Posts

Showing posts from May, 2014

គ្រូកម្សត់

Image
ធ្វើគ្រូពីរឆ្នាំ ខំគិតល្អិតល្អន់ ប្រឹងប្រែងបង្រៀន ស្រាវជ្រាវ​ច្រើនដង មើលគ្រប់មេរៀន ក្រែងសិស្ស​យល់បាន ខិតខំរៀនសូត្រ។ រាលថ្ងៃរាល់ព្រឹក ខំភ្ញាក់រលឹក ក្រោកពីព្រលឹម បាយមិនទាន់ញ៉ាំ ប្រឹងប្រែងញញឹម ឱ្យសិស្សសង្ឃឹម​ ថាគ្រូចិត្តល្អ។ ដល់ពេលឥឡូវ សក់ឡើងជិតស្កូវ គិតចង់បានគូ ក្រឡេកទៅគេ គ្មានអ្នកនៅយូរ គេបានរកគូ ការអស់ទៅហើយ។ អង្គុយសញ្ចឹង បៀវត្សន៍ឆ្នាំហ្នឹង ចាំបើកចុងខែ ហាហុុកសឹបម៉ឺន ច្រើនលេខណាស់ដែរ សរុបស្រាប់តែ ពីរពាន់ដុល្លារ។ គ្រូអើយអើយគ្រូ បង្រៀនយ៉ាងយូរ បានតែប៉ុណ្ណឹង ស្រលាញ់កូនគេ មិនហ៊ានដណ្តឹង លាកូនកាត់ចិន នាងយកគេចុះ។ នេះជីវភាពគ្រូ បង្រៀនយ៉ាងយូរ ខ្វះព្រឹកខ្វះល្ងាច ប្រាក់ខែមិនគ្រប់ ខិតខំត្បិតត្បៀត ក្នុងចិត្តចង្អៀត លែងចង់ធ្វើគ្រូ។ ដោយលោក វីឡា

ស្អែកបងរៀបការ - អ្នកស្រី ប៉ែនរ៉ន

Image
I. ថ្ងៃស្អែក ! ថ្ងៃស្អែក ! ថ្ងៃស្អែក ..ការបង  ដាច់ហើយចំណងស្នេហា ..នៃខ្ញុំ   ថ្ងៃនេះយប់នេះអូនទ្រហ៊ោរយំ  ឱ ! ទុក្ខអើយទុក្ខធំជាងភ្នំ  ទុក្ខអើយទុក្ខខ្ញុំយំមួយជីវិត .. II. ស្រណោះតែកូន ..ដែលពួនក្នុងផ្ទៃ  ស្តាយគ្មាននិស្ស័យដូចកូន ..ធម្មតា   កើតមកទៅហើយអ្នកណាបិតា ?  បើថ្ងៃស្អែកថ្ងៃចូលរោងការ  ឳកូននោះណា៎ការចោលម្តាយហើយ .. III. ថ្លែងប្រាប់អ្នកណា ?  អនិច្ចាឃើញតែអួលអាក់  ហារទៅវាស្លាក់ខ្ជាក់ទៅវាស្លែង   មិនការស្រីណាការចំប្អូនឯង  រឹតតែធ្វើឱ្យខ្ញុំចំបែង  មិនខុសពីខ្លែងដែលដាច់ខ្សែទេ .. IV. ថ្ងៃស្អែកបងការថ្ងៃស្អែក ..អូនខឹង  ម្តេចឡើយបងផ្តាំឱ្យអូន ..ទៅថ្វី   យប់ខែរះហើយម្តេចឡើយហៅថ្ងៃ  ឬបងចង់បញ្ឈឺចិត្តស្រី  ឬឱ្យអូនក្ស័យក្នុងថ្ងៃការ ...បង ។

កុលាបបាត់ដំបង - លោក ស៊ីន ស៊ីសាមុត

Image
I. កុលាបបាត់ដំបងអើយ បងមកវិញហើយណាថ្លៃ  ឱកុលាបដែលបងស្រម៉ៃ តើថ្លៃនៅទីណាអូន II. បងត្រលប់មករកពៅ ដប់ឆ្នាំផុតទៅហើយស្ងួន  អន្ទះសារចង់ជួបមុខអូន តើអូនល្អយ៉ាងណាទៅស្រី R. បងលឺតែគេប្រាប់ថា ស្រស់ជីវ៉ាអូនល្អឥតបី  អូននាងល្អជាងផ្កាចំប៉ីសៀមរាបទៀតថ្លៃ តើមែនឬទេ III. បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍  បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

បុរស​ និងក្ងាន

Image
កាលពីព្រេងនាយ មានប្តីប្រពន្ធមួយគូនោះ មាន​ភ័ព្វសំណាងចិញ្ចឹម​ចំក្ងានមួយ ដែល​ពង​បានជាមាស រៀងរាល់ថ្ងៃ។ ទោះ​ជាយ៉ាងនេះក្តី ពួកគេ​នៅតែមិនស្កប់ស្កល់ឡើយ។ ពួកគេ​ចង់​មាន​បានស្តុកស្តម្ភ ឱ្យលឿនជាងនេះ។ ពួកគេ​គិតគ្នា​ថា​ ប្រសិន​បើ​សត្វក្ងាន​នេះ​អាច​ពងចេញជាមាស ក្នុងខ្លួនវា​ប្រាកដជា​ធ្វើដោយមាស​ហើយ។ ​ប្រសិន​បើពួកគេ​អាច​បាន​ដុំមាស​យ៉ាង​ធំនោះ វា​ប្រាកដជាអាចលក់បាន​ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន ហើយ​ពួកគេ​នឹង​ក្លាយជាអ្នក​មាន​ឆាប់រហ័ស​មិនខាន។ ដូច្នេះ ប្តីប្រពន្ធនោះ ក៏​សំរេច​ចិត្តចិត្តសម្លាប់សត្វក្ងាននោះទៅ។ ពួកគេ​មាន​សេចក្តីភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​គ្មាន​ឃើញ​មាស​ក្នុងខ្លួន​ក្ងាន ដូចអ្វីដែលពួកគេ​រំពឹងទុកឡើយ។ សេចក្តីលោភ នាំមកនូវសេចក្តីវិនាស

ដង្កូវ និងក្អែក

Image
មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា «ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី» ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ»។ ដង្កូវ​សួរ​ក្អែក​ថា «មក​រក​អ្វី ?»។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា «អញ​មក​ស៊ី​ដង្កូវ​ឯង»។ ដង្កូវ​ថា «លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ»។ ក្អែក​សួរ​ថា « ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ» ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖ ១ - ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ? ២ - ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ? ៣ - ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ? ៤  - ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ? កាល​បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា «ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​​ស៊ី​ដង្កូវ​នេះ​មិន​ខ