Posts

Showing posts from August, 2016

ប្រវត្តិនៃកុំព្យូទ័រ ភាគទី១ ការរុករកឃើញ

Image
Image Picture by: Hicomm កុំព្យូទ័រ គឺជាម៉ាស៊ីនអេឡិចត្រូនិចដែលដើរតាមរយៈការបញ្ជាដោយស្វ័យប្រវត្តិ ហើយ យើងប្រើ​ប្រាស់​វា​ដើម្បីបញ្ចូល គណនា រក្សាទុក កែប្រែ និងបញ្ចេញពត៌មានមកក្រៅ។ សព្វថ្ងៃ កុំព្យូទ័រត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រយោជន៍ជាច្រើនសំរាប់គ្រប់វិស័យ។ដោយឡែក​កំរិតចំណេះដឹង នៃអ្នកប្រើប្រាស់ខុសៗគ្នា ការប្រើប្រាស់កុំព្យូទ័រ និងការថែទាំ​កុំព្យូទ័រអាចជាបញ្ហាប្រឈ មសម្រាប់អ្នកប្រើប្រាស់មួយចំនួន។ អ្នកប្រើ​ប្រាស់​ខ្លះតែងតែមានបញ្ហា​ជាមួយ កុំព្យូទ័រជាពិសេសបញ្ហា software ដូចជាការបាត់បង់ឯកសារដោយសារមេរោគ កុំព្យូទ័រដើរយឺតជាដើម។ បញ្ហាទាំងអស់នេះច្រើនកើតមានឡើង ដោយសារតែ​ពួកគាត់មិនទាន់បានយល់ច្បាស់អំពី​មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ និងការថែទាំងាយៗ ដែលពួកគាត់អាចធ្វើបានដោយខ្លួនឯង។ វាធ្វើឱ្យពួកគាត់ត្រូវចំណាយប្រើ និង​ពេល​វេលា​សម្រាប់​ការយកឱ្យជំនាញជួសជុលវិញ។ អ្នកសិក្សាជំនាញកុំព្យូទ័រ អ្នកប្រើប្រាស់កុំព្យូទ័រ និងអ្ន​ក​ធ្វើការ​ពាក់ព័ន្​ធនឹងកុំព្យូទ័រ គប្បីស្វែងយល់អំពីការណែនាំដំបូងអំពីកុំព្យូទ័រ ដើម្បី​បញ្ជៀស​នូវបញ្ហាកុំព្យូទ័រ និងដើម្បីបំពេញសេវាកម្មល្អចំពោះអថិជនផងដែរ។ ការសិក្សាស្រាវជ្រាវនេះ នឹងណែនាំទៅកាន់