Posts

Showing posts from September, 2016

ព្រះអាទិត្យ​ និងកូន​ព្រិល​តូច - ភាគទី៣

Image
Snow Flower. Picture by: WallpaperFolder កូនព្រិលតូច​សំលឹងមើលទៅកាន់ព្រះអាទិត្យ តែមិននិយាយអ្វីសោះ។ ទឹកមុនដ៏សែនស្រងូត​ស្រងាត់​ របស់កូនព្រិលតូច ធ្វើឱ្យព្រះអាទិត្យមិនសប្បាយចិត្តយ៉ាងខ្លាំង។ លុះមួយសន្ទុះ​ក្រោយ​មក កូនព្រិលតូច​ ចាប់ផ្ដើម​និយាយ​ទៅកាន់​ព្រះអាទិត្យ​ ថា "ខ្ញុំ​នឹក​អ្នក​ជាងអ្វី​ទាំងអស់ តើអ្នក​នឹកខ្ញុំ​ទេ? តើ​អ្នក​មាននឹកខ្ញុំទេ? ខ្ញុំមិនដែល​នឹកអ្វី​ដូចនេះទេ! ខ្ញុំ​មានអារម្មណ៍ថា​ឯកោ​ណាស់! អ្នកគួរតែ​ និយាយ​មកកាន់ខ្ញុំខ្លះ គួរតែ​មកនៅជិត​ខ្ញុំខ្លះ តែប្រហែល​ជាមិនអាចទេ ព្រោះអ្នកមិនអាចធ្វើដូចនេះ​បាន!" ព្រះអាទិត្យពិបាកចិត្តណាស់ ហើយកូនព្រិលក៏ពិបាកចិត្តដូចគ្នា ព្រោះក្ដីស្រលាញ់ដែល​គ្មាន​សង្ឃឹម​របស់​ខ្លួន។​​ ពីមួយថ្ងៃ ទៅដល់មួយថ្ងៃ ពេលវេលាយូរដូចជាមួយឆ្នាំ​សម្រាប់​អ្នកទាំងពីរ។ កូនព្រិលតូច ចាប់ផ្ដើមមានអ្នកស្រលាញ់​​ជាបន្ដបន្ទាប់ តែកូនព្រិលតូច​បានបដិសេធជានិច្ច។ កាលដែលបដិសេធនេះ​ ធ្វើឱ្យអ្នកគ្រប់គ្នាឆ្ងល់យ៉ាងខ្លះ ថាហេតុដូចម្ដេច​ កូនព្រិលតូចមិនយល់ព្រម​ទទួលសេចក្ដី​ស្នេហា​ពីអ្នក​ណាសោះ?​ កូនព្រិលតូចតែង​គិតក្នុងចិត្តថា បើសិន​ជាអាចមែននោះ នឹងសុំខ្លួនធ្វើជាពពក ដែល​អាច​ហោះកាត់ព្រះអាទិត្យទៅមកខ្លះ ហើយជ

បើជាវាសនា - លោក ស៊ីន ស៊ីសាមុត

Image
១. បើជាវាសនា គង់មានរំពឹង បានកែវព្រលឹងប្រលោមស្នេហ៍ស្និទ្ធ បើសំណាងមាន គង់បានវមិត្រ មកនៅរួមរិត ជួបជិតឱរ៉ា ២. បើជាវាសនា គង់បានវលក្ខ័ណ មករួមថ្នមថ្នាក់ អស់ពីចិន្ដា បើសំណាងមាន គង់បានកន្និដ្ឋា កន្និដ្ឋាមករួមវាសនានឹងបង R ចំណែកចិត្តរៀម ក្រៀមក្រំចម្បែងរាល់ថ្ងៃ ខ្លាចក្រែងចិត្តស្រី ឥត​ក្ដីបំណង មកដល់រូបបង ដែលផ្សងចាំចង​នួនល្អងយូរហើយៗ ៣. បើសិនវាសនា គង់បានស្រស់ស្រី មកថ្នាក់ថ្នមបី ជាគូកៀកកើយ រៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ ថាអូននេះ​ហើយ ជាវាសនាបង ......បើសិនជាវាសនាខ្ញុំ សូមៗឱ្យបានជួបចិត្ត ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត ទស្សនាវីដេអូចម្រៀងនេះ https://www.youtube.com/watch?v=nJq_ToYBNdo