Posts

Showing posts from December, 2014

ផ្កាស្រពោន - ភាគទី ៩

Image
សៀមរាបជាកូនក្រុងមួយ ស្អាតញញឹម លំអរដោយថ្នល់ដែលមានរុក្ខជាតិចោលម្លប់ទៅ​លើ​ត្រឈឹងត្រឈៃ និងដោយកូនស្ទឹងតូចមួយ ដែល​មានទឹកថ្លាហ្វង់ ហូរមក​បង្វិល​រហាត់ធ្វើឱ្យ​លឺសំឡេងថ្ងូរយ៉ាង​ស្រងេះស្រងោច។ អ្នកដំណើរណាក៏តែង​ប្រតិព័ទ្ធ​ស្រលាញ់​​ទី​ប្រជុំជននេះ។​ នៅ​សាយណ្ហកាល រថយន្តបើកចូល​ក្នុងក្រុងសៀមរាប​ ហើយទៅ​ឈប់ចតនៅ​ត្រង់ផ្សារវិល។ អ្នកដំណើរ​ទាំងពួង​ក៏ប្រញិប​ប្រញាប់​ចុះពី​លើឡាន ម្នីម្នារកអីវ៉ាន់​រៀង​ខ្លួន។ យាយ​នួន​គាត់​ឈរ​នៅ​ចិញ្ចើម​ថ្នល់ ហើយ​រំពៃ​រកមើលឆ្វេងស្ដាំ។ ខណៈនោះ មាន​បុរសម្នាក់​ ជា​កណ្ដាល​មនុស្សពាក់​អាវ​ទេស​ឯកស ស្លៀកខោឡាញ់ខ្មៅ ដើរចូល​មកជិតគាត់ហើយលើកដាំសំពះ៖ - ខ្ញុំជំរាបសួចែ។ យាយនួន​គាត់ដាក់ភ្នែកមកចំ៖ - ឱ! បេងជុនទេនេះ ឯងខំសំឡឹងរកមើល... - ចែ! ឯណាអីវ៉ាន់ចែខ្លះ? ខ្ញុំនឹង​អាលឱ្យគេ​ជញ្ជូន​ដាក់រ៉ឹម៉កទៅ - ​បេងជុន​អើយ ខ្ញុំគ្មានអីទេព្រោះបន្ទាន់ណាស់ រកស្អីៗ គ្រាន់ជាបញ្ញើក៏មិនបានផង។ - ចាំផ្ញើធ្វើអីចែន៎ុះ តែអញ្ជើញ​មកលេងខ្ញុំ ក៏អរ​ទៅ​ហើយ។ - យីអាវី ឯងសំពះសួរមា។ កញ្ញានេះលឺហើយ ក៏លើកដៃសំពះ ជំរាបសួរ​ទៅលោក​បេងជុន។ លុះ​អ្នកធាក់រ៉ឺម៉ក បានជញ្ជូន​វ៉ាលីសទាំង​ពីរដាក់ស្រេច​បាច់ហើយ យាយនួន នាងវិធាវី ព្រមទាំង​ម៉ែផៃ នាំគ្នាឡើងជិះក្ន

ផ្កាស្រពោន - ភាគទី ៨

Image
ព្រះសុរិយា​រះទន្ទែងចាំង​ចុងដូងលៃ ដែល​មាន​វាយោ​មក​បន្ទន់​យោល​យលទៅ​មក។ អ្នកផងទាំងឡាយ​ដើរ​ហូរ​ហែ​ចុះ​ឡើង​ពាស​ពេញ។ យាយនួន និង​ម៉ែ​ផៃស្លៀក​ពាក់​ស្អាតបាត នាំ​នាង​វិធាវីដែល​មាន​សាច់ស្លាំង ហើយដណ្ដប់ក្រមា ដើរ​លុយទឹក​កន្លងស្ទឹងទៅផ្សារ។ ស្ទឹងសង្កែ នៅ​រដូងប្រាំង​ តែង​រីង​ស្រក​ស្ទើរអស់​នៅសល់តែ​ខ្សែទឹក​តូចៗ តាម​ប្រឡោះ​កូន​កោះខ្សាច់​ដុះឡើង​ក្នុង​ផ្ទៃ​នៃផ្លូវទឹក។ ដោយសារ​ក្រុង​បាត់ដំបង​មិនសូវ​សំបូណ៌​ដោយ​ស្ពាន និង​ដោយសារទឹក​វា​រាក់ពេក​រកប្រើ​ទូក​ដមិនកើត មហាជន​តែងនាំគ្នាលាត់​សំពត់លុយឆ្លងកាត់ទៅ​ ពីត្រើយម្ខាងទៅ​ត្រើយម្ខាង។​ គ្រានោះ មាន​ឈ្នួល​ម្នាក់លីវ៉ាលីសស្បែក​មួយ​ធំ​លើស្មាឆ្វេង​ និងយួរ​កូន​វ៉ាលីសតូច​មួយ​នៅ​ដៃស្តាំដើរ​តាម​ ក្រោយស្រ្តី​ទាំង​បីប្រាណ។​ នាងវិធាវី​ខំប្រឹង​ទប់​ខ្លួន​កុំឱ្យដួល​ ដោយកំឡាំងទឹកហូរច្រាន។ ដំណើរ​នាង​ក៏ធេងធោង​ទ្រេតទ្រោត​មិនដូចជា​ជន ដែល​លុយទឹក​ជាមួយនាង ហើយដែល​មានអាយុច្រើនជាងនាងនោះឡើយ។ មុខស្លេកស្លាំង និងដំណើរ​បែប​នេះ ជា​ហេតុ​ចង្អុល​ឱ្យ​ឃើញ​ថា នាង​មាន​សុខភាព​មិនមាំទាំទេ។​ កាល​បើ​បាន​ដល់ផ្សារវិល​ហើយ យាយ​នួន​គាត់តំរង់​ទៅចំណតឡាន​ទៅសៀមរាប។ លុះបាន​តថ្លៃ​រួច​គាត់បង្គាប់ ឱ្យ​កូន​គាត់ និង​ម៉ែផៃ​ឡើ