Posts

Showing posts from June, 2015

Pka Proheam Rik Popreay Lyric

Image
ខ្ញុំមិនយល់ បងធ្វើឲ្យអូនខ្វល់ចិត្ត  ស្នេហ៍ ឬមិនស្នេហ៍ តើអូនគួរគិតយ៉ាងណាដែរ តែបេះដូងអូន ជាប់ជំពាក់បង ចង់មិនស្នេហ៍ទប់ចិត្តមិនបាន ណាប្រុសកល្យាណ តើស្នេហ៍បាន ឬមិនបាន អូៗ អូៗ អូៗ អូៗ  ស្ដាប់អូនណាស្នេហ៍ គឺប្រុសមេសមេនេះហើយ ធ្វើឲ្យអូនលង់ស្រលាញ់ អូនសែនក្នាញ់ លើបងច្រលើមកំប្លែងលេង ហើយអូនសែនសប្បាយរីករាយ ដូចផ្កាព្រហាមរីកពព្រាយ ក្នុងពិភពពេញ  ដោយក្ដីស្នេហ៍  R. Well Hey... You say I don’t need to be afraid, but you  អូ! ខ្លាចមិនបានបងជាគូ ម្ចាស់ស្នេហ៍ ស្រម៉ៃបានបងនៅក្នុងគំនូរ ជាគូ បងក្នុងគំនូរជីវិតស្នេហ៍អូន អូៗ ហួៗ អូ............... អូនដឹងថាបងខ្លាច គេថាស្នេហ៍យើងនៅក្មេងខ្ចី  ស្នេហ៍យុវវ័យ ជាស្នេហ៍ស្ដាប់តាមសំនៀងនៃបេះដូង ដែលលេងចម្រៀង  បងឈប់គិត ស្ដាប់តាមបេះដូង ស្ដាប់តាមចិត្ត  ហើយយើងសន្យាស្នេហាពិត យើងរួមដំណើររួមជីវិត ចូលក្នុងភពពេញដោយក្ដីស្នេហ៍ Well Hey... You say I don’t need to be afraid, but you  អូ! ខ្លាចមិនបានបងជាគូ ម្ចាស់ស្នេហ៍ ស្រម៉ៃបានបងនៅក្នុងគំនូរ ជាគូ បងក្នុងគំនូរជីវិតស្នេហ៍អូន អូៗ ហួៗ អូ............... ផ្កាព្រហាមរីកពព្រាយ Luara Mam

ទិសដៅ​

Image
ទិស -  Cardinal Direction North - ទិសឧត្តរ (ខាងជើង) North-East - ទិសឦសាន (ខាងកើតឆៀងខាងជើង) South - ទិសទក្សិណ (​ខាងត្បូង) South-East - ទិសអាគ្នេយ៍ (​ខាងកើតឆៀងខាង​ត្បូង) East - ទិសបូព៌ (ខាងកើត) South - West - ទិសនិរតី (ខាង​លិចឆៀងខាងត្បូង) West - ទិសបស្ចឹម (ខាងលិច) North-West - ទិសពាយព្យ (ខាងលិចឆៀងខាង​ជើង)

សុភាសិតខ្មែរ - អក្សរក្រម ឡ

Image
ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ You never know what you can do till you try ឡេមឡឺមឡឹបបាត់ យូរៗគង់ព្រាត់គ្នា Seldom seen, soon forgotten ឡោមព័ទ្ធខ្លាឲ្យប្រើដំបង ឡោមព័ទ្ធមនុស្សឆ្គងឲ្យប្រើល្បិច Skill will accomplish what is denied to force

សុភាសិតខ្មែរ - អក្សរក្រម អ

Image
ឣត្តាហិ ឣត្តណោនាថោ If you would be well served, serve yourself ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត Let not your tongue run at rover ឣត់ពីឣញ មានតែឣញ keep a dog and bark yourself ឣំណាចថ្មី ពឹសពុលច្រើន New brooms sweep clean ឣន្ចុង់វែង ឆ្នាំងវែង Cut your coat according to your cloth ឣាខិល វារត់រកឣាខូច Jack looks for Jill ឣាគមន៏ ផ្សំឣាយុ Talk of the Devil, and he is bound to appear ឣាចោរនិងឣាបោក ថ្ងៃរះតែមួយព្រឹកទេ Thieves and rogues have the best luck, if they do but scape hanging ឣាណិតធំជាងស្រឡាញ់ Pity is akin to love ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ Silence is golden ឣូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក Revenge is a dish that can be eaten cold ឣូសសម្រាស ប្រទះពាក្ស Revolutions are not made with rosewater ឣំណាចជាថ្នាំពុល Power corrupts ឣ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ឣ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន The great and the little have need one of another ឣ្នកមិនដែលធ្វើរាស្ត្រ មិនឣាចដឹកនាំរាស្ត្របានទេ No man can be a good ruler, unless he has first been ru

សុភាសិតខ្មែរ - អក្សរក្រម វ

Image
វដ្តសង្សាមានកំហឹងនិងមានមេត្តា Two things a man should never be angry at; what we can help, and what we cannot help វាតទីស៊ីសាច់ សេសសល់ពោះឣាចម៏ហៅរុយក្បាលខៀវ Why should the Devil have all the best tunes? វារទៅវារមកវ័ន្ធតាមវ័រ ស្រទៅស្រមកស្រែកតាមស្រើប No man can serve two masters វាលមានភ្នែក ជញ្ជាំងមានត្រចៀក Fields have eyes, and woods have ears វាយទឹក បង្អើលត្រី If the sky falls we shall catch larks ឮជើងមនុស្សដើរកុំឲ្យក្រាប ឮពាក្សចោរប្រាប់កុំឲ្យជឿ Ask no questions and hear no lies ឮផ្គរលាន់ កុំឣាលចាក់ទឹកចោល Don’t throw out your dirty water until you get in fresh ឲ្យជនពាលដឹកនាំ វាដឹកចូលព្រៃ You cannot make a crab walks straight

អូនចង់ញាំបង

Image
នីន ជានារីធាត់ម្នាក់។ នាងមានបងស្រីដែលមានរូបស្អាត ឈ្មោះ នីត។ នីតមានសង្សារម្នាក់សង្ហាណាស់ ហើយពួកគេស្រលាញ់គ្នាយ៉ាងល្អូកល្ អឺន។ នីន លួចស្រលាញ់សង្សារបងស្រីនាង។ អារម្មណ៍នៅពេលនោះ គឺថា "បើនីតស្លាប់ទៅ គាត់ស្រលាញខ្ញុំទេ?"។ ហេតុដែលនាងសួរបែបនេះ ព្រោះបងស្រីនាង មានជម្ងឺឈាម ស ស៊ីឈាមក្រហម។ ប៉ុន្មានឆ្នាំក្រោយ បងស្រីនាងក៏ស្លាប់ទៅ។ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ចូលមក ដល់ នីន  បានជូនសូកូឡាដល់បុរស ដែលជាអតីតសង្សារបងស្រីនាង។ បុរសនោះ បោះសូកូឡាទៅលើដី ហើយតបវិញថា "នែ ខ្ញុំមិនចង់ធាត់ទេ! រួចក៏ដើរចេញបាត់ទៅ។ នីនមើលខ្លួនឯងក្នុងកញ្ចក់ ឃើញថាធាត់អាក្រក់មើលខ្លាំង ហើយពេលនឹកឃើញពីបុរសដែលនាងស្រលាញ ់ដំបូងមិនចូលចិត្តរូបរាងនាងទៀត នាងក៏កាន់តែស្អប់ខ្ឡួនឯងមួយកំរិ តទៀត។ នីនសម្រេចចិត្តសម្រកទំងន់ ដោយឃុំខ្លួនឯងក្នុងបន្ទប់ ជាមួយនឹងទឹកសុទ្ធ ចំណុះ៤លីត្រ អស់រយៈពេលយ៉ាងយូរ រហូតដល់រាងនាងឡើងស្គម។ នាងពិតជាសម្រេចក្តីប្រាថ្នាបានម ែន! នាងស្គម ហើយនាងមានអារម្មណ៍ថានាងស្អាតហើយ ។ នាងចាប់ផ្តើមញាំអាហារ តែនៅតែញាំតិច ហើយពេលខ្លះមិនហ៊ានញាំ ព្រោះខ្លាចធាត់វិញ។ នាងត្រូវលេបទឹកមាត់ចោលរាល់ដងពេល ឃើញអាហារឆ្ងាញ់។ ចុងឆ្នាំនេះ គឺខួបកំណើតរបស់បុរសម្នាក់នោះ។ នី

ស្រមោល៖ លើកថ្ងៃប្រលង

Image
នេះជាថ្ងៃ​ប្រលង​បញ្ចប់ថ្នាក់ទី​១១ ត្រៀម​ចូល​ថ្នាក់ទី១២ របស់​វិទ្យាល័យ​ម៉ូរ៉ា។ សិស្សទាំងឡាយប្រញាប់​ប្រញាល់រត់​ចូល​សាលា​រៀន ព្រោះជិត​ដល់ម៉ោង​ប្រឡងហើយ។ សាលារៀននេះ ​មាន​ទីធ្លាធំ និងដើម​ឈើធំៗ ផ្តល់ម្លប់​ត្រជាក់ ហើយ​​​មាន​អាគារ​សិក្សា​​៣ខ្នង យ៉ាងស្អាត។ បើក្រឡេក​មើល​ទៅក្នុងថ្នាក់ នៅជាន់ទី២ នៃអាគារកណ្តាលមួយនោះវិញ យើង​ឃើញមាន​សិស្សទាំងអស់​ ស្លៀកពាក់ឯកសណ្ឋានយ៉ាង​ត្រឹមត្រូវ អង្គុយ​តាមជួរ តាម​​លេខរៀងយ៉ាង​មានសណ្តា​ប់ធ្នាប់​ ដើម្បី​ត្រៀម​ប្រលងរួច​ជាស្រេច។ បន្ទាប់ពី​ចាប់ផ្តើម​ប្រលង​បាន​ ១៥ នាទី... "​ឯង​មិនមើលមេរៀន​មុនពេល​ប្រលង អីសោះតែម្តងឬ?" លោកគ្រូ​ រហ័ស​នាម "កំពូលតឹងប្រចាំ​សាលា​" ឈ្មោះពិតហៅ "ដូ"​ ​បាន​ចាប់​ប្រ៊ីយ៉ុង​របស់សិស្សប្រុសម្នាក់ "សុំទោស​លោកគ្រូ" សិស្ស​នោះ​ឆ្លើយ​ដោយ​បែកញើស​សស្រាក់ ព្រោះភ័យ​ខ្លាំង "មិនបាច់សុំទោសទេ ចេញទៅ" លោកគ្រូ​ ដូ ធ្វើមុខ​ធម្មតា រួច​បាន​យក​ប៊ិច​ក្រហម គូស​លើក្រដាស​ប្រលងរបស់​សិស្សនោះ ដាក់ថា "F" "បាទ" សិស្ស​ប្រុស​នោះ​ដើរចេញទាំង​មុខ​ស្រងូតស្រងាត់ ព្រោះដឹង​ថា​ខ្លួននឹងត្រូវ​ធ្លាក់​ហើយ​ សកម្មភាពចាប់ប្រ៊ីយ៉ុងនេះ ប

ខណ្ឌ​សញ្ញា

Image
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។ ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule) សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។ ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ ● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។ អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​

វិធី​ ៥ យ៉ាង ក្នុងការច្នៃផ្សិតឱ្យទុក​បានយូរ​

Image
អ្នកអាច​​ទុក​ផ្សិត​ស្រស់ៗ​ ក្នុងទូរទឹកកកបាន​ក្នុង​រយៈពេល​ពី​ ៧ ទៅ១០ថ្ងៃ ហើយប្រសិន​បើផ្សិតនោះ ត្រូវ​បាន​ហាន់ហើយ ពី​៥ ទៅ ៧ ថ្ងៃប៉ុណ្ណោះ វា​នឹងខូចប្រើ​ការ​លែង​បាន។ អ្នក​គប្បី​ធ្វើ​ការ​ច្នៃ​ផ្សិត​ឱ្យទុក​បានយូរ សម្រាប់​បំពេញ​តម្រូវ​ការ​បាននៅពេលក្រោយបាន តាមវីធី ៥ យ៉ាងគឺ​ ៖ ផ្សិតក្រៀម ផ្អកផ្សិត ផ្សិតចំហ៊ុយ និង ផ្សិតរំលីង។ ផ្សិតក្រៀម​ ខាងក្រោមជាដំណាក់កាលក្នុងការ​ធ្វើ​ផ្សិតក្រៀម៖ - លាងផ្សិត​ឱ្យ​ស្អាត - ត្រាំ​ក្នុងទឹកអំបិល​ដែលកំពុង​ពុះ​រយៈពេល ៥នាទី - ត្រង​ច្រោះហើយដាក់ហាលថ្ងៃឱ្យ​ផ្សិត​ស្ងួតល្អ - ទុកនៅ​កន្លែងស្ងួត គ្របការពារ​ស្រមោច​ និងសត្វល្អិតផ្សេងៗ ជាការស្រេច!   ផ្អកផ្សិត ខាងក្រោមជាដំណាក់កាលក្នុងការ​ធ្វើ​ផ្អកផ្សិត៖ - លាងផ្សិត​ឱ្យស្អាត - រៀបចំល្បាយទឹកអំបិល (ទឹកមួយលីត្រ អំបិល​៩០០ក្រាម) - ដាំល្បាយ​ទឹកអំពិល​នោះឱ្យពុះ - ដាក់​ផ្សិត​ចូល​ក្នុងទឹកពុះ​រយៈពេល ៨ នាទី រួច​យកចេញពីភ្លើង - យកទៅ​ចាក់ក្នុងពាង ឬក្រឡតូចល្មម ឬ​កំប៉ុង ហើយគ្របឱ្យជិត កុំ​ឱ្យ​ប៉ះពន្លឺ ការធ្វើបែបនេះ អាចឱ្យអ្នកទុក​ប្រើ​ប្រាស់​បាន​ ៦ ខែ។ នៅពេលណា​អ្នកចង់ទទួលទានផ្សិតនោះ អ្នកត្រូវ​បន្សាប​អំបិលសិន ដោយគ្រាន់តែដាក់ពន្លិច​ទៅក្នុងធុងមួយដែលមានទឹកស

ប្តីក្មេង - អ្នកស្រី ប៉ែន រ៉ន

Image
  (ពោល)ហ៊ឺ ហ៊ឺស ហ៊ឺស អ្នកណាមិនដឹងថាខ្ញុំអាយុប្រាំបីដប់   តែតាមពិតខ្ញុំសែសិបគត់ទៅហើយ ធ្វើម្តេចទៅបើ សាច់ខ្ញុំវាចាំអញ្ចឹង។ I.កុំសើចកុំយំ កុំខឹងនឹងខ្ញុំ អីនែ៎! ខ្ញុំយកប្តីក្មេង  ទឹកដោះគោឆៅខ្ញុំប៉ូវកំលាំងខ្លាំងក្រៃលែង  ប្តីខ្ញុំប្តីក្មេង មិនងាយលែងខ្ញុំរួចទេ។ II.អាយុប្រាកដ ខ្ញុំសែសិបគត់ អីនែ៎! ប្តីខ្ញុំម្ភៃមួយ  ខ្ញុំហៅគេបងគេហៅខ្ញុំអូនផ្អែមរលួយ  ខ្ញុំមិនដែលព្រួយ ម្លោះហើយសាច់ខ្ញុំចាំណាស់ III.នែ៎!ក្រលេកមើលចុះខ្វះអ្វីប្រុសៗអីយកប្រពន្ធក្មេងបាន  ម្លោះហើយស្រីៗ មិនខ្ចីខ្មាស់នាំព្រួយប្រាណ  យកប្តីក្មេងបានដូចតែប្រុសអញ្ចឹងដែរ។ (ពោល)៖ហ៊ឺ ហ៊ឺស ហ៊ឺស មានអីម្យ៉ាងដែរតើ  ឲ្យតែពៅដល់អួយមាន ខ្ញុំស្អាតដូចក្មេងអាយុដប់ប្រាំបីអញ្ចឹង។