណ៌​ក្រហមឆ្អៅ ផ្កា​អញ្ចាញ​ពណ៌​លឿន​ដូច​មាសឆ្អិន លាយឡំ​ត្រង់នេះបន្តិច ត្រង់នោះបន្តិច។ បុប្ឆាទាំងឡាយ ហាក់ដូច​ជា​ឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលម្អនៃសំពត់ព្រំបៃតង ដែល​លាតសន្ធឹង​ក្រោម​មេឃ​ស្រកានាគ និង​ក្រោម​រស្មី​នៃព្រះសុរិយា។ (ដកស្រង់ចេញពី រឿងផ្កាស្រពោន )

ផ្កាអញ្ចាញពណ៌លឿង  ជា​អង្គបង្គោលដែលជាអង្គទីមួយនៃទំហៀប
មាសឆ្អិន ជាទំហៀប​ដែលជាអង្គទី​ពីរនៃទំហៀប

អង្គទាំងពីរនេះ ភ្ជាប់គ្នាដោយសំនួនប្រៀបធៀប​លក្ខណៈដូចគ្នា​ ដូច​

បុប្ឆាទាំងនេះ ជាអង្គបង្គោល
គ្រឿងលម្អ ជាអង្គទំហៀប
អង្គទាំងពីរនេះ ភ្ជាប់គ្នាដោយសំនួនប្រៀបធៀប​លក្ខណៈដូចគ្នា​ ហាក់ដូចជា។

ឧបមានបដិសេធ

ស្រះហេមពាន្តភ្លឺយ៉ាងណា ក៏គង់​ភ្លឺថ្លានៅមិនដល់
ស្នេហាមាតាថ្លាឥតខ្វល់ ព្រោះគ្មានកិច្ចកល​មកកៀកកើយ។ (ដកស្រង់ចេញពីគុកកាមកិលេស)

ស្រះហេមពាន្តភ្លឺ គឺអង្គបង្គោល
ស្នេហាមាតាថ្លា គឺអង្គទំហៀប
អង្គទាំងពីរនេះ ភ្ជាប់គ្នាដោយសំនួន​ប្រៀបធៀបលក្ខណៈខុសគ្នា មិនដល់៕

Comments

Popular posts from this blog

ផ្កាស្រពោន - ភាគទី ៩