Posts

Showing posts from January, 2014

ពាក្យបណ្ដៅ - ភាគ២១

Image
ដាមអើយស្រីដាម ទឹកភ្នែករហាម គេចាប់ដាមចង ក្រមុំពីរនាក់ ដើរតាមគន្លង គេចាប់ដាមចង នៅកោះអន្លង់កី (កីតម្បាញ) ដើមប៉ុនដងជញ្ជីង ស្លឹករលោងរលីង ផ្កាពណ៌ស (ដើមទុន)   ត្រប់ទុំត្រប់ទែង ខាងលិចស្រែវែង ឥតអ្នកទៅដល់ (ជើងមេឃពេលថ្ងៃលិច)   តែកតោកចន្លោះភ្លៅ យោលទៅចេញទឹក (ស្នាចបាចទឹក) តុកតុលមមុលក្រោមដី សត្វជើងប្រាំបី នាំមុខតុកតុល (ភ្ជួរស្រែ)

ពាក្យបណ្ដៅ - ភាគ​១៩

Image
ដាក់ទ្រូលើចុងឬស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ផ្លង់ (ព្រះចន្ទពេញវង់)   ដុំដេងគ្រលែងចោលទៅ ក្នុងស្រះជ្រៅ កើតកូនរយពាន់ (រោយនំបញ្ចុក)   ដូចគេហោះដូចគេហើរ ដូចគេហួចចងអង្កាំ ដូចគេរាំទិតទយ ទិតទៅមុខ ទិតទៅក្រោយ ទិតញយៗច្រិច (អុំអង្ករ)   ដាំមិនដុះ ពុះមិនបែក ហែកមិនដាច់ (ទឹក) ដូងអើយដូងទេរ ដូងដុះកណ្តាលទន្លេ គេហៅដូងអី? (ខ្ចៅដូង)  រោយនំបញ្ចុក

ពាក្យបណ្ដៅ - ភាគ​២០

Image
ដាក់ទៅត្រង់ តម្រង់ទៅវៀច (ចុកថ្នាំ)   ដីមួយដុំ ផ្តៅមួយគុម្ព ពស់ពែនលើ (ស្គរដី (ស្គរអារក្ស) )   ដាំមិនដុះ ពុះមិនបែក (ដាំបាយ បាយពុះ)   ដំបូកមួយ មានរន្ធប្រាំពីរ (ក្បាលមនុស្ស)   ដែកមួយដុំ មានដង្ហើម សត្វឥតថ្លើមនៅបឹងទន្លេ ខឹងគេវាឯង (ស្នប់ សត្វឈ្លើង សត្វមូស) បាយពុះ

ពាក្យបណ្ដៅ - ភាគ​១៨

Image
ដើមវាខ្ពស់ហួសពីដី ឈ្មោះល្អប្រពៃ ជាអក្សរគេ (ដើមគ និងដើមគគី)   ដើមមួយត្រួយបួន ផ្កាពេញខ្លួន ផ្លែតែពីរ (ផែនដី ទិសទាំងបួន ផ្កាយ ព្រះចន្ទ ព្រះអាទិត្យ)   ដើមប៉ុនកន្លាស់ ផ្លែច្រើនណាស់ បេះចោល (ស្មៅកន្ត្រើយ)   ដើមដក់ទឹក ស្លឹកដក់ខ្យល់ អ្នកអើយកុំឆ្ងល់ ដើមដុះឯណា (ដើមចេក)  ដាក់ប្រេងនៅចុង រុញចូលក្នុង បែកពពុះស្គុល (ដុសធ្មេញ)   ដុសធ្មេញ

ពាក្យបណ្ដៅ - ភាគ​១៧

Image
ដើមវាទ្រេត គល់វាត្រង់ ផ្លែនៅខាងចុង បេះនៅឯផ្ទះ (ដើមស្មៅកន្ត្រើយ)   ដើមវាប៉ុនអង្រែ ផ្លែវាប៉ុនអង្រុត (ដើមទន្សែ)   ដើមវាប៉ុនទៀន លៀនចេញប៉ុនពែង (ផ្សិត)   ដើមស្រឡូន ជីដូនស្រលាញ់ ស្លឹកវាអង្កាញ់ ផ្កាពណ៌ស (ដើមស្លា)   ដើមវាកន្តែរ៉ែ ផ្លែវាកន្ទើតម៉ម (ម្ទេស)   ផ្សិត

ពាក្យបណ្ដៅ - ភាគ​១៥

Image
  ឥន្ធនូ ឈើកោងរំលងភ្នំ ត្រដេវ៉ិចយំ ជ្រងស្រងាត់ (ឥន្ធនូ)   ញល់ៗផើម សើមជោកដកចេញ (ចុកថ្នាំជក់)   ញ៉ឹងត្រចៀក រាកអាចម៍ (កិនម្សៅ)   ដើមវាប៉ុនសរសៃអំបោះ ស្លឹកវាកញ្ឆេះកញ្ឆោះ ផ្លែវាចាក់ក្បាច់ (ម្រះ)   ដូងមួយចំណិត ចិតទើ (លោកខែ)

ពាក្យបណ្ដៅ - ភាគ​១៦

Image
ដងដូចដងន័ង្គល យកដៃទៅពាល់ ពីរោះម្យ៉ាង (ចាប៉ី)   ដើមវាប៉ុនទៀន ស្លឹកលៀនប៉ុនថាស (ឈូក)   ដើមស្រឡូន អូនស្រឡាញ់ ស្លឹកវាឆែកអង្កាញ់ ផ្លែវាមូល (ត្នោត)   ដើមប៉ុនសរសរ ស្លឹកវាល្អប៉ុនក្តារកី (ដើមចេក ស្លឹកចេក)   ដើមនៅព្រៃ យកផ្លែនោះនៃ មកបេះឯផ្ទះ (ដើមស្មៅកន្ត្រើយ) ឈូក

ពាក្យបណ្ដៅ - ភាគ១៤

Image
ឈើងាប់ ជាប់ឈើរស់ (ឈើបង្អោង)   ឈើពុក រុកឈើខ្លឹម (ចុចថ្នាំជក់)   ឈើទាលចុងស្រួច សត្វហើរក្រលួចមិនហ៊ានទំលើ (ភ្លើងទៀន)   ឈើមួយដុំ ជំនំគ្នាមិនដាច់ (ប្រអប់ស្លាយាយៗតាៗ)   ឈើមួយកំណាត់ រសាត់ជុំវិញភ្នំខ្មៅ (ក្រាសសិតសក់) ភ្លើងទៀន

ពាក្យបណ្ដៅ - ភាគ​១២

ជើងបួនចុះក្រោម ជើងបួនឡើងលើ ធ្វើក្បាលងីងើ ក្បាលបីកន្ទុយមួយ (មនុស្សពីនាក់សែងជ្រុក១)   ជើងបួនទល់មេឃ ជើងបួនទល់ដី ក្បាលបីកន្ទុយមួយ (មនុស្សពីនាក់សែងជ្រុក១)   ជាន់កន្ទុយ ស្រែកង៉ាក (ត្បាល់ក្តឿង)   ជើងបួន ខ្លួនខ្លី ស្លឹកបីផ្លែមួយ (ស្លាធម៌)   ជីករណ្តៅ ដេកចាំ (ជីករណ្តៅ ដាំចេក)

ពាក្យបណ្ដៅ - ភាគ​១៣

Image
ជើង១០ ប្រសព្វជើង១ ភ្នែក៦ ប្រមាណថា តែកគោ ដូចអ្នកស្រវឹងស្រា គ្មានអ្នកណាថា ថាតែម្នាក់ឯង (ភ្ជួរស្រែ)   ជើង៦ កណ្តួយជូ (សត្វអង្ក្រង)   ឈើស្រោងមិនដែលស្រួច សត្វយំគ្រលួច មិនដែលឃើញ (ដើមឈើទាល)   ឈើកោង ដាក់លើឈើកាង អារក្សជាន់ផាំង គ្រវីខ្ចាត់ខ្ចាយ (ត្បាល់កិនស្រូវ)   ឈើពុករុកក្តិតយាយចាស់ ស្រួលណាស់វៀចមាត់វៀចក (ត្បាល់ត្រចៀក) អង្ក្រង

ពាក្យបណ្ដៅ - ភាគ​១០

ចុងទល់ចុង ក្បាលទល់ក្បាល អ្នកកណ្តាល បែកញើសសស្រាក់ (រែកកណ្តាប់)   ចូលទៅតាំងៗ គងម៉ាំងលាត់ (គងមាត់ឡាំង)   ចុះទៅដីខ្ញក (ចុះទៅដកខ្ញី)   ចាក់តិចៗ ចេញមិនសូវល្អ ចាក់លិចខ្លាំង ល្អចេញអាចម៍ (ស្វានឈើ)   ចាក់កន្តាំងកន្តេកកន្តាក ខ្លួនក្រលំបាក នៅផ្ទះឈើខ្ពស់ (សំបុក និងសត្វអង្ក្រង)

ពាក្យបណ្ដៅ - ភាគ១១

Image
ចង់ជ្រៅចាក់ ចង់រាក់ដកចេញ (ដងទឹកដាក់ពាង និងដងទឹកចេញពីពាង)   ចេះហោះចេះហើរ ចេះដើរលើដី តើផលកម្មអ្វីទៅ (ឃ្មុំ)   ច្របាច់ក លានអណ្តាត (សិតទឹកពីក្អម)   ឆក់ៗឆាង ព្រលឹមស្រាងៗ ឆឹកព្រោះស្រីៗ (ស្រីៗអុំ ឬរែងស្ទៃអង្ករ)   ឆឹងឆាំងៗ រន្ទះបាញ់ផាំង យកដៃរង (កេះដែកកេះ) ឃ្មុំ

ពាក្យបណ្ដៅ - ភាគ​៩

Image
គ្រលីងគ្រលោងលោតផ្លោះ អ្នកណាឆោតរកមិនឃើញ (សត្វគ្រលីងគ្រលោង)   ងក់ៗ លីទំពក់ចូលព្រៃ (ឆ្កែ)   ចំតិត ចំទយ ដូចគេលយផ្លូវទូក ដូចគេលូករន្ធក្តាម ដូចគេតាមចាប់ត្រី ដូចគេបីកូនង៉ែត (ស្ទូងស្រូវ)   ចាំងមួយថ្ងៃ រកកំទេចគ្មាន (ចាំងថ្ងៃ)   ចងទាក់នៅត្រង់ ក វាយត្រង់ល្អនៅឯក្បាល (វាយស្នឹងគោក្របី) ឆ្កែ

ពាក្យបណ្ដៅ - ភាគ​៧

ខ្ពស់មិនបានកល់ ពេញមិនបានវាល់ ដាច់មិនបានស្រាយ (លោកខែ)   គេប្រើ វាធាត់ គេអាណិតវាស្គម (បាវ ការ៉ុង)   គោមួយក្រោល ត្រងោលទាំងអស់ (លោកសង្ឃ)   គោដេក ខ្សែដើរ (ផ្លែល្ពៅ ឪឡឹក ត្រឡាច)   គោក្រហម លិតក្តិតគោខ្មៅ (ដាំបាយ)

ពាក្យបណ្ដៅ - ភាគ៨

Image
គោខ្មៅស៊ីចុងៗ គោសក្បុង ស៊ីដល់គល់ (កន្ត្រៃកាត់សក់ និងកាំបិតកោរ)   គោខ្មៅ រត់ចូលព្រៃរនាម គោស តាមភ្លាមឈាមជាប់ស្នែង (រកចៃ និងញេចចៃ)   គេឈប់ ឯងឈរ គេដើរ ឯងដេក (ជន្ទល់រទេះ)   គាត់មួយមកពីត្បូង តាំងយូរបាំងច្រូង កូនបៅស្ងែ (ដើមល្ហុង)   គាត់មួយមកពីស្រុកចិនមិនចេះចុកក្បិន គេចុកអោយ (ដប) ដើមល្ហុង

ពាក្យបណ្ដៅ - ភាគ៦

ខ្សែមួយចង្វាយ រាយគ្រប់ស្រុក (ផ្លូវ)   ខ្លួនខ្ញុំថ្លាដូចកញ្ចក់ ទឹកភ្នែកខ្ញុំស្រក់ ពេលត្រូវកំដៅ (ទឹកកក)   ខ្មៅក្ងេះ កេះសូន (កូនសេះ)   ខ្ចីខ្ចប់នំ ទុំស្ល (ស្លឹកឬស្សី ទំពាំង)   ខិតលើ ខិតក្រោម ល្មមហើយអ្នក (ថ្លឹង )

ពាក្យបណ្ដៅ - ភាគ៤

ក្បាល១ ជើងពីរដណ្តប់ មានកូនគ្រប់៣៦៥ (១ឆ្នាំ ១២ខែ ៣៦៥ថ្ងៃ)   កេះឆ្អឹងជំនី ស៊ីគល់បបុស អោបដៃវាយពោះ បរសេះកាត់ត្រឡោក (ដេញចាប៉ី ផ្លុំខ្លុយ វាយស្គរ កូតទ្រ)   កាប់មួយពាន់ ជាន់មួយម៉ឺន (ជ្រុញមាត់ទ្វារផ្ទះ)   កាលដើមរូបអ្នកគួរខ្ពើមរអា លុះដូររូបកាលណា អ្នកគួរឱ្យស្រលាញ់ (ដង្កូវមេអំបៅ)   កុកហើរពុំដែលទំ ភ្នំពុំដែលកន្លះ (ពពក ភ្នំពេញ)

ពាក្យបណ្ដៅ - ភាគ៥

កាលកែវវងពងដី ដំរីពងចុងឈើ ក្រពើពងលើមេឃ (ជីរនាងវងស្វាយក្បាលដំរី ផ្តាយក្រពើ)   ក្លិកក្លក់ ដកឡើងក្រហមទែង (អម្ពិលទុំ)   កំប៉ុកកំប៉ុនស្រដៀងផ្លែជំពូ ប្រហោងពីរគ្រហូ មមិះជុក (ច្រមុះ)   កាប់ឈើរាន់មែក (កាប់ឈើរែកមាន់)   កាប់ផាំងដល់ថ្ម កាប់ផាំងដល់ដីស កាប់ផាំងដល់ទឹកសមុទ្រ (កាប់ដូង)

ពាក្យបណ្ដៅ - ភាគ៣

កាលរស់គេស្អប់ ងាប់ទៅគេហិត (សត្វសង្កើច)   កាប់មួយពូថៅដំបៅមួយជីវិត (ចង្វែកគូថ)   ក្រហមចុង ស្ទីកគល់ ជញ្ជក់មិនស្រួល សើមជោក (បៀមបារី)   ក្មេងចាំផ្ទះ ចាស់ដើរលេង (ស្លឹកឈើ)   ក្រពើមិនជិះ ទៅជិះគល់ឈើ ក្បាលដូចគេរើ អាចម៍ដូចគេរោង (ខ្នោសកោសដូង)

ពាក្យបណ្ដៅ - ភាគ២

កំប៉ូកៗដូចរបស់អ្នក គន្លាក់ៗដូចរបស់ខ្ញុំ ច្រឹមច្រុមៗចូលរបស់អ្នកវិញ (សត្វអណ្តើក)   ក្តិតទល់ក្តិត ដៃកាន់ដៃ ជើងខ្វឺៗ ភ្នែកមើលមុខ (ជិះកង់)   កំប៉ាងៗ អើយដូចស្លឹកម្លូ ប្រហោងគ្រហូ មមិះជុក (ត្រចៀកគោ ក្របី)   កាត់កឥតឈាម កាត់ដៃឥតម្រាម ពុះទ្រូងឥតថ្លើម (កាត់អាវ)   ក្បាលពីរកន្ទុយពីរ ក្តិតមួយឡោស៊ី ជើងប្រាំបី (ឆ្កែញីឈ្មោលពាក់គ្នា)

ពាក្យបណ្ដៅ - ភាគ១

ក្ងក់ដូចទុង ក្ងុងដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន (កណ្តៀវ)   កូនអូរតូចមួយ បងមិនហ៊ានឆ្លង ស្រីពៅមាសបងឆ្លងទៅឆ្លងមក (ត្រល់សម្រាប់ត្បាញ)   កាន់កន្ទុយញាក់ខ្សែ អាចម៍មយយស្រីមិនស្អុយសោះ (អាចម៍បំនះ)   ក្រុកៗមាន់ក្រាប លូកដៃទៅស្ទាប ម៉ែអើយ ប៉ុន្មាន? (វាល់អង្ករដាំបាយ)   កំប៉េះកំប៉ោះ កំប៉េះអត់ដោះ ចិញ្ចឹមកូនរស់ (មេមាន់)

ស្នេហារបស់បុរសកសិករដ៏ក្រីក្រ

Image
មានថ្ងៃមួយ ប្រពន្ធកសិករដ៏ក្រក្សត់ ប្រាប់ប្តីរបស់នាងថាសូមជួយទិញក្រាស់សិតសក់ៗ អោយនាងដើម្បីថែសក់ ដែល​ដុះ​វែងអោយបានស្រស់ស្អាតដូចគេឯង។ បុរសអ្នកស្រែអោនមុខចុះហើយនិយាយថា៖បងពុំមានប្រាក់ទេអូន ខ្សែនាឡិការចាស់របស់បងក៏ខូ​ច​តែ​បង​គ្មាន​ប្រាក់​នឹង​ជួសជុលវាឡើយ។ដោយយល់ ទើបនាងមិនទទូចសុំប្តីទិញទៀតឡើយ។ ព្រឹកឡើងបុរសកំសត់ក៏ដើរទៅធ្វើការ ហើយដើរកាត់តូបលក់នាឡិកាមួយកន្លែង គាត់បានយកនាឡិការចាស់នោះ ទៅលក់ក្នុងតំលៃថោករួចទើបទៅទិញក្រាស់សិតសក់អោយប្រពន្ធគាត់។ អ្នកស្រែត្រលប់មកផ្ទះវិញរៀងល្ងាចបន្តិចជាមួយនឹងក្រាស់សិត ដែលបំរុងនឹងអោយប្រពន្ធគាត់។ គាត់ភ្ញាក់ផ្អើរជាពន់ពេកដោយឃើញសក់ប្រពន្ធរបស់គាត់បានកាត់ខ្លីទៅបាត់ហើយ។ ប្រពន្ធគាត់និយាយថានាងបានលក់សក់របស់នាងហើយក្នុងដៃរបស់នាងមានខ្សៃនាឡិកាថ្មីមួយ។ ពេលនេះទឹកភ្នែករបស់ពួកគេក៏ស្រក់ជន់ជោរចុះមកមិនមែនដោយសារតែឃើញរបស់នោះទេ តែដោយសារ​តែ​ក្តីស្រលាញ់ដ៏ពិតៗរបស់ពួកគេនោះឯង។ ការដែលស្រលាញ់គេមិនទាន់សំខាន់ ការដែលត្រូវគេស្រលាញ់វាសំខាន់តែការដែលស្រលាញ់គេ ហើយត្រូវ បានគេស្រលាញ់វិញវាជាអ្វីៗគ្រប់យ៉ាងដែលពិបាកនឹងស្វែងរក។សូមកុំប្រើស្នេហា ដើម្បី​ទាញ​យក​ផល​ប្រយោជន៏​អោយ​សោះ។ អត្ថបទពី៖ ណេវើ អេវើ អេនដ៍

សេចក្តីលោភមួយពេល

Image
និយាយអំពីបុរសម៉ៅការសំណង់ និង​មេការរបស់គាត់។ ចាប់តាំងពី​ទទួល​ម៉ៅការសំណង់មក គាត់​មាន​លោកពូ សំជាមេការ គ្រាន់ជាភ្នែកជាច្រមុះឱ្យគាត់។ លោកពូ សំ ជាមនុស្សស្មោះត្រង់ និងជា​ជន​គួរ​ឱ្យ​បុគ្គល​ទាំងឡាយ​គោរព។ ថ្ងៃមួយ​បុរស​ម៉ៅការនោះ មានភារៈត្រូវបំពេញ​នៅតាមខែត្រ ហើយពឹងលោកពូ សំ ដូចសព្វដង។ លើកនេះ បុរសម៉ោការ​បញ្ជាក់​ម្តងហើយម្តងទៀត​ថា "សូម​ធ្វើសំណង់នេះឱ្យ​បាន​ល្អឥតខ្ចោះបំផុត ទោះ​ចំណាយ​អស់ប៉ុន្មាន​ក៏​មិនអីដែរ ព្រោះអាគារនេះ ខ្ញុំធ្វើឱ្យ​មនុស្សពិសេស!" ពូ សំ ពេលទៅមើលការសំណង់ ក៏មានគំនិតថា "អញធ្វើការនៅទីនេះ រាប់ឆ្នាំហើយ! ខំស្មោះត្រង់​តាំងពីដើមមក តែ​មិនឃើញ​បាន​ប្រយោជន៍​ ផលចំណេញ នឹងធ្វើមានបាន​អ្វីសោះ!" ម្តងនេះ ពូ សំ ប្រើ​ប្រាស់សំភារៈថោកៗ សម្រាប់សាងសង់ផ្ទះវីឡា​នោះ ហើយ​សរសេរវិក័យបត្រ​ក្លែងបន្លំ​។ ថ្វីត្បិតតែសំណង់ខាងក្រៅ​ ល្អប្រណិត មើលទៅ​គាប់ចិត្ត ប៉ុន្តែនឹង​មិនបានគង់វង្ស​ តដល់កូនចៅឡើយ។ លុះ​បុរសម៉ៅការនោះមកវិញ មាន​ការពេញចិត្ត ព្រោះឃើញសំណង់​ស្អាតបាត ល្អប្រណិត ហើយ​ពោលថា៖ "លោកពូ សំធ្វើ​ការបានល្អណាស់!" លោកពូ សំ ក៏តបលេងវិញថា៖ "អ្នកណាអីក៏មានសំណាងម្លេះ​ នឹង​បាន​វិឡា​នេះ​មករស់នៅ!!!" ​ប

ចំណាយឱ្យតិច

Image
ក្នុងអតីតកាលកន្លងទៅ មានក្សត្រមួយអង្គគ្រប់គ្រងអាណាចក្រយ៉ាងស្តុកស្តមមួយ។ថ្ងែមួយព្រះអង្គបានធ្វើដំណើរកំសាន្តឆ្ងាយ ពីដែនបុរីរបស់ទ្រង់។ ខណៈពេលដែលយាង ត្រលប់មកវិញ ទ្រង់មិនសប្បាយព្រះទ័យសោះក៏ព្រោះតែជើង​របស់​ទ្រង់​ឈឺចាប់យ៉ាងខ្លាំង ក្នុងដំណើរផ្លូវវែងឆ្ងាយ និងសំបូរដោយថ្មដែលទ្រង់ពុំធ្លាប់។ ព្រះអង្គក៍បង្គាប់អោយរាស្ត្ររបស់ ទ្រង់ក្រាលរាល់ផ្លូវទាំងឡាយក្នុងប្រទេសដោយ ស្បែកសត្វ។ ជាការពិត ការធ្វើរបៀបនេះត្រូវចំនាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកឆ្លាតវៃក្រោមបង្គាប់ទ្រង់ម្នាក់ ហ៊ានបញ្ចេញយោបលថ្វាយទ្រង់ថា ៖ ហេតុអ្វីបានជាព្រះអង្គចំនាយ​ប្រាក់​កាស​ច្រើន​ម្ល៉េះ​ទៅលើរឿងមិនចាំបាច់ដូចនេះ? ហេតុអ្វីទ្រង់មិនជាស្បែកសត្វមកព័ទ្ធព្រះបាតរបស់ទ្រង់វិញទៅ? ព្រះអង្គមានការភ្ញាក់ផ្អើរទៅលើគំនិតនេះ បន្ទាប់ទ្រង់ក៍យល់ស្រប ហើយបង្គាប់អោយជាង​ធ្វើស្បែក​ជើងអំពី​ស្បែក​សត្វ​សំរាប់ទ្រង់។ មុនពេលចង់ផ្លាស់ប្តូរគេ ផ្លាស់ប្តូរខ្លួនយើងសិនមុនពេលចង់ផ្លាស់ប្តូររឿងធំ ផ្លាស់ប្តូរពីរឿងតូចៗ​សិន​ចំណាយ​តិចចំនេញច្រើន ជាជាងចំនាយច្រើនចំនេញតិច។ រាល់ថ្ងៃមានមនុស្សខ្លះបញ្ចេញភាពហ៊ឺហាដោយចំនាយខ្ជះខ្ជាយដើម្បីអោយគេដឹងថាគាត់ជាអ្នកមាន ជាអ្នកខ្លាំង តើ ហេតុអ្វីក៍

ប្រដៅមនុស្សឱ្យមើលខ្លួនឯង

Image
កន្លងទៅជាយូរយារណាស់មកហើយ មានអ្នកម្តាយម្នាក់ ដែលមានកូនញៀននឹងការញ៉ាំស្ករក្នុងចំនួនដ៏ច្រើនសន្ធឹក។ គាត់មានការបារម្មណ៍នឹងកូនគាត់ ហើយជារឿយៗ តែងតែរកវិធីផ្តាច់រឿងនេះ តែត្រូវបរាជ័យតែរហូត។ គាត់ក៏ដាច់ ចិត្តនាំ​កូនគាត់ទៅជួប មហាត្មាក់គន្ធីអោយជួយ។ ក្រោយមកទៀតគាត់ក៍បានជួបនឹង មហាត្មាកគន្ធី ហើយប្រាប់គាត់​ពី​ស្ថានភាព​កូនខ្លួន។ "ត្រលប់មកជួបខ្ញុំនៅពីរសប្តាហ៍ក្រោយមកទៀត ចាំខ្ញុំនិយាយកូនអ្នកស្រីអោយ!" មហាត្មាក់គន្ធីពោលទៅ អ្នកទៅគាត់។   ពីរអាទិត្យក្រោយមកអ្នកទាំងពីរក៍មកដល់មហាត្មាក់គន្ធី លើកក្មេងនោះមកជិតខ្លួនហើយនិយាយដោយម៉ឺងម៉ាត់ថា "នែអូន តូចកុំស៊ីស្ករណា វាធ្វើអោយខូចសុខភាព"អ្នកម្តាយក្មេងនោះ ហួសចិត្តទើបនិយាយបើនេះជាអ្វីដែលលោកចង់និយាយហេតុ អ្វីមិនប្រាប់ខ្ញុំតាំងពី ពីរសប្តាហ៍មុនមកទៅ? "ព្រោះពីរអាទិត្យមុនខ្ញុំក៍កំពុងតែហូបស្ករដែរណឹង...." ចង់ប្រដៅគេអោយឈប់ញ៉ាំស្ករ ទាល់តែខ្លួនយើងឈប់បរិភោគស្ករជាមុនសិន អត្ថបទពី៖ ណេវើ អេវើ អេនដ៍

សេចក្តីក្លាហាន

Image
ក្មេងប្រុសម្នាក់ឈ្មោះ អ៊ំ ប្រាស យ៉ាដាវ រៀននៅថ្នាក់ទី ៧ត្រូវជាកូនប្រុសរបស់កសិករ អាតា ប្រាដេស បានទាញ មិត្តរបស់ខ្លួនជាច្រើននាក់ចេញពីឡានដឹកសិស្សដែលកំពុងឆាបឆេះ ដោយពុំបានគិតពីសុវត្តិភាពខ្លួនឯងឡើយ! នៅក្នុងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១០ ប្អុនប្រុសប ាននឹងកំពុងធ្វើដំណើរទៅសាលាជាមួយមិត្តភក្តិដ៍ទៃទៀត ដោយជិះឡា នរបស់សាលា ម៉ារ៉ូទី។ ឡានបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដោយសារតែមានប្រហោងធ្លុះបំពង់ហ្គាសឡាន។ អ្នកបើកបរបានបើកទ្វារឡានហើយ រត់យករួចខ្លួន តែប្អូនប្រុស អ៊ំប្រាកាស មិនបានទៅទេ! ប្រាកាសទំលុះទ្វាររថយន្ត ទាញមិត្តជាច្រើនចេញមក ដោយមិនបានគិត ពីអំណាចនៃអណ្តាតភ្លើងដែលជះមកលើមុខ ខ្នង និង ដៃរបស់ខ្លួនឡើយ! ប្អុនប្រុសបានសង្រ្គោះមិត្ត ៨ នាក់ចេញពីរថយន្តផុតពីគ្រោះថ្នាក់។ដោយសេចក្តីក្លាហាននេះ ប្អូនប្រុសបានឈ្នះពានរង្វាន់ សាន់ចា។ ឱប្អុនប្រុស អ៊ំប្រាកាស អ្នកបានធ្វើគំរូដ៍ល្អដល់មនុស្សរាប់លាននាក់ ដោយសារតែ ទង្វើដ៍ប្រពៃនេះ! ពី៖ ណេវើ អេវើ អេនដ៍

ក្តីស្រលាញ់របស់ឪពុកម្តាយ

Image
នៅគ្រាមួយ បុរសចំណាស់ម្នាក់ អង្គុយជិតកូនប្រុសអាយុ ២៥ ឆ្នាំរបស់គាត់។ នៅក្បែរបង់ដែរគាត់អង្គុយនោះមានដើមឈើ មួយដើម។ បុរសចំនាស់ឃើញបក្សីមួយក្បាលទំលើមែកឈើ។ គាត់បានសួរកូនប្រុសនោះថា៖ សត្វស្អីគេនឹង? កូនប្រុស គាត់តបថា៖ នេះជាសត្វក្អែក។ បន្តិចមកទៀតតាចាស់ក៍សួរម្តងទៀត នេះជាសត្វអ្វី? ខ្ញុំបានប្រាប់ពុកហើយតើ ថានេះជាសត្វក្អែក។ ស្ងៀមបន្តិច បុរសចំ នាស់ក៍សួរទៀត តើនេះជាសត្វអ្វី កូនប្រុស? កូនប្រុសនោះឆ្លើយទាំងខឹងនឹងមួរម៉ៅថា៖ ឪឯងថ្លង់ ឬ ឆ្កួត តើត្រូវអោយខ្ញុំ ឆ្លើយប្រាប់ថាវាជាសត្វក្អែកប៉ុន្មានដឹងទៀត ទើបឪឯងយល់? លោកតាស្ងៀមស្ងាត់ រួចទើបនិយាយមួយៗថា៖ កូនសំលាញ់...ពេលដែលអ្នកអាយុទើបបាន ៥ ឆ្នាំ...កូនប្រុសបាន សួរសំនួរដដែលៗនេះមកពុក ចំនួន ១៧៤ ដង។ ពុកតែងតែឆ្លើយទៅកូនទាំងក្តីស្រលាញ់ និង ស្នាមថើប ថាវាជាសត្វ ក្អែក។ តែមកដល់ឥលូវ ពុកសួរកូនត្រឹមតែ ៣ ដងប៉ុណ្ណោះតែអ្នកបែស្រែកគំហកឱ្យពុក...! ដូច្នេះចូរបំពេញតួនាទីរបស់យើងអោយបានល្អ នៅពេលដែលពួកគាត់រំពឹងលើយើង។ ចូរស្រលាញ់គាត់ ព្រោះមិនយូរទៀតទេ យើងនឹងស្នង​ដំណែង​នេះមិនខាន។ ពី៖ ណេវើ អេវើ អេដន៍

សត្វត្រចៀកកាំ និងក្រចៅ

Image
មានរឿងមួយដំណាលថា បុរសអ្នកស្រែម្នាក់បានដំណាំ ក្រចៅនៅក្នុងចំការមួយដែលជាកន្លែងរកចំនីរបស់សត្វ ត្រចៀកកាំ និងបក្សីដ៍ទៃទៀត។  "ចូរប្រយ័ត្នក្នុងការស៊ីនៅគ្រាប់ពូជរុក្ខជាតិដែលគេដាំនោះ!" ត្រចៀកកាំនិយាយ។ "ចូរប្រយ័ត្នបុរសអ្នកចំការនោះ ដែរ!"។ "ហេតុអ្វីទៅ? តើបុរសនោះនឹងធ្វើអ្វី?" បក្សីដ៍ទៃសួរ។ នោះគឺជាគ្រាប់ដើម ក្រចៅដែលបុរសនោះកំពុងដាំ ដូចនេះចូរខិតខំស៊ីគ្រប់គ្រាប់នៃដើមក្រចៅនេះ! សត្វទាំងនោះមិនយកចិត្តទុកដាក់នឹងសំដី ត្រចៀកកាំឡើយ។  បន្តិចម្តងៗ ដើមក្រចៅក៍លូតលាស់ធំឡើង ហើយបានវេញមកជាខ្សែក្រចៅ ដោយ សារតែខ្សែក្រចៅនេះ វាបានបានក្លាយមកជាសំណាញ់ក្រចៅ ចាប់បក្សីទាំងឡាយនោះឯង។ "តើខ្ញុំបានប្រាប់មិត្តថាយ៉ាងណាខ្លះ?" ត្រចៀកកាំនិយាយ។ បើយើងមិនបំផ្លាញគ្រាប់ពូជនៃបិសាចឥលូវនេះទេ ថ្ងៃណាមួយវានឹងបំផ្លាញយើងវិញ! ពី៖ ណេវើ អេវើ អេនដ៍

រាជសីហ៍ជិតស្លាប់

Image
ថ្ងៃនៃសេចក្តីស្លាប់របស់រាជសីហ៍មួយបានចូលមកដល់។វាបានដេកត្រដខ្យល់នៅមុខលំនៅរបស់វា។ ដកដង្ហើមធំៗ   សត្វចតុបាទ និង សត្រូវរបស់វាទាំងឡាយបានដើរមកក្បែរៗវា កាន់តែជិតទៅៗ ខណៈដែរវាជិតនឹងដាច់ខ្យល់ទៅ​ហើយនោះ។ នៅពេលដែលពពួកសត្វទាំងឡាយ ឃើញថាវាប្រកដជាមរ ណាប្រកដមែន ពួកសត្វទាំងនោះក៍គិតក្នុងចិត្តថា៖ ឥលូវនេះជាពេលដែលត្រូវទូទាត់គំនុំចាស់ហើយ។ សត្វជ្រូកព្រៃបានដើរទៅជិតហើយ វាត់សីហនោះនឹងចែ របស់វា។ ចំនៃកគោព្រៃ បានវាត់ សីហៈ នឹងស្នែរបស់ខ្លួន បង្ហូរឈាមស្រោចពេញពាស។   រាជសីហ៍នៅតែគ្មានប្រតិកម្មដដែល។ ឃើញថាមានសុវត្ថិភាពហើយ សត្វលា ក៍បែរខ្នងហើយពែងតោ មួយទំហឹងធំ ចំកណ្តាលមុខ។ ហើយបន្លឺវាចារ បែបចំអកថា "ម្តងនេះមានជីវិតពីរ ក៍ងាប់ដែរ អាចង្រៃ" មានតែមនុស្សកំសាក តែប៉ុណ្ណោះដែរផ្ញាញ់ផ្ចារអោយមនុស្សអស្ចារ្យ ដែលជិតស្លាប់ ឬ អស់ឥទ្ធិពល។ ពី ណេវើ អេវើ អេនដ៍

កញ្រ្ជោង និងពពែ

Image
ដោយគ្រោះអាក្រក់ កញ្រ្ជោងបានធ្លាក់ចូលក្នុងអណ្តូងជ្រៅមួយដែលវាមិនអាចនឹងហក់ចេញបានឡើយ។ ភ្លាមៗនោះ ក៍មានសត្វពពែមួយបានឆ្លងកាត់ ហើយវាសួរទៅកញ្រ្ជោងនោះថា តើលោកកំពុងធ្វើអ្វីនៅក្នុងអណ្តូងនេះ?  "អូ...!តើអ្នកមិនបានដឹងរឿងទេអី? មិនយូរប៉ុន្មានទៀតទេ នឹងមាន គ្រោះរាំងស្ងួតយ៉ាងធំមួយកើតឡើង។  ដូចនេះ បានជាខ្ញុំលោតចុះមកក្នុងអណ្តូងនេះ ដើម្បីមានទឹកនៅជិតខ្លួនស្រួលប្រើប្រាស់!ហើយហេតុអ្វីមិត្តមិនលោត ចុះមកទាន់មានកន្លែងទំនេរ?" កញ្រ្ជោងនិយាយ   ពពែគិតថា ដំបូន្មាននេះពិតជាល្អមែន វាក៍លោតចុះមក ប៉ុន្តែកញ្រ្ជោងបានលោតមកលើខ្នងពពែយ៉ាងរហ័ស ហើយបន្តមកជាន់លើស្នែងយ៉ាងវែងរបស់ពពែទៀត រួចក៍លោតចេញពីអណ្តូងនោះទៅ។ "លាសិនហើយណាមិត្ត ថ្ងៃក្រោយត្រូវចងចាំផង" កុំចេះតែជឿនូវដំបូន្មានរបស់មនុស្ស ដែលខ្លួនគេកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់! អ៊ីសូព

នេសាទត្រី

Image
មានរឿងដំណាលថា អ្នកនេសាទម្នាក់ចាប់បានតែកូនត្រីមួយប៉ុណ្ណោះ បន្ទាប់ពីធ្វើការនេសាទពេញមួយថ្ងៃពេញទៅហើយនោះ។ "សូមដោះលែងខ្ញុំទៅលោកម្ចាស់...! ខ្ញុំនៅតូចណាស់ឥលូវនេះបើសិនជាលោកម្ចាស់​ដោះ​លែង​ខ្ញុំទៅក្នុងទន្លេវិញ ខ្ញុំធំធាត់ ហើយបន្ទាប់មកលោកម្ចាស់អាចយកខ ្ញុំទៅធ្វើម្ហូបយ៉ាងឆ្ងាញ់​ពិសារ...!" កូនត្រីអង្វរ "នែ...កូនត្រីតូចអើយ!ខ្ញុំប្រហែលជាមិនអាចចាប់ឯងបានផងពីពេលនេះទៅមុខ ប្រសិន​បើ​ខ្ញុំ​ដោះ​លែងឯង។ មានរបស់បន្តិចបន្ទួចនៅក្នុងដៃក្នុងពេលឥលូវ វាប្រសើរជាងមាន របស់ធំមហិមានៅក្នុងក្តីស្រមើស្រម័យ។ អ៊ីសូព

ត្បូងពេជ្រ

Image
បុរសម្នាក់សួរទៅជាងទងថា៖ "តើលោកធ្វើដូចម្តេចទើបអាចច្នៃថ្មនេះទៅជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាតម្ល៉េះ?" គាត់ក៍តបថា "ភាពស្រស់ស្អាតគឺមានលាក់នៅក្នុងថ្មទាំងនេះស្រាប់ហើយ ខ្ញុំគ្រាន់តែយកបំនែក​ថ្មនៅសល់ចេញប៉ុណ្ណោះ!" សុភមង្គលក៍លាក់នៅក្នុងខ្លួនរបស់យើងដែរ គ្រាន់តែយើងយកក្តីសោកសៅចេញទៅបានហើយ។ ប្រភពពី៖ ណេវើ អេវើ អេនដ៍

កុក និងក្តាម

Image
គេតែងតែដំណាលថា កុកនឹងក្តាមគ្រោងជាសត្រូវនឹង គ្នាតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែជួនកាលក្តីសោកសង្រេង និងសេចក្តីវិនាសអាចប៉ះពាល់ដល់ការគិតរបស់ពួកវាយ៉ាងខ្លាំង។ ដូចជាក្នុងគ្រាមួយ សត្វកុកបានធ្លាក់ក្នុងឧបាយអាក្រក់របស់ កូនក្តាម។ គ្រាមួយនោះ មានសត្វកុកមួយឈរក្បែមាត់បឹង ដោយទឹកមុខស្រពាប់ស្រពោន។ កូនក្តាមអាចមើលឃើញកុកពីចំងាយ រួចវាក៍សួរទៅកុកថា៖ "ឱលោកពូ តើកើតមានរឿងអ្វីបានជាថ្ងៃនេះ មានទឹកមុខស្រពាប់ស្រពោនេះអ្វីម្ល៉េះ?" "ក្មួយក្តាមអើយ ពូមិនដឹងជាត្រូវប្រាប់ក្មួយ យ៉ាងដូចម្តេចទេ? ក្មួយអើយគ្រួសារខ្ញុំបានរស់នៅក្បែដើមឈើមួយ ជាច្រើនឆ្នាំយ់ាងសុខសាន្ត។ កូនចៅរបស់ពូ បានធំធាត់ជាបន្តបន្ទាប់ តែឥលូវនេះគ្មានកុកនៅទីនោះទៀតទេ។" កុកចាស់និយាយ "ម៉េចចឹងលោកពូ?" ក្តាមសួរ "ក្មយយអើយព្រោះតែមានពស់មួយបានមកអាស្រ័យ នៅក្នុងរូងលើដើមឈើនោះ ហើយវាតែងតែស៊ីកូនកុក ដែលទើបនឹងញាស់ជារឿយៗ។ ពូគ្មានវិធីនឹងកំចាត់វាទេ!" កុកអួលដើម ក "ខ្ញុំមានវិធីដ៍ល្អមួយ ខ្ញុំបានឃើញសត្វស្ការ រស់នៅក្នុងរន្ធឈើក្បែរនោះ លោកពូគ្រាន់តែយកនុយត្រី ដាក់ពីលំនៅរបស់វា ទៅដក់ លំនៅរបស់ ពស់ ហើយពេលស្ការស៊ីនុយត្រីដល់លំនៅរបស់ពស់ វានឹងប្រយុទ្

ឆ្កែយាមផ្ទះ

Image
ចោរម្នាក់បានលួចចូលទៅក្នុងផ្ទះមួយនាពេលយប់ស្ងាត់។ គេបានយកមកជាមួយនូវបន្ទះសាច់ជាច្រើនដើម្បីផ្គាប់ផ្គន់ ឆ្កែយាមផ្ទះមួយក្បាល ដោយរំពឹងថាវានឹងមិនបញ្ចេញជា សំលេងព្រុសដល់ម្ចាស់វាឡើយ។ ចោរនោះបានបោះសាច់ទាំងនោះអោយទៅឆ្កែ។ ឆ្កែនិយាយថា៖ "បើសិនជាលោកគិតថានឹងបំ បិទមាត់របស់ខ្ញុំដោយការធ្វើល្អរបៀបនេះ ឬក៍ចង់បានការគោរពីខ្ញុំដោយរង្វាន់បែបនេះនោះ លោកគិតខុសយ៉ាងធំអនេក។ ផ្តល់របស់អោយខ្ញុំនូវអ្វីដែលខ្ញុំមិនធ្លាប់រំពងគិតថានឹងបានបែបនេះ លោកប្រាកដជាចង់ទាញ យកផលប្រយោជន៍អ្វីមិនខាននៅទីបញ្ចប់ ហើយអាចផ្តល់ទុក្ខទោសដល់ម្ចាស់ខ្ញុំទៀត។ ម្យ៉ាងវិញទៀត វាក៍មិនមែនជាពេល ដែលខ្ញុំត្រូវទទួលទានអាហារដូចសព្វដងដែរ។ នេះកាន់តែធ្វើ អោយខ្ញុំសង្ស័យលើលោកខ្លាំងឡើងថែមទៀត។" នរជនណាផ្តល់អ្វីមួយទៅដល់អ្នកយាមកាម ខុសកាលខុសបែបបទ ដែលសមគួរនោះ នរជននោះជាជនមិនស្មោះត្រង់ឡើយ។ ប្រភព៖ ណេវើ អេវើ អេនដ៍

សើច និង​យំ​

Image
បណ្ឌិតម្នាក់អង្គុយចុះនៅក្នុងចំនោមរ៉ូងមនុស្ស ហើយគាត់ក៍ចាប់ផ្តើមនិទានរឿងកំប្លែងមួយ។ មនុស្សទាំងឡាយសើចហៀរទឹកមាត់កក្លាក់។ បន្តិចក្រោយមកគាត់ក៍និទានរឿងដដែលនេះទៀត។ ប៉ុន្តែពេលនេះ ចំនួនមនុស្សដែលសើចបានថមថយ។ គាត់ក៍និទានរឿងនេះជាថ្មីម្តងហើយម្តងទៀត រហូតដល់គ្មានសេសសល់មនុស្ស សើចសូម្បីតែម្នាក់។ លោកបណ្ដិតញញឹមហើយមានប្រសាសន៍ថា "អ្នករាល់គ្នាមិនអាចសើចចំពោះរឿងកំប្លែងដ៍ដែលៗបានទេ! ប៉ុន្តែចុះហេតុអ្វីបានជាអ្នកទាំងឡាយយំ ចំពោះរឿងដ៍ដែលម្តងហើយម្តងទៀត?" នៅពេលដែលពិភពលោកផ្តល់ដល់អ្នកនូវមួយពាន់ហេតុផល ដើម្បីយំ ចូរអ្នកបង្ហាញពិភពលោកនៅមួយ ម៉ឺនហេតុផលដើម្បីញញឹម។

ជនធ្វើគុណ

Image
មានរឿងមួយដំណាលថា មាន​បុរសកំសត់ម្នាក់​ បានចាកចេញពីស្រុក​កំណើត​ នឹងចេញជួញ​នៅស្រុកឆ្ងាយ។ សំណាងមិនល្អ បុរសនោះ ត្រូវ​ចោរ​ប្លន់អស់ទ្រព្យសម្បត្តិ ធ្លាក់ខ្លួនជាជន​អនាថា រកប្រកបរបរអ្វីពុំបាន។ នៅតាម​ផ្លូវ បុរសកំសត់ឃើញ​នារីម្នាក់ និងអ្នក​ហែរហមម្នាក់ដើរ​មក។  ពេលនាង​ដើរមកដល់ បុរសកំសត់ក៏និយាយ៖ "អត់ទោស អ្នកនាង! ខ្ញុំ​មកពីស្រុកឆ្ងាយ ខ្ញុំ​ចរមកដល់ត្រឹមនេះ ហេវហត់ ស្រេកទឹក អស់កម្លាំងខ្លាំងណាស់ ទៅមុខទៀតមិនរួចទេ"។ នារីលឺដូចនេះ ក៏ជូន​ផ្លែឈើបុរសកំសត់ពិសារ។ បុរសកំសត់ក៏បន្ត៖ "អរគុណណាស់អ្នកនាង! អ្នកនាងចិត្តល្អណាស់​! តើខ្ញុំ​ត្រូវធ្វើដូចម្តេច នឹង​សងគុណនៅពេលក្រោយ"។ នារីក៏ពោលថា៖ "ផ្លែឈើនេះ ខ្ញុំជូនដោយសុទ្ធចិត្ត ខ្ញុំ​មិន​ចង់បាន​អ្វី​តបស្នង​នៅពេលក្រោយឡើយ"។ ជនណាធ្វើគុណ ឬដាក់ទានដោយចង់បាន​នូវ​ការសងគុណ គឺមិនហៅថាធ្វើគុណ ឬដាក់ទានឡើយ។ ពី៖ ហាណា ​

រសៀលគងភ្នំ - លោក ស៊ីន ស៊ីសាមុត

I) រសៀលគងភ្នំចិត្តយំមិនចេញ ចិត្តបងទន្ទេញតែឈ្មោះបុប្ផា ស្រឡាញ់អូនណាស់ណាម្ចាស់ចិន្តា សេចក្ដីស្នេហាថ្លៃថ្លាកន្លង។ II) វាចាភ្នែកស្រីស្តីប្រាប់រឿងពិត ប្រាប់ថាស្នេហ៍ស្និទ្ធពិតលើរូបបង រៀមយល់ច្បាស់ហើយណាស្រស់នួនល្អង តែកម្មពៀរបងចង់ពីអតីត។   III) ស្ដាយអើយសែនស្ដាយស្ដាយក្លិនបុប្ផា ស្ដាយចិត្តស្នេហាមិនបានរួមរឹត ព្រោះបងមានគូប្រចាំជីវិត មិនអាចក្បត់ចិត្តខ្លាចកម្មវេរា។   IV) បុប្ផាក្រពុំបងមិនហ៊ានបេះ  មិនហ៊ានប្រឡេះខ្លាចផ្កាវេទនា ស្រឡាញ់អូនណាស់ស៊ូទ្រាំគ្រាំគ្រា ជាតិក្រោយប្រាថ្នាជួបផ្កាម្ចាស់ស្នេហ៍។

កំពង់ចាមកំពង់ចិត្ត - លោក ស៊ីន ស៊ីសាមុត

I) ពេលបងឃើញអូននាងចុះងូតទឹក  ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយអូនល្អលើសគេទាំងអស់  បងចង់ស្គាល់ឈ្មោះ តើពិរោះយ៉ាងណា? II) រាងរៀវស្ទាវតូចដូចកិន្នរី  ឆោមឆើតពិសីគន់គាប់នេត្រា  ដំណើរល្វតល្វន់ គន់មានលក្ខិណា រៀមស្លុតចិន្ដាឃើញផ្កាល្អឯក។ III) ឱ កំពង់ចាមកំពង់ចិត្តអើយ  រៀមសូមកៀកកើយកែវកុំប្រកែក  បើអូន ប្រកាន់ទ្រូងបងនឹងបែក  កែវកុំប្រកែកទទួលបងទៅ។ IV) បងសូមផ្ញើប្រាណនឹងស្ងួនពិសី  បងសូមថ្នមបីស្រស់ស្រីពាលពៅ ព្រលប់អូនគេងស្ដាប់ភ្លេងកើយភ្លៅ  បងបំពេរពៅលុះសូន្យសង្ខារ។

ឥសីប្រែសារ - លោក ស៊ីន ស៊ីសាមុត

១. អក្ខរាចារសម្ដីដល់នាងកង្រីបុត្រីមាសម្ដាយ (ពីរដង តាំងពីព្រាត់គ្នាឆ្ងាយខ្លួនម្ដាយសែនសុខគ្រប់ទិនទិវា ម្ដាយ គិតដល់ស្ងួនភ្ងារស់នៅកំព្រាតែឯកា។ ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!... ២. ម្ដាយចង់រៀបទុកដាក់ឲ្យកែវវរលក្ខណ៍មានគូស្នេហា (ពីរដង)  គ្រាន់ជួយថែរក្សាគ្រប់គ្រងសីមាមើលការខុសត្រូវ  កូនពេញរូបហើយពៅ យល់តាមម្ដាយទៅត្រូវមួយជីវិត។ ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!... ៣. បុរសដែលនាំសារជាពង្សក្សត្រាដែលម្តាយពេញចិត្ត (ពីរដង)  ជាកល្យាណមិត្តជាគូស្នេហ៍ស្និទ្ធនឹងកូនពុំងា  មានឫទ្ធីតេជាប្ដូរឈាម ការពារធានាបាន។ ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!... ៤. បើបានអានសារហើយកូនអើយប្រមូលពលរេហ៍គ្រប់ប្រាណ (ពីរដង)  សង់រោងការឲ្យបានថ្ងៃហ្នឹងកុំខានព្រោះថ្ងៃជោគជ័យ   អញ្ជើញអស់មន្ត្រីជប់លៀងចងដៃក្នុងថ្ងៃហ្នឹងអើយ។ ឡេៗ ឡេៗៗៗៗ ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!...ព្រមទៅ!

អង់តូនីញ៉ែតា - លោក ស៊ីន ស៊ីសាមុត

I) អង់តូនីញ៉ែតា អង់តូនីញ៉ែតា ឱ គូស្នេហា យើងបានជួបគ្នា ក្នុងគ្រាហេមន្តរដូវ។ II) អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានសច្ចា ថាស្នេហ៍យើងត្រូវ កុំឲ្យហ្មងសៅសោះឡើយ។ R) តែបងមានកម្ម មានកម្ម ឲ្យម៉ុមព្រាត់ពីទ្រូងហើយ ទ្រាំទៅពៅអើយ អូនអើយ  ធ្វើម្តេចឡើយព្រេងវាសនាចារមក។ III) អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានព្រាត់គ្នាទាំងទឹកនេត្រា ខ្លោចផ្សាឱរារីងរៃ។

រំដួលពោធិ៍សាត់ - លោក ស៊ីន ស៊ីសាមុត

Image
I) រំដួលមួយទងដែលបងប្រាថ្នា តាំងចិត្តរចនាឈ្មោះផ្កាទុកហើយ ក្នុងបេះដូងបងមិនដែលភ្លេចឡើយ ផ្កាអើយបងស្នេហ៍តែរំដួលមួយ។ II) ផ្កានៅក្រពុំចោលក្លិនរាល់ថ្ងៃ បងមាននិស្ស័យត្រឹមតែទុក្ខព្រួយ ក្រៀមក្រំឱរាស្ទើរតែរលួយ ព្រោះរំដួលមួយមិនព្រមឆ្លងឆ្លើយ។ R) រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ រៀមស្ម័គ្រម្ល៉ឹងដែរនៅតែព្រងើយ ឬរំដួលផ្កាមានគ្នាទៅហើយ សូមឆ្លើយឲ្យបងអស់ក្តីសង្ស័យ។ III) ខ្ញុំសូមសច្ចាប្រាថ្នាតែនាង អ្នកតាឃ្លាំងមឿងជួយចាំសម្តី គ្រប់ជាតិតទៅនៅតែអាល័យ  រៀមក្ស័យបើមិនបានស្រីជាគូ។

ចិត្តបួស - លោក ស៊ីន ស៊ីសាមុត

I) សូមផ្ញើរបទភ្លេងសម្លេងអ្នកទោស  ចិត្តជាអ្នកបួស បេះដូងរងគ្រោះព្រោះរឿង ស្នេហា អូនកាត់ទោសសេកស្មើនឹងទោសខ្លា  ជំនឿសង្សាបង្ខំវាសនាឱ្យយំសោកសៅ។ II) គេស្អែកបែកគ្នាគេលាមួយម៉ាត់  ឯរឿងខ្ញុំព្រាត់គ្មានខែឆ្នាំណាត់ផ្តាំមិត្តញាតិផៅ ទុកតែដំបងសំពងប្រដៅឱ្យខ្ញុំល្ងង់ខ្លៅ  លាក់ស្នាមដំបៅលុះអស់សង្ខា។ R) ចម្រៀងទឹកភ្នែក  រុក្ខជាតិបាក់មែកគ្មានអ្វីពឹងផ្អែកបង្គងវាសនា រើសថ្មមួយដុំ ចារឈ្មោះចិន្តា  ឱបទៅប៉ាឆាក្នុងនាមជាប្តី។ III) ចិត្តអើយបួសហើយនៅឡើយស្រណោះ ចាំពាក្យពីរោះទន្ទេញទាំងឈ្មោះដាក់ឱ្យ កូនស្រី ឆាកល្ខោនជីវិតរាំរឿងភក្តី រាំហើយប្រល័យតួឯកឱ្យក្ស័យក្នុងនាមស្មោះត្រង់៕

ស្ពានឈើអភ័ព្វ - លោក ស៊ិន ស៊ីសាមុត

I) ភូមិវត្តកំផែនខ្ញុំសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ  ស្នានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រី ច័ន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា។ II) ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ ស្ទឹងសង្កែអើយ ម្តេចឡើយឬស្យា គួចស្នេហ៍ខ្ញុំ ឲ្យលង់មរណា គួចទាំងចិត្តឲ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង។ R) គ្រាប់ខ្សាច់បាតបឹង រៀបការអូនហើយនឹងបង ស្ពានកំសត់ ធ្វើឲ្យអូនឆ្លង តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានថ្មីវិញ។ III) បងឈឺក្អួតឈាមអ៊ុកសារ៉េន ឈឺហួសព្រំដែន ស្រីចិត្តម៉ឺនសែន ទោម្នេញ បេះដូងមួយគេអាដូរទិញ ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់។

បងចាំញញឹមជាថ្មី - លោក ស៊ីន ស៊ីសាមុត

I) ភ័ក្ត្រាពព្រឹមញញឹមសែនស្រស់  ចោលក្តីស្រណោះមិនអស់អាល័យ  បងខំស្រឡាញ់ ស្រឡាញ់ស្ទើក្ស័យ  រាល់ពេលស្រម៉ៃថាថ្លៃជាគូ។ II) ថ្ងៃនេះផ្ទៃមេឃអ័ព្វអន់រស្មី  តើរឿងហេតុអ្វីមេឃមិនអាសូ  មេឃផ្លាស់ភ្លាមៗប្រៀបបានជំនោរ  ទ្រូងអើយពេញពោរដោយក្តីខ្លោចផ្សារ។ R) ស្រណោះទាំងអស់គ្រប់គ្រាកំសត់  មានតែមួយគត់នៅក្នុងលោកា  តែស្នេហ៍ដូចព្យុះកណ្តាលជលសារ កើតទុក្ខយ៉ាងណា  ឱ!អនិច្ចាវាសនាអភ័ព្វជាប់កម្មភិសម័យ។ III) ថ្ងៃក្រោយតើបាននរណាញញឹម  ភ័ក្ត្រាពព្រឹមខានឃើញហើយថ្លៃ  បងគេងទ្រាំចាំចាំសាជាថ្មី ក្រែងបានឃើញស្រីញញឹមម្តងទៀត៕

ទាសករស្នេហា - តូច តេង

I) បុណ្យវាសនា ខ្ញុំឈោងមិនដល់ បានជានិមល នាងមិនមេត្តា ចាំ ទ្រាំរង់ចាំ គ្រប់គ្រា ទាំងដួងចិត្តរងា ពុំមានក្តីនឿយណាយ។ II) រស់ខ្ញុំរស់ ដោយក្តីសង្ឃឹម ប្រៀបផ្ទឹម បានទៅនឹងសត្វទន្សាយ ដែល រង់ចាំច័ន្ទឯនាយ ទាំងដួងចិត្តខ្វល់ខ្វាយ ក្រហាយតែក្នុហឬទ័យ R) ឱទេពធីតា! ដឹងទេថា បងឯងនជាទាសាស្រី បើមិនប្រណី គង់តែក្ស័យ ជីវីខ្ញុំមិនខាន III) រង ខ្ញុំរងដោយចិត្តអង្វរ សូមនួនល្អង អាណិតប្រោសប្រទាន ក្លិន ស្រស់សម្ជស្សកល្យាណ រួមជាគួរភុំផាន កើយប្រាណលុះត្រាក្សិណក្ស័យ។

ចន្ទ្រារះហើយ - លោក ស៊ីន ស៊ីសាមុត

(ពោល) សំឡឹងមើលមេឃក្នុងពេលរាត្រី ដួងព្រះចន្ទទើបរះថ្មី រស្មីគួរចាប់ចិត្តចេតនា I) ចន្ទ្រារះហើយ ចន្ទ្រារះហើយ មិនបង្អង់ឡើយនាំគ្នាគយគន់  ចិត្តត្រេកចង់បាន ចន្ទស្រស់ស្រទន់  ឱ!ព្រះចន្ទតើវាសនាបានទៅលើអ្នកណា? II) ចន្ទ្រារះថ្មី ចន្ទ្រារះថ្មី ដឹងដែរឬអីរឿងក្តីស្នេហា រាល់ថ្ងៃមនុស្សលោកទុក្ខសោក ខ្លោចផ្សា  ព្រោះប្រាថ្នាចង់បានចន្ទថ្លាជាគូកៀកកើយ។ R) ចន្ទអើយចន្ទល្អអ្វីម្ល៉េះ ទ្រូងស្ទើរប្រេះធ្លាយឥឡូវហើយ  លួចស្រឡាញ់ចន្ទ មិនដឹងឡើយ ឱ!ព្រះចន្ទអើយយល់ចិត្តខ្ញុំផង។ III) ខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ សូមព្រះចន្ទល្អកុំចររំលង  កុំបំភ្លេចខ្ញុំដែលខំបំណង  គេងគិតផ្សងថាផ្ញើរកម្រងវាសនានិងចន្ទ។

មរណៈភាពសង្សារខ្ញុំ - លោក សុះ ម៉ាត់

(ពោល) ច័ន្ទអើយ អើយច័ន្ទ សូមអោយវិញ្ញានក្ខ័ន្ធ ស្រស់កែវចរណៃ  ទៅកើតជាតិមុខ បានសុខសួស្តី ជោគជ័យសិរី កុំបីឃ្លាតឡើយ។ I) សម្លេងគងស្គរអើយ បន្ទរគ្នារងំ ខ្លងខែក ស្រែកយំ  ដង្ហែមុំទៅបូជា ញាតិមិត្តជិតឆ្ងាយ សោកស្តាយគ្រប់គ្នា  ទឹកភ្នែកហូរហា អាណិតសង្ខាស្រី។ II) ភ្លើងផ្សែងហួងហែង រូបកាយម៉ុម មេឃមីស្រទំ  អ័ព្ទអស់រស្មីអើយ ដូចជួយយំ សោកស្តាយ រូបកាយស្រី  លាចាកលោកិយ៍ គ្មានក្តីមេត្តា។ R)  ស្តាយណាស់ មិនបានឃើញ ភ័ក្រ្តាស្ងួន មិនបានជួបជួន  ផ្តែផ្តាំវាចា ឃើញតែផ្សែងស្រី នៅថ្ងៃបូជា  ទ្រូងបងគ្រាំគ្រា គ្របដោយទុក្ខធំ។ III)  ស្រណោះថ្ងៃសៅរ៍ អូនសើចដាក់បង ថ្ងៃច័ន្ទនួនល្អង  អូនអើយ បងស្រែកយំអើយ តើថ្ងៃណាទៅ ទើបបាត់ទុក្ខធំ  អូនអើយ បងយំ យំលុះគ្រាក្ស័យអើយ។

អាថ៏កំបាំងដួងចិត្ត - អ្នកស្រី រស់ សេរីសុទ្ធា

I) ហឺម.........ហឺម.......... ហឹម.......សួមផ្ញើរសៀង ចំរៀងតាមវាតា  ផ្ញើរជីវ៉ាដែលខ្ញុំស្នេហាយូរហើយ រាល់ថ្ងៃយប់ ជួបភពងងឹតអឹតត្រើយ  ឱុះ!ឱធម្មជាតិអើយតើ អោយខ្ញុំឆ្លើយប្រាប់គេបានដែរ។ II) ប្រុសស្រលាញ់ ហានហាប្រាប់ការពិត ក្នុងដួងចិត្ត  ស្រីវិញមិនហានប្រាប់ទេ  បើស្រលាញ់បានត្រឹម តែគិតលួចស្នេហ៏  ខ្លាចលោកិយដៀលជេរថាស្រីគ្មានកេរ្តិ៍បើកវែករកប្រុស។ (ពោល) បងអើយតើបងមានចិត្តស្រលាញ់អូនដូចអូនលួចស្រលាញ់បងដែរទេ? R1. កាយរស់ជិតគ្នាមែនពិត តែដួងចិត្តឋិតឆ្ងាយឯកា  ឬមួយចិត្តបងគួចចងប្រថ្នា ដូចចិន្តាស្រីស្នេហាថ្លៃ ចិត្តលួចស្នេហ័  ខំថែថួនថ្នមកាយ ស្មោះឆោមឆាយដូចម្តាយដូចភរិយា  ឱ! បងអើយគួរយល់គិត ដល់ចិន្តា ឬមួយគ្មានមេត្តាបណ្តោយវាសនាដូចទឹករលក (ពោល) បងអើយតើបងមានចិត្តស្រលាញ់អូនដូចអូនលួចស្រលាញ់បងដែរទេ?

មន្តស្នេហ៍ស្រីខ្មៅ - លោក ស៊ីន ស៊ីសាមុត

I) អូននឹកបងទេ! បងនឹកអូនណាស់  ឬចិត្តស្រីផ្លាស់ភ្លេចនឹកបងហើយ  បងចាំមើលផ្លូវ តែពៅត្រាណត្រើយ  បាត់ដំណឹងសូន្យឈឹងគ្មានឆ្លើយ អូនហ្អើយយ៉ាងណា។ II) អូនឈឺឬជា ឱ្យដំណឹងផង  យប់ថ្ងៃចិត្តបងចាំតែអូនទេ បងផ្តាំតាមខ្យល់ បងសួរតាមគេ  តើដឹងអូនមកថ្ងៃណាទេ នឹកគ្មានល្ហែ ចិត្តឡើយ។ R) បងមើលតែមេឃ ថ្ងៃនេះថ្ងៃស្អែកចាំមើលតែផ្លូវ  ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍  បាត់ស្រមោលស្រីខ្មៅ តើពៅមាននឹងបងទេ? III) គេងក៏មិនលក់ បក់ក៏មិនល្ហើយ  ខ្នើយដែលធ្លាប់កើយក្លាយជាគ្មានន័យ  នឹករឿងស្រស់ៗ ស្រណោះតែស្រី  បងមមើកណ្តាលរាត្រី ឃើញតែស្រីដែលបងធ្លាប់ថើប៕

ស្រណោះភូមិដើមល្វា - លោក ស៊ីន ស៊ីសាមុត

I) ឱ! ភូមិដើមល្វា កំព្រាម្នាក់ឯង  នៅដាច់សង្វែង កណ្តោចកណ្តែង តាមដងព្រឹក្សា បែកស្ទឹងទឹកហូរ កាត់ដុំសិលា ហាក់ចេញវាចារ  អង្វរខ្ញុំថា កុំដាច់អាល័យ។ II) រសៀលទន់ទាប ខ្យល់បក់ពីភ្នំ  សម្លេងរ៉ៃយំ នាំអោយចិត្តខ្ញុំ រន្ធត់ពេកក្រៃ  បក្សីបក្សា ប្រគំតន្រ្តី បំពេរមុំស្រី  កណ្តាលទ្រូងព្រៃ សុរិយាយជ្រៀតជ្រេ។ R) ស្រណោះ ជើងភ្នំ ទោចយំឆ្លងឆ្លើយ  ឱ! ភូមិមខញុំអើយ នឹកមិនភ្លេចទេ  បុប្ផាផ្កាព្រៃ រីកគ្មានទំនេរ  ផ្គរលាន់បំពេរ អនុស្សាវរីយ៍។ III) ឱ! ព្រេងសំណាង ជួបតែកុសល  វាសនាបានផ្តល់ សុភមង្គល គ្រប់វិនាទី ភូមិផ្តល់ក្តីសុខ គ្មានទុក្ខញាំញី កើយព្រះធរណី  រកស៊ីសុខសាន្ត ដរាបរៀងអើយ។

យប់មិញខឹងងរ - អ្នកស្រី ប៉ែន រ៉ន

I) ដឹងស្អីទេ នែ៎! នែ៎! យប់មិញអូននឹងបង រមាស់ខ្នងអូនក៏អេះភ្លាម  មួយយប់ទល់ភ្លឺ ចេះតែនៅមិនស្ងាម  ហេស! ហាស! ហឺស! ភ្លាមៗ មិនដឹងមានការអ្វី II) គួរឱ្យក្តៅយប់មិញឆាឆៅកេះគេញយ កេះពីក្រោយឱ្យបែរមករកបង  ដល់បែរមក ហើយព្រងើយមិនឆ្លើយឆ្លង ហេស! ហាស! ហឺស! អៀនផងមាយាទប្រុសបងគេដឹងហើយ។

អស់ផ្លូវហើយបង - អ្នកស្រី រស់ សេរីសុទ្ធា

ពោល៖ ហ៊ឺ.. អស់ផ្លូវហើយខ្ញុំ ម៉ាក់ដឹងរឿងអស់រលីង (ស)  ហ៊ឺ..... អស់ផ្លូវហើយ ប្រុសបងអើយយើងអស់ផ្លូវ ធ្វើម្តេចទៅ ធ្វើម្តេចទៅ ម្តេចទៅបង? រឿងកន្លងបងអើយ អើយបងម៉ាក់អូនដឹង។ (ស) អស់ផ្លូវជួបគ្នាហើយ ប្រុសបងអើយថ្លៃកុំខឹង សូមកុំខឹង សូមកុំខឹង កុំខឹងអូន ហ្អឺ...... បងអើយ។ (ប) អូននៅទីណា នៅទីណា នៅទីណា? ភ្លេចសន្យាបងហើយឬ?  (ស). បងអើយអូនឈឺ ហ៊ឺ.......... ព្រោះក្តីស្នេហា។ (ស) បងអើយបងដឹងទេ ថាក្តីស្នេហ៍យើងមរណា គិតយ៉ាង គិតយ៉ាងណា យ៉ាង ណាទៅ? ពីថ្ងៃនេះទៅ ពៅអើយ អើយពៅអស់ផ្លូវហើយ៕

ស្រឡាញ់បងទៅ - លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត

(ប). អូ....អូ....អូ.... ឆោមអើយឆោមឆើត កើតលើឥដ្ឋសម្បុរខ្មៅពិតដូចគូទឆ្នាំងដី (2ដង)  បើបានរួមរ័ក្សបងសែនបេត្តីមិនភ័យមិនខ្លាចនឹងគេដណ្តើម។ (ស) ប្រុសអើយប្រុសព្រើល កុំចូលមកជិតច្រមុះក្ងិតមើលហើយគួរឱ្យឆ្អើម (2ដង) មើលទៅជើងដៃស្រែងគគ្រើម ខ្ពើមហើយសែនខ្ពើមកុំមកបៀតស្រី។ (ប) ពាក្យនេះពាក្យលេង អូនកុំអាលខឹង គ្រាន់តែពាក្យប៉ុណ្ណឹង អូនទៅខឹងអី (2ដង) បងសរសើរស្រីទេមានទាំងសាក្សី បងស្រឡាញ់ស្រីណាស់ណាអ្នកថ្លៃអើយ។ (ស) ប្រុសអើយប្រុសខូចចិត្តដូចជាព្រាន ស្រឡាញ់ហើយអៀនគ្មានកិតអ្វីឡើយ (2ដង)   អូនមិនស្រឡាញ់ទេអ្នកបងអើយ ចូរចាំជាតិក្រោយទៅចាំជួបគ្នា។

ស្រណោះគេងទល់ខ្នង - លោកស៊ីន ស៊ីសាមុត និងអ្នកស្រីប៉ែន រ៉ន

I) (ប) ស្រណោះភ្លៀងធ្លាក់ ជំនោរត្រជាក់ ពីរនាក់យើងគេងទល់ខ្នង  ស្រណោះភ្លៀងធ្លាក់ ជំនោរត្រជាក់ ពីរនាក់យើងគេងទល់ខ្នង  ឱព្រលឹងមាសបង នួនល្ងងកុំភ្លេចសន្យា ឱព្រលឹងមាសបង នួនល្ងងកុំភ្លេចសន្យា។ II) (ស) ផ្គរលាន់គ្រឹមៗ បងអ្ហើយសង្ឃឹមអូនមិនចោលឡើយស្នេហា  ផ្គរលាន់គ្រឹមៗ បងអ្ហើយសង្ឃឹមអូនមិនចោលឡើយស្នេហា  ចាំដល់ដាច់ខែវស្សា សង្សារចូលដណ្តឹងស្រី ចាំដល់ដាច់ខែវស្សា សង្សារចូលដណ្តឹងស្រី។ III) (ប) ចាំដល់ឆ្នាំណា ពៅអ្ហើយមេត្តា វាចារមកចោះពិសី  ចាំដល់ឆ្នាំណា ពៅអ្ហើយមេត្តា វាចារមកចោះពិសី  ចាស់ទុំលោកចូលស្តី យកស្រីជាគូនឹងបង ចាស់ទុំលោកចូលស្តី យកស្រីជាគូនឹងបង។ IV) (ស) ខ្ញុំសូមប្រណំ អស់អង្គឥន្រ្ទព្រហ្ម ជួបជុំឲ្យពរជ័យផង ខ្ញុំសូមប្រណំ អស់អង្គឥន្រ្ទព្រហ្ម ជួបជុំឲ្យពរជ័យផង  (រូម) អោយជួបដូចបំណង អូនបងយូរលង់ទៅអើយ អោយជួបដូចបំណង អូនបងយូរលង់ទៅអើយ។

សំនៀងដួងចិត្តក្រមុំ - អ្នកស្រីហួយ មាស

Image
I) កើតមកជាស្រី ពេញវ័យក្រមុំ ក្រពុំដូចផ្កា  តម្លៃដូចពេជ្រ ចាំងលេចភ្លឺថ្លា ចិន្តារីករាយ។ II) តែមានចិត្តមួយ សែនព្រួយនឹកគិត ខ្លាចចិត្តធ្លុះធ្លាយ  ជឿពាក្យអង្វរ សែនល្អគួរស្តាយ ក្លាយជាទុក្ខា។ R) ខ្ញុំសូមកុំយល់ កិច្ចកលស្នេហា មួយជាតិល្អម្តង  សូមផ្សងសច្ចា ជួបស្នេហាសុខសាន្ត។ IV) ពេលនៅម្នាក់ឯង តាក់តែងចិន្តា ប្រាថ្នាដាក់ទាន  ដល់អ្នកសោយសោក វិយោគអត់ឃ្លាន ជាទានសង្ខារ។

តារាចម្រៀងខ្មែរក្នុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០

១) លោក កែវ សារ៉ាត់ អ្នកស្រី ឆោម ឆវិន ២) លោក ឈួយ សុភាព អ្នកស្រី មាស សុម៉ាលី ៣) លោក ទឹង ភិរម្យ អ្នកស្រី សុខ សុខុម ៤) លោក នី សាលឿន អ្នកស្រី ឌៀប សំអាង ៥) លោក ចឹក សងសំណាង អ្នកស្រី ឡុង ស៊ីដា ៦) លោក ណូយ វ៉ាន់ណេត អ្នកស្រី សុង សេងហ៊ន ៧) លោក ណូយ វណ្ណា អ្នកស្រី ស៊ិន សុវណ្ណារី ៨) លោក  ហួរ ឡាវី អ្នកស្រី ដួង ម៉ាឡៃ ៩) លោក  នូ ស៊ិប អ្នកស្រី អ៊ុន សុផល ១០) លោក  ប៊ុន ចាន់ថន អ្នកស្រី គឹម សុគន្ធា ១១) លោក ម៉ិញ សុធីវណ្ណ ហៅ តូ អ្នកនាង ទូច ស៊ុននិច ១២) លោក អៀង ស៊ីធុល អ្នកស្រី ម៉េង កែវពេជ្ជតា ១៣) លោក ឡោ សារិត អ្នកស្រី ហ៊ឹម ស៊ីវន ១៤) លោក សូ សារិទ្ធ អ្នកស្រី សួន ចន្ថា ១៥) លោក សួស សងវាចា អ្នកនាង ឆោម និមល ១៦) លោក សុះ ម៉ាច ១៧) លោក ផាន សុផាត ១៨) លោក ពេជ្រ ពន្លឺ ១៩) លោក ឆោម ប៊ុនយ៉ុង ២០) លោករ៉ម រើន អ្នកស្រី សមចរិយា

អស្ចារ្យណាស់សង្សារខ្ញុំ - អ្នកស្រី ហួយ មាស

I) សំដីមានន័យពីរោះផ្អែមឆ្ងាញ់  ដូចសបាញ់ចាក់ដើមទ្រូងឱរ៉ាស្រី ផ្អែមណាស់មាត់ក្រៅតែក្នុងគ្មានន័យ  ធ្វើអោយរាល់រូបស្ត្រី ខូចក្តីប្រាថ្នា។ II) ស្រលាញ់រួចក្នាញ់ហើយបំភ្លេចបាន  ប្រុសកល្យាណហ៊ានស្នេហាក្បាត់ចិត្តស្រី ធ្វើឲ្យទ្រូងអូនចុកណែនរីងរៃ  ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា។ R) បងមិនគួរៗ ទៅអោបបន្លា  ហើយស្មានថាក្តីស្នេហាបានសុខសាន្ត ឃើញនរក ស្មានថាជាសួគ៌វិមាន  ឃើញអាក្រក់ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ។ III) ណ្ហើយចុះ! យើងល្មមអស់កម្មពៀរហើយ  ជាចំលើយដែលត្រូវឆ្លើយគ្រាអាវសាន្ត សូមបងទៅចុះអោយបានសុខសាន្ត  ជាតិនេះបានជាខកខាន ស្មាលាលុះជីវិតក្ស័យ។

ចៅដក - ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

Image
I) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា?   បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ  ឱចៅដកដកអើយ ចៅដកល្ហុង  អញ្ជើញមន្តស្នេហ៍វីយោឡុង ប្រឹងកូតហៅស្រីមកឆាប់រ៉ា។ II) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយោឡុងប្រាប់អូនថា ស្នេហានៅចាំ   អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូណទៅជួប  ឱចៅដកដកអើយ ចៅដកចំប៉ា  អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង។ III) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បងថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ថ្មង  បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត  ឱចៅដកដកអើយ ចៅដកនួនស្រី  អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ។ IV) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ  (ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី  ឱចៅដកដកអើយ ចៅដកក្តាំងងារ  អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង។

បោកកូនជ្រូកទៅលេងស្រុក - អ្នកស្រី សុង សេងហ៊ន

Image
I) ជាយូរហើយបងអើយបង បោកកូនជ្រូកមើលម្តងបានប៉ុន្មានដែរ  កាកសេនសន្សំទុក ដូរយកទៅលេងស្រុកភូមិកំណើតស្រែ ព្រោះនៅស្រុកគេយូរនឹកស្រុកខ្មែរ បោកកូនជ្រូកទៅស្នេហ៍អួនសូមទៅលេងស្រុក។ II) កុំអាលរេរង់ ឧប្រុសឆោមយង់អូនគេងមិនសុខ រាល់ថ្ងៃខំធ្វើការ នឿយហត់យ៉ាងណាក៏មិនដែលមួរមុខ ចាយវាយត្បិតត្បៀតសន្សំកាក់ទុក ទិញសំបុត្រទៅស្រុក លេងពីរនាក់បងឯង។ III) ល្មមហើយណាប្តីណា ជូនអូនទៅមីងមាបងកុំប្រកែក បានប្រាក់អាទិត្យនេះ ត្រូវនឹងពេលពិសេសអូនសុំរំលែក ទិញខោអាវថ្មីខ្មៅដៃគួភ្នែក តែងខ្លួនឲបានភ្លែក ឲបំពេញមុខបង។ IV) ព្រមទៅណាប្រុស្ងួន ទៅលេងបងប្អូនញ្ញាត្តិមិត្តផៅផង ព្រមទៅណាប្រុសល្អ ទោះបីជាក្រក៏មិនយូរកន្លង មកវិញខំធ្វើការមួយជាពីរដង អោយតែបានប្រុសបងជូនអូនទៅលេងស្រុក។ (ចុងក្រោយ) លក់ជ្រូកទៅបង យកអូនទៅលេងស្រុក បោកកូនជ្រូកទៅបងនាំអូនទៅលេងស្រុក លក់ជ្រូកទៅបង តោះយកអូនទៅស្រុក ថាបោកកូនជ្រូកទៅបង ហើយនាំអូនទៅលេងស្រុក។

តារាចម្រៀងខ្មែរក្នុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០

១) លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា ២) លោក សុះ ម៉ាត់ អ្នកស្រី ប៉ែន រ៉ន ៣) លោក អ៊ិន យ៉េង អ្នកស្រី ហួយ មាស ៤) លោក អ៊ឹង ណារី អ្នកស្រី ម៉ៅ សារ៉េត ៥) លោក ជា សាវឿន អ្នកស្រី ឈួន ម៉ាឡៃ ៦) លោក មាស ហុកសេង អ្នកស្រី ឈុន វណ្ណា ៧) លោក អ៊ឹម សុងសឺម អ្នកស្រី សូ សាវឿន ៨) លោក មាស សាម៉ន អ្នកស្រី កែវ មន្ថា ៩) លោក តូច តេង អ្នកស្រី កែវ សុខា ១០) លោក ឌុច គឹមហាក់ អ្នកស្រី កែវ សេដ្ឋា ១១) លោក អាប់ឌុល សារី អ្នកស្រី តារា ចោមច័ន្ទ ១២) លោក កង ផាណូ អ្នកម្នាង សៀង ឌី ១៣) លោក វ៉ា សូវី អ្នកស្រី សៀង វ៉ាន់ធី ១៤) លោក ថេត សម្បត្តិ អ្នកស្រី ឃាម សោភ័ណ ១៥) លោក កុល សែម អ្នកស្រី ហែម សុវណ្ណ ១៦) លោក ជុំ កែម អ្នកស្រី ពៅ វណ្ណារី ១៧) លោក អ៊ូ សន អ្នកស្រី ព្រំ យិតថូ ១៨) អ្នកអង្គម្ចាស់ស៊ីសុវត្ថិ កូឡាឆាត អ្នកស្រី ហៃ សុខុម ១៩) អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុធ អ្នកស្រី ស៊ឹម ទូច ២០) លោក លីវ តឹក អ្នកស្រី ប៉ែន រ៉ម ២១) លោក  ខេង ឌីយេ អ្នកស្រី ជួប សារឿន ២២) លោក ទូច ចំរើន អ្នកស្រី ឌី សាខន ២៣) លោក ទូច សាលី អ្នកស្រី ហុង ណាវវី ២៤) លោក វ័រ សារុន អ្នកស្រី សោម សាវី ២៥) លោក យស អូឡារាំង អ្ន

ឮគេថាបងមក - អ្នកស្រីរស់ សេរីសុទ្ធា

Image
I) ឮគេថាបងមក បងមកឥឡូវ បងមករកអូន  អូននៅរង់ចាំ ចាំមើលតែផ្លូវ មើលផ្លូវប្រុសបង  ភ្លេងគេលេងហើយ ឱប្រុសបងអ្ហើយ បងនៅទីណា ម្តេចក៏បាត់សូន្យ។ II) ក្រៅពីរូបបង អូនគ្មានបំណង លើរូបអ្នកណា  ស៊ូឈរអោបដៃ រង់ចាំស្នេហា រាំជាមួយគ្នា  ភ្លេងលេងច្រើនដង ឱសឱប្រុសបង បងនៅទីណា ឱស្នេហាអូន។

ជិតភ្លឹហើយបង - អ្នកស្រីរស់ សេរីសុទ្ធា

Image
I) ខ្យល់បក់វឺវឺជិតភ្លឺទៅហើយ បងអើយក្រោកឡើង (២ដង)     ទៅធ្វើស្រែយើងនៅភូមិឯជើងកុំអោយថ្ងៃរះទាន់ (២ដង) II) ឮមាន់រងាវស្រែដៀវវាយំផ្អើលឃ្មុំក្រេបផ្កា (២ដង)      បាយឆ្អិនហើយណាយាត្រាទៅស្រែសាបពូជស្រូវថ្មី (២ដង) III) បងលីនង្គ័លអោយដល់លឿនម៉ោកុំនៅទីទើ (២ដង)      អូនទូលកញ្ជើរមានសម្លប្រហើរ និងផ្អកត្រីប្រៃ (២ដង)

សុំភ្លក់បានទេ - ជា សារឿន និង រស់ សេរីសុទ្ធា

Image
(ប)ដល់រដូវភ្ជុំស្រីមុំវិចនំឬទេ (2ដង) បងគិតសុំជួយវិចអូនដែរ មាសស្នេហ៍ព្រមដែរឬអ្វី? ឆ្លើយប្រាប់មកបងបានទេ មាសស្នេហ៍ព្រមដែរឬអ្វី? (ស) កុំមកផ្លៃផ្កាតិចថារត់មិនសប់ដី (2ដង)  ត្រឹមតែនំអង្ករមួយល្អី ស្រស់ស្រីមិនខ្ចីពឹងទេ  ស្តាប់បានឫនៅប្រុសថ្លៃ ស្រស់ស្រីមិនខ្ចីពឹងទេ (ប)រាមជួយដោយស្មោះ ស្រីស្រស់ក៏មិនព្រមដែរ (2ដង) ចុះដល់ឆ្អិនសុំភ្លក់បានទេ មាសមេប្រាប់មករាមផង (2ដង) (ស)អត់ឃ្លានអីម្លេះប្រុសនេះសែនខូចកន្លង (2ដង) នំនេះមិនសំរាប់បងនួនល្អងធ្វើយកទៅវត្តលឺទេៗ ប្រុសបងនួនល្អងធ្វើយកទៅវត្ត ។

ក្អែកហើរកាត់ស្ទឹង - អ្នកស្រី រស់ សេរីសុទ្ធា

I) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុក  អូននៅមិនសុខ ចាំបងចូលស្តី  ដណ្តឹងរូបអូន តាមប្រពៃណី  ឆាប់ឆាប់ណាថ្លៃ អាណិតស្រីផង។ II) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ  ពេលបងចូលស្តី ស្រីតាមច្បាប់ហើយ  តែអនិច្ចា ឱខ្លួនខ្ញុំអើយ  ម្តាយព្រមអោយហើយ ឪពុកថាទេ។ III) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក  ពុកលែងប្រកែក ព្រមអោយតាមម៉ែ  ចូលស្តីម្តងទៀត ណាប្រុសមាសមេ  គាត់លែងថាទេ ទៀតហើយណាបង។ IV) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ  អូនអរស្ទើរក្ស័យ ព្រោះបានរៀបការ  ជាមួយរូបបង ណាប្រុសជីវ៉ា  ពេលបាចផ្កាស្លា សារ៉ាវ៉ាន់កម្សាន្ត។

វិសម្សកាលក្រុងកែប - លោកស៊ីន ស៊ីសាមុត

I) ទីក្រុងកែបប្រៀបបានឋានសួគា ពេលទស្សនាមិនដែលជិនណាយ  វាលភ្នូកខ្សាច់សុភាពរាបឆើតឆាយ សមុទ្រអន្លាយឆ្ងាយផុតត្រើយ។ II) ជំនោរបរិសុទ្ធសមុទ្រខ្មែរ ប្រុសស្រីតែងតែមកលំហែរកាយ  ខ្លះងូតទឹកខ្លះប្រឡែងឆ្លងឆ្លើយ ខ្លះកៀកកើយដោយស្នេហា។ R) ខុសអ្វីតែរូបខ្ញុំ ទុក្ខរណ្តំក្រៀមក្រំឱរ៉ា  មានតែផ្ទៃជលសារ ទើបដឹងថា តើខ្ញុំព្រួយព្រោះរឿងអ្វី! III) ធម្មជាតិមានគ្រប់ទាំងអស់ ល្អឥតខ្ចោះ ឥតទាស់ហឬទ័យ  តែចំពោះខ្លួនខ្ញុំនៅខ្វះន័យ គឺរូបស្រីជាគូស្នេហា ហា ហា ហា។

នែ៎!ប្រុសកំសាក - សាមុត និង សុទ្ធា

ផ្តើម :មែនហើយ មែនហើយក្នុងទឹកមានត្រី ប្រុសនឹងស្រី ត្រូវតែមានក្តីស្នេហា.... I)(ប) ស្អាតណាស់...អ្នកណាក៏ស្រលាញ់ ក្និកក្នក់ខ្នាញ់ ស្រលាញ់ចង់បានជាប្រពន្ធ(២ដង) ចង្កេះត្រគាកនឹងសុដន សំពត់រឹបសាច់ណែនក្តន់ ឱស្រីតូចតន់...បងជ្រូលដូចមាន់កំពុងរកពង។ II)ស្អាតណាស់...សម្លេងក៏ពិរោះ រូបក៏ស្រស់ ល្អទាំងអស់គ្រប់កន្លែង សប្បាយក្រៃលែង អូនអើយយកបងធ្វើប្តីទៅ។ (ស.បន្ទរ) អ្នកណា អ្នកណាមកហ៊ានវាចាដាក់ស្រី ប្រុសកំសាកលាក់ខ្លួនមិនចេញមុខ ចេញមុខ ចេញមុខមកមើលប្រុសព្រើល  ហ៊ានពោលស្នេហា ស្នេហា នោះណា៎ មេឃាឯណោះ។ III) (ប)អីយ៉ា!ថាខ្ញុំស្រុសកំសាក តិចពិបាកខ្ញុំចាប់ថើបទាំងអស់គ្នា(២ដង) (ស)ស្នេហា?ខ្ញុំថានៅឯមេឃាឯណោះ។

ទឹកភ្នែកនាងកុលាប - អ្នកស្រី ប៉ែន រ៉ន

Image
I) អរុក្ខ អារក្ស អ្នកតាម្ចាស់ព្រៃ  សូមធ្វើសាក្សីក្តីស្នេហ៍ខ្ញុំផង ថាខ្មុំស្ម័គ្រពិតមាសមិត្រស្នេហ៍ស្នង  ដួងចិត្ត ចាំចង ឥតហ្មងសោះឡើយណា៎។ II) កុឡាបមាសបង អូនមានគុណណាស់  អូនជាម្ចាស់ជាផ្ទះ ជួយយកអាសារ ថ្នមបងដូចម្តាយថ្នមបុត្រធីតា  ចំណីអាហារ ជីវ៉ាផ្តាប់ឥតខ្ចោះ។ R) បើទេវតាជួយឲ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន  ទោះឃើញតូចតន់បាត់បង់សម្រស់  ឬឃើញអូនខ្លួនពិកាដាច់ដៃជើងអស់ ក៏បងនៅស្មោះលុះលោករលាយ។ III) បងថាស្រណោះអាណិតមេត្តា ទោះឃ្លង់ពិការក៏បងប្រណី  ឯណាពាក្យពិត បងស្បថនឹងស្រី ឥឡូវប្រុសថ្លៃការគូរថ្មីចោលអូន។ VI) ហា៎!ហា៎!ៗ អូនឈឺចិត្ត ឈឺឥតឧបមាចង់តែប្រហារឲ្យជីវិតសូន្យ  សប្បាយនឹងស្រី ភ្លេចស្រី ភ្លេចកូន ទឹកនេត្រាហូរគ្មានថ្ងៃអវសាន។

ទឹកភ្នែកមួយតក់​ - លោកស៊ីន ស៊ីសាមុត

Image
I) ពុះទ្រូងបំបែកទុកចែកជូនស្រី ថ្ងៃចូលរោងថ្មីថ្ងៃខ្នើតខែបីការស្រីបវរ  រូបអូននេះហើយជាឃាតករ ថ្ងៃដែលស្រីល្អផ្ទឹមក្នុងរោងការ។ II) រៀបការចុះអូនអោយបានសុខសាន្ត រួមរក្សពីរប្រាណ ធ្វើម្តេចក្រមានជារឿងធម្មតា  ទឹកភ្នែកមួយតក់ស្រក់លើភក្ត្រា័ បញ្ជាក់ប្រាប់ថាស្នេហ៍បងចប់ហើយ។ R) ថ្ងៃអើយអើយថ្ងៃ ថ្ងៃចូលរោងការ អាសូរវាសនាគ្មានកោះគ្មានត្រើយ  រសាត់ដូចចកទុក្ខឥតពេលស្បើយ ទុក្ខឥតល្ហែល្ហើយគ្រាំគ្រាឯកា។ III) ណ្ហើយចុះបងលា លាចាំជានិច្ច ទឹកភ្នែកព្រិចៗស្ទើរជន់ស្ទើរលេច ជោរជន់រោងការ  ស្រណោះណាស់អូន ពាក្យអូនចរចារ អូនបានប្រាប់ថាស្នេហ៍បងលុះក្ស័យ។

មុសា - អ្នកស្រី រស់ សេរីសុទ្ធា

Image
១) មេឃស្រឡះគ្មានពពក វាយោបក់មករំភើយ  លួងលោមចិន្តាបានស្បើយ បងឃ្លាតទៅហើយឃ្លាតពីអូន។  ២) ម្លប់ព្រឹក្សព្រៃធ្លាប់ផ្តល់ស្លឹក ឥឡូវរុះរោយពេញដី  តើអោយសង្ឃឹមទៅលើអ្វី ចាំរដូវថ្មីក្ស័យជីវី។ បន្ទរ) ខ្យល់បក់បោកគ្មានឈប់ឈរ..ពាក្យអូនអង្វរវរមិត្រ ថាតើរឿងយើង..តើបងគិត   សូមឆ្លើយពិតកុំមុសា..ឬមានថ្មី ចង់បែកចិត្ត  ប្រាប់ពិតមកចុះកុំមុសា ចង់ប្រែកែសាវ៉ា ជារឿងធម្មតាប្រុសចិត្តព្រាន។

លេបថ្នាំចង់ធាត់ - អ្នកស្រីប៉ែន រ៉ន

Image
១) ពុះទ្រូងបំបែកទុកចែកជូនស្រី ថ្ងៃចូលរោងថ្មីថ្ងៃខ្នើតខែបីការស្រីបវរ  រូបអូននេះហើយជាឃាតករ ថ្ងៃដែលស្រីល្អផ្ទឹមក្នុងរោងការ។ ២) រៀបការចុះអូនអោយបានសុខសាន្ត រួមរក្សពីរប្រាណ ធ្វើម្តេចក្រមានជារឿងធម្មតា  ទឹកភ្នែកមួយតក់ស្រក់លើភក្ត្រា័ បញ្ជាក់ប្រាប់ថាស្នេហ៍បងចប់ហើយ។ (បន្ទរ) ថ្ងៃអើយអើយថ្ងៃ ថ្ងៃចូលរោងការ អាសូរវាសនាគ្មានកោះគ្មានត្រើយ  រសាត់ដូចចកទុក្ខឥតពេលស្បើយ ទុក្ខឥតល្ហែល្ហើយគ្រាំគ្រាឯកា។ ៣) ណ្ហើយចុះបងលា លាចាំជានិច្ច ទឹកភ្នែកព្រិចៗស្ទើរជន់ស្ទើរលេច ជោរជន់រោងការ  ស្រណោះណាស់អូន ពាក្យអូនចរចារ អូនបានប្រាប់ថាស្នេហ៍បងលុះក្ស័យ។

បុប្ផាកំពង់ប្រាក់ - លោក ស៊ីន ស៊ីសាមុត

Image
១. រូបក៏ល្អ សាច់ក៏ស នៅក្មេងខ្ចី នាងឈ្មោះអ្វី  សូមប្រណី ប្រាប់បងផង ចោលគួចស្មា សែនសង្ហា  អាវវាលខ្នង តើបានបង ឬបានគេ ជាគូគ្រង។ ២. សម្រស់ថ្មី បងឃើញស្រី សែនស្រយុត ដូចទឹកក្រុត  ឆក់ឲ្យស្លុត ហើយនួនល្អង ពេលញញឹម  សង្ឃឹមថា បានរូបបង អូនប្រែខ្នង ធ្វើឲ្យបង រឹតតែស្ម័គ្រ។ បន្ទរ. ជាតិនេះ សច្ចាថា សូមជួបផ្កា សូមជួបផ្កា  កំពង់ប្រាក់ រូបអូននេះ ជាអន្ទាក់ ទាញកន្ត្រាក់  បើបងមិនស្ម័គ្រ ជាក់ជាមិនបាន។ ៤. កំពង់ប្រាក់ អូននៅលាក់ លៀមធ្វើអ្វី ចំប៉ាខ្ចី  សូមប្រណី ផងកល្យាណ បងឈានជើង ចោលរូបអូន  ម្តេចនឹងបាន សូមឧទាន តែមួយម៉ាត់ សោះបងខ្វល់។