Posts

Showing posts from March, 2015

ផ្កាស្រពោន - ភាគទី ១២

Image
ក្រោយដែលបានទទួលសំបុត្ររាយការណ៍ ពីមេឃុំកំពង់ព្រះ អធិប្បាយពីដំណើរចោរប្លន់អ្នកដើររនាម និងពីដំណើរអ្នកដើររនាមបានតស៊ូ ហើយកាប់ចោរពីរនាក់មក ក្រុមអយ្យិកាអមសាលាដំបូងបាត់ដំបង បានកោះហៅអ្នកដែលបានដើរព្រៃក្នុងគ្រានោះទាំងប៉ុន្មាន ដើម្បីយកមកស៊ើបសួរជាពន្លឺ។ នៅល្ងាចដែលបានឲ្យការ ចំពោះមុខលោកព្រះរាជអជ្ញារួចហើយ ប៊ុន-ធឿន មានអផ្សុកក្នុងចិត្តពេក ក៏ជិះរ៉ឺម៉កឆ្លងស្ពានដែកបកត្រើយខាងកើត។ លុះមកដល់មុខវត្តកណ្ដាលបានលឺសូរភ្លេងទាមមីង និងឃើញទង់ក្រពើធ្វើពីទេសឯកដោតឲ្យយោលតាមខ្យល់ ប៊ុនធឿន ក៏កើតស្រយង់ចំឡែកក្នុងបេះដូង។ នៅក្រុងបាត់ដំបង គេនិយមដំកល់សពនីមួយៗនៅលើគ្រឿងតាំងព្រមទាំងគ្រឿងសក្ការបូជា បាន៣ថ្ងៃ ៥ថ្ងៃ ៧ថ្ងៃ តាមថ្នាក់ធនធាននៃគ្រួសារ ទើបគេរំលាយជាការស្រេច។ ប៊ុនធឿន នឹកឆ្ងល់ក៏ជញ្ជឹងតែក្នុងចិត្តថា អ្នកណាស្លាប់ហ្ន៎ បានជាធ្វើឲ្យខ្ញុំថប់ព្រួយក្នុងទ្រូងដូច្នេះ? ដើម្បីជំរះអោយអស់ពិភាល់ ប៊ុនធឿន ក៏ដើរទាំងក្រៀមក្រំចូលទៅក្នុងទីអារាមតាមផ្លូវក្រាលឥដ្ឋក្រហម ដែលបោសស្អាតរលីង ឆ្ពោះត្រង់ទៅមេរុដែលមានទេសឯកទំលាក់រំសាយពីពិដានមកព័ទ្ធជុំវិញជាមរណសញ្ញា។ នៅបាត់ដំបង គេរាប់អានតាំងរូបថតជនដែលទទួលមរណភាពមួយសន្លឹក ត្រង់មុខក្ដារមឈូស។ ប៊ុនធឿន កាលបើចូលដល់មេរុនោះហើយ ក៏

ផ្កាស្រពោន - ភាគទី ១១

Image
នឹងថ្លែងពីប៊ុន-ធឿន ដែលនៅរៀន ឯវិទ្យាល័យក្រុងភ្នំពេញ។ លុះចូលមកក្នុងខែចេត្រសាលាគេបិទទ្វារ ដើម្បីឱ្យកូនសិស្ស និងគ្រូទាំងឡាយបានឈប់សំរាកក្នុងរដូវក្ដៅមួយខែ ប៊ុនធឿន ក៏បានជិះរថភ្លើង មកបាត់ដំបងជាមួយពួកម៉ាក។ ដល់ក្រុងនេះហើយ ក៏ឡើងជិះរ៉ីម៉កដំរង់ទៅកំពង់ព្រះភ្លាម ព្រោះការឃើញទីតំបន់នេះ នាំឲ្យទុក្ខទាំងប៉ុន្មានដែលក្រាបនៅក្នុងបេះដូងរៀងរាបមក កញ្ជ្រោងរោលដើមទ្រូង ហើយធ្វើឲ្យគិតទៅគូសង្សារជាពន់ពេក។ ណ្ហើយស៊ូផ្ដាច់ចិត្តកុំឲ្យគ្នាសៅហ្មងដោយសារខ្លួនឯង ឲ្យគ្នាបានសុខសាន្ដទៅចុះ។​ ប៉ុនធឿន ឋិតបានពីរបីថ្ងៃជាមួយឪពុកម្ដាយ ក៏មានដំណឹងចចាមអារ៉ាមថា បុត្រីយាយនួនជិតនឹងរៀបការហើយ ថាខាងប្រុសគេបានជញ្ជូនទាំងប្រដាប់ប្រដាបំរុងទុកសំរាប់ធ្វើរោងជាស្រេច។ ប៊ុនធឿន នឹកស្រណោះខ្លួនពេកទប់មិនបានក៏ចូលទៅក្នុងបន្ទប់ ហើយដេកទទូរផួយយំខ្សឹកខ្សួលតែម្នាក់ឯង។ នៅពេលល្ងាចថ្ងៃនោះ តាសូដែលជាមនុស្សបំរើនៃចិក ប៊ុន ថន បានចូលមកសុំទៅរកត្រីឯព្រៃរនាម ដំណើរនេះត្រូវដកផ្លូវកន្លះខែ ទើបវិលវិញ។ ប៊ុនធឿន ដែលមានប្រាថ្នាចង់ចូលទៅព្រៃសមសាន ព្រោះយល់ថា ធម្មជាតិជាកម្លាំង ជាវត្ថុព្រៃផ្សៃអាចញ៉ាំងសេចក្ដីរំលាយទុក្ខសោកឲ្យបានជានិច្ច ក៏ចូលមកសុំឪពុកម្ដាយ ទៅជាមួយតាសូផង។ គ្រានោះចិកប៊ុន ថន ដែលមើ