Posts

Showing posts from April, 2014

សុភាសិតខ្មែរ - អក្សរក្រម ល

Image
លិចទាំងជង់ លង់ទាំងកុក He that is fallen cannot save him that is down លុយក៏ឣស់ចាយ សាហាយក៏បែកចិត្ត Money makes the mare to go ល្មម មិនឈ្នះល្មោភ You can have too much of a good thing ល្អដូចផ្លែល្វា You cannot put new wine in old bottle លុយធ្វើឲ្យឆ្កែឈ្មោលលែងស្គាល់ម៉ែវា Money has no smell លុយមិនឣាចទិញកណ្តុរឣាំងមួយបានទេ Money is not everything លុយរត់រកលុយ Money makes money លូកប្រហុក លូកឲ្យកប់ខ្លៀក You buy land, you buy stones; you buy meat, you buy bone : លួចបានវាគ្រាន់ គេទាន់វាក្រែល He that steals honey should beware of the sting លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក Men do more things through habit than reason លើកស្នារ កម្លារក្អែក One pair of heels is often worth two pairs of hands លេងកាំបិតមុតដៃ លេងកន្ត្រៃមុតមាត់ លេងរំពាត់ឈឺខ្នង If you play with fire, you get burnt លេងក្មេងឣាប់យស លេងពស់ៗខាំដៃ If you lie down with dogs, you will get up with fleas លេបវាស្លាក់ ខ្ជាក់វាស្លែង You cannot have your cake and eat it

សុភាសិតខ្មែរ - អក្សរក្រម រ

Image
រនាបបាក់យករនាបជួស សំដីហួស ពុំមានឣ្វីជួសបានឡើយ A word spoken is past recalling រកបានងាយ ចាយទៅវិញក៏ងាយ Easy come, easy go រកឱស ប្រទះឈើងាប់ Every dog has his day រងពាក្សបន៉្ចោសងាយចៀសជាងរងគ្រោះថ្នាក់ Lightning never strikes the same place twice រត់ចោលមិត្ត ទៅរកជួញមាស Soon ripe, soon rotten រពឹសដៃ ផ្ទៃឆែត As you bake so shall you eat រស់តែមាត់ ត្រគាកស្លាប់ស្តូក Dogs that bark at a distance bite not at hand រឹងឬទន់ ដាក់ក្នុងភ្លើងមួយសន្ទុះទើបដឹងច្បាស់ Distance tests the endurance of a horse រឹងដែកពត់បាន រឹងចានពត់បាក់ Things that are hard to come by are much set by រៀនមិនចេះ ឬមិនចេះរៀន? What you don’t know can’t hurt you

សុភាសិតខ្មែរ - អក្សក្រម យ

Image
យកកទៅលរអន្ទាក់ He that has his hand in the lion’s mouth, must take it out as well as he can យកឆ្មាទៅប្រោស កុំយកឆ្កែទៅផង You cannot run with the hare and hunt with the hounds យកសំណាញ់បាំងខ្យល់ You cannot carry water in a sieve យកឣន្ចុង់ ទៅសំយុងក្នុងភក់ He that know nothing, doubts nothing យល់ញាតិ ឃ្លាតច្បាប់ Be just before you are generous យោបល់ល្អ គំនិតឣាក្រក់ Straight trees have crooked roots

សុភាសិតខ្មែរ - អក្សរក្រម ហ

Image
ហុចឣំបោះស្រណោះដៃ ឲ្យសូត្រមួយសរសៃ ចង់បានផាមួងមួយ Give a thing, and take a thing, to wear the Devil’s gold ring ហុតទឹកសម្លឹងកាក ឣូសច្រវ៉ាក្រាកសម្លឹងជ្រោយ The nearer the bone, the sweeter the meat ហែកក្តាម បង្ហាញឣាចម៏ Don’t open a can of worms ហែរម្តងច្របាច់ក ហែរបន្តហូតពោះវៀន ហែរកៀនៗឣង្កៀមឆ្អឹង Big fleas have little fleas upon their back to bite them, and little fleas have lesser fleas

សុភាសិតខ្មែរ - អក្សរក្រម ស

Image
សឬខ្មៅសុទ្ធតែមានគូ Beauty is in the eye of the beholder សក់ឣ្នកណា ក្បាលឣ្នកនោះ Every man is the architect of his own fortune សត្វធំស៊ីធំ សត្វតូចស៊ីតូច Eagles don’t catch flies សំណាបយោងដី ស្រីយោងប្រុស Fine feathers make fine birds; a good wife makes a good husband   សំណូកសូកប៉ាន់មួយ បំរើបំណងមនុស្សពីរ A bird never flew on one wing សំរិតធ្វើផ្តិល ត្បូងធ្វើក្រវិល មាសធ្វើក្រវាត់ A ship under sail, a man in complete armor, a woman with great belly are the handsomest sight ស្គាល់ចិត្តគ្នា ក្នុងគ្រាក្រ Love your friend with his fault ស្នេហ៏ មិនឈ្នះស្និទ្ធ Faint heart never won fair lady ស្នេហាគឺជាឣណ្តាតភ្លើងក្នុងទ្រូង Love and caught cannot be hid ស្លឹកឈើឥតចេះកម្រើក បើកក្រើកត្បិតមានខ្យល់បក់ No weather is ill if the wind is still ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់ The apple never falls far from the tree ស្លៀកស្បង់មិនកោសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា No one should be judge in his own cause ស្តេចឡើងដោយឣ្នកឆ្កួត ស្តេចឣស់ឣំនួតដោយឣ្នកជា The Devil’s children have the Devil’s luck ស្រុកចោរចេញមុខ ច្បាប់តឹងតែងជាងស្រ

ធាតុសំខាន់ៗនៅក្នុងកាព្យ

Image
 កំណាព្យ​ គឺជាទំរង់កំហាប់កំណែន​បំផុសនៃអក្សរសិល្ប៍។ កាព្យ ប្រើពាក្យ​មួយ​ចំនួន​តូច យ៉ាងប្រុង​ប្រយ័ត្ន តែបក​ស្រាយគ្រប់​ប្រភេទនៃគំនិត មនោសញ្ចេតនា និងសូរ។ ទិដ្ឋភាពសូរ និងភាសារួម​គ្នា បង្កើត​បានជាផលសរុបមួយ​។ ដើម្បី​យល់កំណាព្យ គេ​ត្រូវ​ស្គាល់ពី​ ឃ្លា - វគ្គ ទំរង់ សូរ (ជួន ចង្វាក់ ផ្ទួន និង រណ្តំ)។  ឃ្លា-វគ្គ ពាក្យច្រើន​រួម​គ្នាបង្កើត​បាន​ជា​ឃ្លា ហើយឃ្លាច្រើនរួមគ្នា បង្កើតបានជាវគ្គ។ ទំរង់ វិធីបង្ហាញ ឬវិធីសរសេរកាព្យ នៅលើ​ទំព័រ​ក្រដាស់ ហៅថាទំរង់។ សូរ សូរ គឺជាការអាន​បញ្ចេញ​សំលេងឱ្យលឺ។ ការបង្កើតសូរតាមវិធីបួនបែប គឺ ជួន ចង្វាក់ ផ្ទួន និងរណ្តំ។ ជួន ពាក្យជួន គឺពាក្យទាំងឡាយដែល​មានព្យាង្គ​កើតឡើង​ដោយសូរស្រៈដូចគ្នា ឬព្យញ្ជនៈ​ប្រកប​ដូចគ្នា ឬសូរស្រៈ និង​ព្យញ្ជនៈប្រកប​ដូចគ្នា ហៅថាជួន។ ពាក្យជួន គឺខុសពី​ពាក្យដូចគ្នា។ សត្វ និងសត្វ ជាពាក្យ ដូចគ្នា។ ឧទាហរណ៍ មើលសត្វច្រវាត់រកស៊ី កៀងគូ​ឈ្មោលញី ហិចហើរទៅមក។  សត្វត្លុមហើរទំដើមធ្លក ពព្លាក់ហើយជ្រក ទំ​ដើមពព្លា។ ព្យាង្គ " សត្វ " ជួននឹងព្យាង្គ " វ៉ាត់ " ក្នុងពាក្យច្រវាត់។ ព្យាង្គ " ស៊ី " ជួននឹងព្យាង្គ " ញី "។ ព្យាង្គ " មក "

មែកធាងអរិយធម៌

Image
ខាងក្រោមនេះគឺជាគំនូសតាងស្តពីមែកធាងអរិយធម៌   អរិយធម៌ខ្មែរ (អ្នកស្រី​ ត្រឹង ងា)

ខ្មែរ ដែនដីសុវណ្ណភូមិ

Image
 1) ផែនដីខ្មែរប្រែថាសុវណ្ណភូមិ  ខ្មែរគ្រប់ភូមិរមណីយដ្ឋាន  រៀងដរាបតមកតាំងពីបុរាណ  ខ្មែរគ្រប់ប្រានស្វាគមន៍សាមគ្គី។  2) ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ  ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី  សឹកសង្រ្គាមឈាមស្រោចលើប្រថពី  ព្រះភូមីរិទ្ធិរង្សគង្សធារ។  3) កម្ពុជាឯករាជ្យផុតពីទុក្ខ  ខ្មែរបានសុខរាល់រូបគ្រប់អាត្មា  ពួកទេវតាឲ្យពរស័ព្ទសាធុការ  ព្រះមហាក្សត្រយើងគ្រប់គ្រងផែនដី។

​ចន្ទគ្រាស និង​សូរ្យគ្រាស​មាន​ប្រវត្តិយ៉ាងណា?

Image
ជនជាតិឥណ្ឌា​ជំនាន់​ដើម​មានជំនឿថា ព្រះអាទិត្យ ឬព្រះចន្ទ គឺជាទេពតា ដែល​មាន​សត្រូវ ជាពួកអសុរៈ​ (យក្ខបិសាច) ហើយ​គេជឿថា​ សូរ្យគ្រាស និងចន្ទគ្រាស​កើតមានឡើងនោះ គឺ​ជាអំពើរបស់​អសុរៈ មានឈ្មោះថា រាហូ។ តាម​ដំណើររឿង​បាននិទានថា៖ ក្នុងគ្រាមួយនោះ នៅពេលដែលពួកទេព្ពា កំពុង​កូរសមុទ្ទ​ទឹកដោះ ហើយចំរាញ់យក​បានទឹកអម្រឹត រាហូដែល​ជាអសុរៈ បាន​ក្លែង​ភេទជា​ទេពតាមួយអង្គ ហើយបានចូល​ទៅបន្លំខ្លួន​ក្នុង​ហ្វូង​ទេពតា រួចផឹកទឹកអម្រឹតបាន​មួយចំណែក។ ប៉ុន្តែរំពេចនោះ ព្រះ​អាទិត្យ និងព្រះចន្ទ ដែលជាទេពតាបំភ្លឺ​លោក បានដឹងនូវ​ការ​បន្លំនេះ ក៏បាន​នាំដំណឹង​ទៅក្រាបទូល ព្រះវិស្ណុ។ ព្រះវិស្ណុ ក្នុងនាមជា​អាទិទេពថែរក្សា និងការពារពិភពលោក​ផង បានចោល​កង​ចក្រ​ទៅ​កាត់ពាក់កណ្តាលខ្លួន​រាហូ ហើយបន្ទាប់មក​ក៏បាន​ដោតកំណាត់ខ្លួន​រាហូភ្ជាប់ទៅ​នឹង​គោល​តារានៅក្នុងនភាកាស។ អសុរៈ រាហូ បាន​ក្លាយទៅជាមាន​ជីវិត​អាមតៈ ដោយសារ​បានផឹកទឹកអម្រឹត​ ហើយ​មានចិត្តចងគំនុំ​ចំពោះ​ព្រះអាទិត្យ និងព្រះចន្ទតាំងពីពេលនោះមក។ អំពើ​ដែល​រាហូបានធ្វើ​ដើម្បីជាការសងសឹក គឺ​ការ​លេបព្រះអាទិត្យ ឬព្រះច័ន្ទម្តងម្តាល។  ខាងលើ​នេះ ជា​ការ​បកស្រាយ​នូវ​បាតុភូត​ធម្មជាតិ​នូវ​ចន្ទគ្រាស ឬ​សូរ្យគ្រាស​តាម​ទេវ

យុវវ័យ​ចែក​រំលែកពត៌មាន​​របស់​ពួកគេ មាន​ការកើនឡើង​នៅលើ​​បណ្តាញសង្គម

Image
តាម​ការស្ទាបស្ទង់​មតិ​មួយលើ​បណ្តាញសង្គម​ហ្វេសប៊ុក បាន​លើកឡើងថា​យុវវ័យ​បានចែករំលែក​ពត៌មាន​របស់ពួកគេ​កាន់តតែ​ច្រើនឡើង បើប្រៀប​ធៀប​ពីចន្លោះឆ្នាំ ២០០៦ នឹង​ឆ្នាំ២០១២។ ការស្ទង់មតិនេះ បានបង្ហាញទិន្នន័យ និងស្ថិតិដូចខាងក្រោម៖ + ៩១% បង្ហោះរូប​ពិត​របស់​ពួកគេ (កើនឡើង​ពី​ ៧៩% នៅក្នុងឆ្នាំ២០០៦) + ៧១% ប្រាប់​ឈ្មោះ​ក្នុង​បញ្ជីកំណើតរបស់ពួកគេ (​កើនឡើង​ពី ៤៩% នៅក្នុងឆ្នាំ២០០៦) + ៧១%​ ប្រាប់​ពីកន្លែង​ពួកគេ​រស់នៅ (កើនឡើង​ពី ៦១% នៅក្នុងឆ្នាំ២០០៦) + ៥៣% ប្រាប់អ៊ីម៉ែល​របស់​ពួកគេ​ (កើនឡើងពី ២៩% នៅក្នុងឆ្នាំ២០០៦) + ២០% ប្រាប់លេខទូរស័ព្ទទំនាក់ទំនង​របស់ពួកគេ (កើនឡើង​ពី ២% នៅក្នុងឆ្នាំ២០០៦) ជាមួយ​នឹងសំណួរ​ដែល​ផ្តោត​ទៅលើ​ទម្លាប់​នៃការ​ចែករំលែក​ពត៌មាន​ផ្ទាល់ខ្លួននៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក បង្ហាញថា៖ + ៩២% ប្រើប្រាស់​ឈ្មោះ​ពិត​សម្រាប់​គណនីហ្វេសប៊ុក​ ដែលគេប្រើប្រាស់​ច្រើន + ៨៤%​ ចែក​រំលែក​ពី​​ចំណង​ចំណូលចិត្តរបស់ពួកគេ ដូចជា​ភាពយន្ត តន្ត្រី ឬសៀវភៅ + ៨២% ប្រាប់ពី​ថ្ងៃខែឆ្នាំកំណើត​របស់ពួកគេ​ + ៦២% បង្ហាញពីទំនាក់ទំនង​ស្នេហា​របស់ពួកគេ + ២៤% បង្ហោះ​វីដេអូរបស់​ខ្លួន​ ជាទូទៅ​ យុវវ័យចាប់​ពី ១៤ ទៅ ១៧ឆ្នាំ​ ចែក​រំលែក​ពត៌មាន​ផ្ទាល

ហនុមាន

Image
តាមរឿង​ដើម​ហនុមានជា​បុត្រ​នាង​ពានរឈ្មោះ ស្វាហយ ដែលត្រូវ​ជា​បងពាលី​និងសុគ្រីព ដូចនេះ ហនុមានត្រូវជា​ក្មួយ​ពាលី និងសុគ្រីព។ គេថាបិតាហនុមាន​នេះ ជា​ព្រះឥសូរ ដែលនៅពេលទ្រង់អផ្សុក​ចុះ​មក​កាឡាខ្លួនជាក្របី បំរុង​នឹង​រួម​សង្វាស​នឹងក្របីញីមួយ​ដេលត្រូវវិស្ណុ​ស្រង់យកទឹកកាម​ប្រគល់​ឱ្យ​ព្រះវាយុ។ ព្រះវាយុ យកទឹកកាម​ព្រះឥសូរ​នេះ ទៅ​បញ្ចូលគូថ​នាង​ស្វាហយ ដែល​ត្រូវ​បណ្តាសារ​ម្តាយជាប់គូថ​នឹង​អង្កត់ឈើ។  នាងស្វាហាយ​របូតចេញពីអង្កត់ឈើ​ហើយមានគភ៌​ បន្ទាប់​មកសម្រាល​បាន​ស្វាសនេះ។ បាន​ ៧ថ្ងៃ កូនស្វា​ហោះ​បំរុងទៅស៊ីព្រះអាទិត្យ ដែល​ម្តាយ​ប្រាប់​ថា​ជានំ ហើយ​ក៏រលាយខ្លួនខ្សុល។ លុះ​ព្រះអាទិត្យ​ប្រោះឱ្យរស់វិញ ទើបលោក​ស្តោះ​ទឹកមាត់ឱ្យផឹក​គំរប់ដប់ពីរប៉ាច់ ទើបនៅក្នុងមាត់ស្វានោះ​ មាន​ព្រះអាទិត្យដប់ពីរដួង។  តមក​កូនស្វានេះដើរលេងឋានសួគ៌ ក៏ឃើញ​ព្រះឥន្ទ្រគង់លើ​សត្វ​ដំរី​ភ្លុកខៀវ​ទេវលោក។ កូនស្វាលោតទៅទុំលើក្បាលដំរី ក៏ព្រះ​ឥន្ទ្រភ្ញាក់ វាយមួយដំបង​បាក់​ចង្កា​ធ្លាក់មកដីវិញ។  ហេតុនេះហើយទើបកូន​ស្វា​នេះមានឈ្មោះថា ហនុមាន គឺអ្នក​មានចង្កាបាក់។ (ហនុមាន ឬហនុមាត < ហនុ = ចង្កា + មាត = បាក់ )​ (ស្រាវជ្រាវតាមឯកសារ​របស់លោកសាស្ត្រចារ្យ​ លាង-ហាប់អាន)

សេរីជាទ្រព្យដ៏ប្រសើរ

Image
សេរីក្នុងទីនេះ គឺជាសេចក្តីល្អ ឬជាបុណ្យកុសល​ដែលមនុស្ស​យើង​បានធ្វើទុក​មក តាមលំដាប់លំដោយ​រហូតបាន​ជា​បុញ្ញនិធិ ជាគំនរុណ្យ​ ឬជាបុណ្យ​បារមី ដែលជាប់​តាម​បុគ្គល​អ្នក​ធ្វើ​នោះ​រហូត​មកហ្នឹងឯង។ សេរី​ គឺ​ជា​ទី​មក​ហើយស្ថិត​នៅ​នៃភោគៈ​ទាំងឡាយ​ដោយសេចក្តី​ថា ភោគ​សម្បត្តិ​ទាំងឡាយ ហាក់ដូចជា​ចូល​ចិត្ត​តែ​មនុស្ស​ណា​ដែល​មាន​សិរី នៅ​ក្នុងខ្លួន​អ៊ីចឹង ឬឯ​មនុស្ស​ណាមិនមាន​សិរី​នៅក្នុងខ្លួន ឬអស់​សិរី​ សម្បត្តិ​មិនប្រាថ្នា​នៅជា​មួយឡើយ។ មនុស្សយើង​សូម្បី​បានភោគ​សម្បត្តិ​មកអំពីគំនរ​មរតកក្តី បាន​មកអំពីអំពើ​អ្វីៗ​ផ្សេងៗក្តី តែកាលណាខ្វះ​សេរីហើយ ភោគ​សម្បត្តិ​ទាំងនោះ​ រមែង​សន្សឹមៗ​អស់​ទៅៗ​ ពេល​ខ្លះ​សម្បត្តិ​ថ្មី​ដែល​បាន​មក​នោះ ត្រឡប់​ទៅជា​មក​នាំយក​សម្បត្តិ​ចាស់​ឱ្យ​វិនាស​ទៅ​ជាមួយក៏មាន ថែម​ទាំង​គ្រោះ​ថ្នាក់​ដល់ខ្លួន​ជា​ម្ចាស់​ទៀត​ផង។ បុណ្យ​ដែល​ចាត់​ថាជាសិរី​នោះ បាន​ដល់​បុណ្យ គឺ​ការ​ប្រព្រឹត្ត​ធម៌​ដែល​ជា​សេចក្តីល្អផ្សេងៗ ដូចជា​ការ​មាន​មេត្តា​ករុណា ការ​អើ​ពើទំនុកបម្រុង​ ការ​មាន​អាជីពសុចរិត ការ​និយាយពិរោះ ការគោរពអោនលំទោនជាដើម ដែលធ្វើ​ឱ្យ​អ្នក​ដទៃពេញចិត្ត​ ជិត​ដិតស្និទ្ធស្នាល និង​ជាឧបការជួយ​ឱ្យ​ខ្លួនឯង មានសេចក្តី​ចម្រើន ឈានឡើ

អ្វីជាអកុសលធម៌?

Image
អកុសលធម៌ គឺជាអំពើអាក្រក់ដែលជាប្រភព​នៃ​សេចក្តីទុក្ខ​ សោកវិនាសក្នុងជីវិត និងក្នុងសង្គម។ អកុសលធម៌រួ​មមាន​ លោភៈ ទោសៈ និងមោហៈ។  លោភៈ  គិតតែពីចង់បាន ហើយ​ចង់បានទៀត ចង់បានឱ្យ​ច្រើនជាទីបំផុត។ កាលបើ​លោភៈ​ កើតមាន​ឡើង​ហើយ​អ្នក​នោះ​តែង​អាច​ប្រកប​នូវកម្មគ្រប់បែប​យ៉ាង ដូចជា​ភាពឃោរឃៅ ការ​កាប់​សម្លាប់ ព្រៃផ្សៃ ការ​លួច​ប្លន់ ប្រព្រឹត្ត​ខុសក្នុងកាម និង​និយាយ​កុហក​បោកប្រាស់​ ដើម្បីសម្រេច​តាម​បំណង​របស់​ខ្លួន។ ទោសៈ  គឺការ​ប្រទូស​សារ៉ាយ មាន​ដើម​កំណើត​ចេញពី​ការ​ក្តៅចិត្ត​ ការ​ទាស់​ចិត្ត និងអគតិ គឺការ​មិនពេញចិត្ត។ អ្នក​ដែលកើត​ទោសៈហើយ តែង​តែ​រក​ឱកាស​ដើម្បីព្យាបាទ​ដល់អ្នក​ដែល​ខ្លួន​មិនពេញចិត្ត​ និងអ្នកដែលខ្លួន​ចងគំនុំ។ មោហៈ  គឺជា​ការ​វង្វេង​មិនដឹងខុសត្រូវ ល្ងង់ខ្លៅ​អវិជ្ជា ជា​ប្រភពដ៏ធំ​ជាងគេ​ក្នុងការ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ជនដែលវង្វេងអវិជ្ជា មិនអាច​ដឹង​បានថា​អ្វីដែលល្អ អ្វី​ដែលអាក្រក់ អ្វីដែលគួរ អ្វីដែល​មិនគួរ គឺ​ដើម្បី​បំពេញ​បំណង​លោភៈ និងទោសៈ​របស់ខ្លួន។