Posts

Showing posts from March, 2014

សុភាសិតខ្មែរ - អក្សរក្រម ម

Image
មនុស្សគេយកសំដី ដំរីគេយកភ្លុក An ox is taken by the horns, and a man by his word មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់ No man can play the fool so well as the wise man មនុស្សជាជួញប្រាជ្ញា មនុស្សខ្លាជួញរឿង Show a good man his error, and he turn it to a virtue, but an ill, it doubles his fault មនុស្សជាឣ្នកប្រាថ្នា វាសនាជាឣ្នកកំណត់ Man proposes, God disposes មនុស្សដែលបាតដៃប្រឡាក់ឈាម នឹងសម្លាប់គេទៀត He that has done ill once, will do it again មនុស្សនឹងប្រាក់ យក្សនឹងសាច់ Money makes a man មនុស្សមុខជូរបង្វិលជើងក្រានមិនជុំ A person without a smiling face should not open a shop មានកង្វេរទើបដំរីខ្លាច មានប្រាជ្ញទើបស្រុករុងរឿង Wisdom is better than strength មានកម្លាំង ដោយសារសាមគ្គី Union is strength មានកុំឣាលឣរ ក្រកុំឣាលភ័យ Today you, tomorrow me មានដំបៅ ទើបរុយវារោម Where the carcass is, there shall the vultures be gathered together មានប្រឡាយ ទើបទឹកវាហូរ A tree has its roots, a stream its source មានផ្លូវឥតមនុស្សដើរ មានជណ្តើរឥតមនុស្សឡើង He who is without shame, all the world is his មានភ្លើង ទើបមានផ្

សុភាសិតខ្មែរ - អក្សរក្រម ភ

Image
ភូតនៅហោរ ចោរនៅជាង The liar and the stealer are deceitful ភ្នុំមួយ មិនឣាចមានខ្លាពីរបានទេ Two of a trade never agree ភ្លើងឆេះពីសម្រាម A single spark can set a prairie on fire ភ្លៀងទៅជាភ្លេង ភ្លើទៅជាភ្លាត់ Ivory does not come out of a dog’s mouth

សុភាសិតខ្មែរ - អក្សរក្រម ព

Image
ពងមាន់ កុំជល់នឹងថ្ម Whether the pitcher strikes the stone, or the stone strikes the pitcher, it is bad for the pitcher ពាក្សទូន្មានច្រើនតែល្វីងជូរចត់ Good medicine is bitter to the taste ពាក្សពិត រែងស្លែង Truth and roses have thorns about them ពាក្សភូត ស្តាប់គួរឆ្ងល់ Falsehood never made a fair hinder end ពាល ស្អប់ប្រាជ្ញ Offenders never pardon ពាលឣាងកាប់ ចាស់ឣាងស្លាប់ ក្មេងឣាងយំ The old man has his death before his eyes; the young man behind his back ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក  Do as teacher says, not as he does ពុតព្រះឣង្គនិងពុតខ្មោច គឺពុតតែមួយ The Devil was sick, the Devil a saint would be; the Devil was well, the devil a saint was he! ពូជគោជ្រលែង ពូជស្រីប្តីលែង ពូជឆ្កែបង់ម្ចាស់ A whistling woman, and a crowing hen are neither fit for God nor men ពូជពង្សពុំសុទ្ធតែធានាលក្ខណ:កូនចៅគ្រប់គ្នាទេ Don’t count your chicken before the egg hatched ពួកលូនក្រាបគឺសុទ្ធតែល្អងធូលីក្រោមបាតជើង All stuarts are not sib to the king ពេលឈឺយកដំរីទៅបន់ ពេលគ្រាន់ពងមាន់មួយស្តាយ Past cure, past care កាលណ

សុភាសិតខ្មែរ - ​អក្សរក្រម ផ

Image
ផោមក្នុងទឹក គង់ស្អុយ Truth will come to light ផ្ចុះក្បឿងក៏ដូចផ្ចុះស្បូវ ពន្លត់ភ្លើងទៅងងឹតដូចគ្នា All cats are grey in the dark ផ្លូវហើយវែង មាត់មនុស្សវែងជាងផ្លូវ Bad news travels fast ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង Better wed over the mixen than over the moor ផ្លែកស្រីផ្លែកស្រា យកឣាសាររបស់គេ Stolen fruit is sweet ផ្លុំប៉ីឲ្យក្របីស្តាប់ A blind man’s wife needs no paint

សុភាសិតខ្មែរ - អក្សរក្រម ប

Image
បងប្អូននៅឆ្ងាយបាយក្តៅសម្លរក្តៅ បងប្អូននៅជិត បាយផ្អូមសម្លរផ្អូម Deceivers have full mouths and empty hands បានពីក្អែក ទៅចែកតៅវ៉ៅ One thief robs another បុណ្យមិនឣាចលាងបាបជ្រះទេ What is done cannot be undone បើគូស្រករនោះមិនស្រឡាញ់គ្នា គេត្រូវស្ងោរមេឣណ្តើក When the rabbits are dead, the hounds that trace them will be cooked បើគេបបួលកុំឲ្យខាន បើឃើញគេបានកុំឲ្យទៅ The rich man has his ice in the summer and the poor man gets his in the winter បើចង់សុខត្រូវកំចាត់មនុស្សខូចឲ្យឣស់ If you want peace, you must prepare for war បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក Evil communications corrupt good manners បើមិនខ្មោច កុំលង If you can’t ride two horses at once, you shouldn’t be in the circus បើមិនធ្វើឣាចារ្យ ឣាណិតតែកុំធ្វើឣាចោរ If you can’t be good, be not too bad បើដឹកនាំប្រទេសខុសមួយឆ្នាំ ហិនហោចដប់ឆ្នាំ Better be out of the world than out of fashion បើមិនដែលចុះទឹកទេ កុំបង្រៀនគេចាប់ត្រី He is not fit to command others, that cannot command himself ប្រគល់ដងដាវឲ្យចោរ គឺជាការបង្ហាញចិត្តក្បត់ It is ill putting a sw

ផ្កាស្រពោន - ភាគទី​៧

Image
ប៉ឺង! ប៉ឹង! ប៉ឹង! សូរជួង​អ្នកចាំទ្វារ​វិទ្យាល័យ ប្រកាស​ប្រាប់​អ្នក​ផង​ថាម៉ោង ៩ និង ១៥ នាទី​យប់​ហើយ។ អនុរក្សទះដៃផូងៗ លាន់រំពង ដើម្បី​ឱ្យពពួក​យុវជនដឹងច្បាស់​ថា ជាពេល​ត្រូវទំលាក់មុង​ដេក​រៀងៗខ្លួន។ សព្ទ​អ៊ូអរ​អំបាញ់មិញ ក៏​រម្ងាប់ស្ងាត់​ស្ងៀម​ម្តងបន្តិច។ នៅសល់​តែសំឡេងខ្សឹបខ្សាវ។ ឬសូរ​ខ្យល់​ផាតិស្លឹកឈើ និង​មាត់​មៀមយំម្តងៗ។ គេពន្លត់អគ្គីសនីទាំងអស់ទុកតែដួង​មួយ ដែល​ព្យួរ​បន្តោង​នៅក្បែរដំណេកនៃអនុរក្ស។ ប៊ុន ធឿន​ ដែលមានគ្រែនៅចុងម្ខាងនៃល្វេងនោះ បានក្រោកឡើង​ស្រវារក​ទៀន និងឈើគូសមកអុជ ហើយ​រើហោប៉ៅអាវ​ដែលព្យូរលើ​ក្បាល​ដំណេក យក​រូប​ថត​ដែល​នាង​វិធាវីបាន​ឱ្យ​មក កាល​ដែល​ជួបគ្នានៅក្រោម​ដើម​ស្វាយមកសំឡឹង​មើល។ មួយសន្ទុះ ទើបទាញ​សំបុត្រ​មួយច្បាប់​ ដែលសរសេរនៅលើក្រដាសពីរសន្លឹក​ ពេញទៅដោយ​អក្សរ​ល្អិតៗ។ អក្ខរានេះ មានសេចក្តីថា៖ ក្រុងបាត់ដំបង ថ្ងៃ ៥ ៦ ២. ព.ស. ២៤៧៦ ជូនដំណឹង​ដល់គូជីវិត ខ្ញុំ​មានចិត្តមមៃគិត​មកបង​មិន​មានដាច់មួយវេលា​ឡើយ។ - ខ្ញុំ​ដែល​នៅ​ឯនាយ តែងនឹកថា ពេលថ្មើរ​នេះ សមបងចូលរៀន - ពេល​ថ្មើរនោះ សម​បងនិយាយកំសាន្ត និងពួកម៉ាក ព្រោះទុក្ខចំបែង​ចេះតែងំក្នុង​ដើមទ្រូវ មិនដឹងទៅ​និយាយ​ប្រាប់នរណាឡើយ។ ពីដើម​ខ្ញុំ​មានរំពឹង​ច្រើ

ឧបមាន​ (ទំហៀបន័យ)

Image
ឧបមាន​ ជាវិធី​មួយសម្រាប់បង្កើតរូបារម្មណ៍។ គេលើក​យកសត្វ​ វត្ថុ​ មតិ​ពីរ ឬច្រើន​ដែល​មានលក្ខណៈ​ប្លែកគ្នា។ ស្រដៀងគ្នា ទៅប្រៀបធៀប​គ្នា ដោយ​ប្រើសំនួន​ប្រៀបធៀប​លក្ខណៈ​ដូចគ្នា និងខុសគ្នា។ សំនួន​ប្រៀប​ធៀប​លក្ខណៈ​ដូច​គ្នាមាន៖ ដូច ដូចជា ប្រៀប​ដូច បីដូច​ ឧបមាដូច ស្មើ​ រូ រូហាន...។ សំនួន​ប្រៀប​ធៀប​លក្ខណៈ​ខុសគ្នា​មាន៖ មិនដល់ មិនមែន មិនដូច មិនស្មើ ពុំដូច ពុំ​ស្មើ ជាង​លើស...។ ឧបមាន​មាន​ពីរយ៉ាងគឺ ឧបមានស្រប និងឧបមាន​បដិសេធ។ ឧបមាន​ស្រប នៅក្នុងគុម្ភស្រូវនោះ មានផ្កាត្រកួន​ពណ៌ស្វាយ ផ្កា​ក្រជីពពណ៌​ក្រហមឆ្អៅ ផ្កា​អញ្ចាញ​ពណ៌​លឿន​ដូច​មាសឆ្អិន លាយឡំ​ត្រង់នេះបន្តិច ត្រង់នោះបន្តិច។ បុប្ឆាទាំងឡាយ ហាក់ដូច​ជា​ឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលម្អនៃសំពត់ព្រំបៃតង ដែល​លាតសន្ធឹង​ក្រោម​មេឃ​ស្រកានាគ និង​ក្រោម​រស្មី​នៃព្រះសុរិយា។ (ដកស្រង់ចេញពី រឿងផ្កាស្រពោន ) ផ្កាអញ្ចាញពណ៌លឿង  ជា​អង្គបង្គោលដែលជាអង្គទីមួយនៃទំហៀប មាសឆ្អិន ជាទំហៀប​ដែលជាអង្គទី​ពីរនៃទំហៀប អង្គទាំងពីរនេះ ភ្ជាប់គ្នាដោយសំនួនប្រៀបធៀប​លក្ខណៈដូចគ្នា​ ដូច​ បុប្ឆាទាំងនេះ ជាអង្គបង្គោល គ្រឿងលម្អ ជាអង្គទំហៀប អង្គទាំងពីរនេះ ភ្ជាប់គ្នាដោយសំនួនប្រៀបធៀប​លក្ខណៈដូចគ្នា​ ហាក់ដូចជា។ ឧប

ពាក្យ​អញ្ញត្រ​ស័ព្ទ

ពាក្យអញ្ញ​ត្រស័ព្ទ គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។ ឧទាហរណ៍ ​ អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។ ​ អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។ ​ (ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។ ​ មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។ ​ មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។ ​ ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។ ​ ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។ ​ វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។ ​ សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។ ​ តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; ... ។ ​ តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។ ​ បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​ ​ បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។ ​ ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។ ​ ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប

អំពី​លេខ​ខ្មែរ

Image
តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល. ។ នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖ ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖ 0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។ ខ/ លេខ​អារ៉ាប់ ៖ 0, 1, 2, 3, 4, 5, 6, 7, 8, 9 ។ ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។ គ/ លេខ​ខ្មែរ​បុរាណ លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (As

វណ្ណយុត្តិ

វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។ វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖ ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។ ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។ មូសិកទន្ត​ ឬ​ធ្មេញ​កណ្ដុរ “ ៉ ” ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ , ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​

អំពី​អក្សរ ឬ​អក្ខរៈ

Image
អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖ ព្យញ្ជនៈ មាន ៣៣ តួ ។ ស្រៈ​ពេញ​តួ ១២ តួ ។ ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។ ​ព្យញ្ជនៈ ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖ ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ ជើង​ព្យញ្ជនៈ ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។ ្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម ,

ផ្កាស្រពោន - ភាគទី ៦

Image
បួន ដប់ថ្ងៃ ក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។ ស្ត្រីនេះ តាំងក្រោកពី​ព្រឹកឡើងក៏ដេញឲ្យយាយផៃបោសសំបុកពីងពាង​ ដែលត្រដាង​សន្ធឹងជាសំណាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំង និងតាមគ្រឿងដំបូល ព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារកម្រាលឲ្យរលោងយង់។ ឯនាងវិធាវី នាងត្រូវវេនដុស​ខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែថួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបម្រុងហិប ហើយដាំ​ទឹកក្ដៅ​បញ្ចាំលើជើងច្រាន ដើម្បីទុកឆុងតែឲ្យទាន់តម្រូវការ។ យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញ គាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់! យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗ​មកក្រាលលើក្ដារ​រៀបប្រដាប់​ទទួលភ្ញៀវតាមនិយមប្រពៃណី។ មិនយូរប៉ុន្មាន គេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្ត​រីករាយសែន​សោមនស្ស។ បន្តិចក្រោយមក គេឃើញស្ត្រីពីរនាក់ មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែក​បាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះ ច្រ

ផ្កាស្រពោន - ភាគទី ៥

Image
យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ ប្រើប្រសិនជាមានគូស្រករទៅ ហើយចេះស្រឡាញ់គ្នាផងនោះ មុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នោះហើយ តោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវី ពី ប៊ុន - ធឿន ចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះ ជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាស ដែលគាត់ខំរកនោះភ្លាម។ យាយនួន គាត់មានសម្លាញ់ម្នាក់ ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ។ មិត្រទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។ មានថ្ងៃមួយ ក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្ត្រីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០ហើយ តែងរឹងប៉ឹងនៅឡើយ។ ដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែ ពាក់អាវផាប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមក គេក៏ឮសូរមាត់យាយនួនស្រែកថា៖ អាវីអើយ អ៊ំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លា យកមក។ ថាហើយ គាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្រគាត់៖ អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមក អង្គុយលើក្ដារមិនកើតទេ ប្រឡាក់ខៀនអស់ហើយ។ យាយចាន់ឆ្លើយ៖ មិនអីទេ ក្ដារនេះរលីងស្រិល អង្គុយត្រជាក់ស្រួលណាស់។ ខណៈន

ផ្កាស្រពោន - ភាគទី៤

Image
ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។ នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃ គាត់លើកទៅជូនម្តាយនាងរួចស្រេចហើយ នាងក៏ម្នីម្នាបិទទ្វារផ្ទះ ហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្សៃផ្ទះនាង។ នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅ តែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។គ្រលីគ្រលោងមួយគូដែលទំលើមែករុក្ខា យំឆ្លើយឆ្លងគ្នា ហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយ ឮសូរក្រាកៗ នាងវិធាវីកំពុងតែស្រងូតចិត្ត គិតអាណិតខ្លួនពន់ពេកក្រៃ ស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកឈើស្វាយទុំដែលជ្រុះរោយរាយលើពសុធា។ នាងក៏ងាកមើលទៅ ហើយក៏ញញឹមព្រាង៖ បង! យ៉ីបង មកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្តងហើយ។មកវ៉ាកងយូរណាស់ហើយ មិនហ៊ានមកលេងនឹងខ្ញុំសោះ។ ប៊ុន-ធឿនចូលទៅជិត ហើយគំនាប់នាងដោយញញឹមស្ងួត៖ អូនកុំនិយាយយ៉ាងនេះ នាំឲ្យបាបនឹងទេវតា។បងតែងនឹកនាងមិនមានណាយសោះ តែបងឥឡូវធ្លាក់យ៉ាកចុនហើយ រវល់តែខំជួយកម្លាំងឪពុក ម្តាយ។បងឆ្លៀតឱកាសបុណ្យ១៤ស៊ូយ៉េត ដើម្បីមកលេងនឹងមីងនួន ហើយនិងអូនឯង។ ម៉ែគាត់មិននៅទេ គាត់ទៅវត្តផុតទៅហើយ។ ដំណឹងនេះធ្វើឲ្យប៊ុន-ធឿនត្រេកអរឥតឧបមា តែខំទប់កិរិយាមិនឲ្យបញ

ផ្កាស្រពោន​ - ភាគទី ៣

Image
ភូមិកំពង់ព្រះ ជាភូមិមួយនៅចម្ងាយ១៥គីឡូពីក្រុងបាត់ដំបង។ថ្នល់ក្រាលជ័រទៅភ្នំពេញ ពុះកាត់ភូមិនេះចំពាក់កណ្តាល។អ្នកស្រុកទាំងអស់គ្នារកទទួលទានតែនឹងស្រែ និងស្រូវប៉ុណ្ណោះ។ នៅតាមមាត់ថ្នល់ទាំងសងខាង មានផ្ទះថ្ម ឬផ្ទះឈើប្រក់ក្បឿងជារបស់ចិន ឬកូនចៅចិន ដែលមានរបរលក់ដូរទំនិញ ខោអាវ ម្លូស្លា ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច និងស្លា។ នៅខាងក្រោយ ឬចំហៀងគេហដ្ឋាននេះមានជង្រុកធាត់ៗ ធំៗ។ផលទាំងពួងដែលកើតឡើងដោយញើស ដោយឈាមអ្នកស្រែទាំងនោះ តែងមកប្រមូលគរនៅក្នុងជង្រុកនេះ។ដល់រដូវវស្សា ពេលដែលស្រូវតែងឡើងថ្លៃក្រឺតៗ មានរថយន្តផ្ទុក បើកចេញចូលគគ្រឹកគគ្រេង ដឹកជញ្ជូនស្រូវទៅដាក់ស្ថានីយ៍បាត់ដំបង។ នៅចុងភូមិខាងត្បូង ត្រង់មាត់អូរមុខវត្ត មានផ្ទះមួយខ្នងសង់ជារោងដោល ដ៏មានដំបូលប្រក់ក្បឿងដែលស្លែកាន់ ហើយជ្រកក្រោមស្វាយមួយដើមដ៏មានមែកសាខា។នៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ាដែលមានផ្ការីកស្គុះស្គាយជាលម្អ ហើយមានគន្ធល្វឹងល្វើយរសាត់ទៅតាមវាយោ។ ផ្ទះនេះមានសភាពស្ងប់ស្ងាត់ជញ្ជ្រងឥតមានមាន់ខ្តត, ទា ឬជ្រូកស្រែកដូចនៅផ្ទះជិតខាងឡើយ។ផ្លូវខ្សាច់មួយសម្បុរលឿងឆ្អិន សម្រាប់នាំអ្នកដើរចុះពីថ្នល់ធំ ទៅកាន់ជណ្តើរឈើដែលលាបថ្នាំពណ៌ខៀវចាស់។ ផ្ទះនេះនៅស្ងាត

ផ្កាស្រពោន - ភាគទី២

Image
រាត្រីស្ងាត់។ពន្លឺអគ្គិសនីដែលបំភ្លឺផ្លូវធ្លា ចោលរន្ទះពណ៌មាសទៅក្នុងទឹកពណ៌ខ្មៅនៃស្ទឹងសង្កែ ដែលហូរត្រកួញខ្មាញ់។ ម៉ោង១០យប់ហើយ។ នៅត្រើយខាងកើត ចង្រិតយំមួយៗ ហើយយូរៗម្តងមានរ៉ឺម៉ករត់​រោឆ្លងស្ពានដែក ដឹកនាំអ្នកដែលត្រឡប់មកពីអាស្រ័យបបរសាមចូក នៅ​ទីផ្សារ​វិលទៅកាន់​ភូមិស្ថានវិញ។ នៅតាមមាត់កំពង់ដែលមានជួរដើមអំពិលធំៗត្រឈឹងត្រឈៃជាលម្អ ពួកក្មេងកម្លោះ​តែង​មកប្រជុំ​គ្នានៅអង្គុយលើរានតូចៗ ដើម្បីយករំហើយ ហើយនិយាយកំសាន្តរទូៗ។ នៅភូមិ​វត្ត​ពោធិក្នុង ត្រង់កំពង់ចម្លងឆ្ពោះទៅសាលារៀន ក៏មានកូន​រានមួយ ជ្រក​ក្រោម​អំពិល​ផ្អែមមួយដើមដែរ។ តែដោយភូមិនេះពុំមានក្មេងកម្លោះដូចភូមិឯទៀត កូនរាននេះក៏នៅទំនេរ ឥតមាននរណាមកអ៊ូអែឡើយ។ នៅយប់ដែលយើងដំណាលរឿងនេះ បើប្រសិនជាមានអ្នកដំណើរណាមួយ​ មកឈប់អង្គុយលេង​លើរានអំពិលផ្អែម គេនឹងឮសម្លេងនារីពីរោះក្រអៅអណ្តែតចេញមកល្វើយៗ ពីផ្ទះមួយ​ដែល​មានព្រឹក្សា​ដុះគ្របជុំវិញ។ ឱសម្លេងអើយ ដែលរសាត់​មកតាម​វាយោជាមួយ​នឹងពិដោរ​ក្រអូប​ត្រជាក់​នៃផ្កាម្លិះ និងកុលាប! ឱសំឡេងអើយ ថ្លាដូចចរណៃគួរឲ្យ​ពិសម័យដល់ម្ចាស់​សម្លេងនោះ​ពន់ប្រមាណ។ អ្នកដំណើរ កាលបើបានស្តាប់សម្លេងនេះហើយ ក៏មិនងាយនឹងដកខ្លួនចេញពីរាននោះរួចទេ ព្រោះកម្រណាស់នឹងម

មើលចិត្ត តាមរយៈម៉ូតនាឡិកាដៃ

Image
ម៉ូតនាឡិកាដៃដែលអ្នកចូលចិត្ត អាច​ប្រាប់​រឿងរ៉ាវ​ចិត្តគំនិត​របស់​អ្នកបាន។ សាក​ក្រឡេកមើល​ខ្លួនអ្នក និងអ្នក​នៅជុំវិញខ្លួនអ្នកទៅមើល ថា​តើ​អត្ថបទនេះ​ និយាយត្រូវឬយ៉ាងណា។​ នាឡិកា​មានដាំពេជ្រ មនុស្ស​ដែលពាក់នាឡិកា​មាសដាំពេជ្រ ឬនាឡិកា​ស្អាតសង្ហាពណ៌មាស ឬ​មានដាំពេជ្រ​ ជាមនុស្សដែល​មានមហិច្ឆិតាខ្ពស់ ស្រលាញ់​ភាពហ៊ឺហា សំបូរបែប ស្វែងរក​សេចក្តីសុខនឹងជោគ​ជ័យ​​ក្នុងខ្សែរជីវិត។ ក្រៅពីនេះថែមទាំងជាមនុស្សហ៊ាន​សម្តែងចេញ និងឧស្សាហ៍។ នាឡិកាកីឡា អ្នកជា​មនុស្សខ្នះខ្នែង​ជានិច្ច ក្នុងរឿង​ដែល​ខ្លួនចាប់អារម្មណ៍​ប៉ុន្តែ​ក្នុងករណី​ពេលធម្មតា​ តែបណ្តោយ​ខ្លួនឯង​សប្បាយៗ មិនខិត​ខំប៉ុន្មានទេ ទោះបីចង់ដឹង ឬចូលចិត្តរឿង​ភ្ញាក់ផ្អើល​ប៉ុណ្ណាក៏ដោយ។ នាឡិកា​ដែលមាន​តួលេខ មនុស្សដែលចូលចិត្តពាក់នាឡិកា​ដែលមានតួលេខ​ប្រាប់ពីម៉ោង ១ ដល់១២នោះ មាននិស្ស័យ​ទន់ជ្រាយ ស្រលាញ់​តន្ត្រី សិល្បៈ ឆ្លាត។ នាឡិកា​គ្មានតួលេខ មនុស្សដែល​ចូលចិត្ត​ពាក់នាឡិការ​ដែល​មានគំនូស​ប្រាប់ម៉ោង ជំនួស​តួលេខ ជាមនុស្សដែល​មាន​បុគ្គលិក​លក្ខណៈធម្មតា មាននិស្ស័យ​ចិត្តថ្លើម​ជាមិត្តជានិច្ច មានការ​គិត​ដែល​ជារបស់ខ្លួនឯង មិនចូលចិត្ត​ការឈ្លោះទាស់ទែង​ជាមួយអ្នកណាទេ។ នាឡិកា​តួលេខរ៉ូម៉ាំង​ ជាមន