Posts

Showing posts from February, 2014

​មូលហេតុនៃការចោះត្រចៀករបស់​នារីខ្មែរ

Image
ប្រទេសខ្មែរតាំងពីដីដើមរៀងរហូតមក តែងប្រកាន់យករបបមួយ គឺរបបមាតាធិបតេយ្យ។ ដូចនេះ គេ​តែង​ចាប់​អារម្មណ៍​ណាស់​ទៅលើនារីភេទ តាំងពីការនិយាយស្តីរបៀបរបបដើរហើរ ស្លៀក​ពាក់ ម្ហូបចំណី ការតុបតែងគេហដ្ឋាន រហូត​ដល់​ការ​តុប​តែង​ខ្លួន​ថែម​ទៀត។ សំរាប់ស្រ្តីខ្មែរតាំងពីរតូចរហូតដល់ចាស់មានប្រពៃណីមួយ គឺការចុះត្រច្រៀក។ គេឆ្ងល់ថា ហេតុអ្វី​បាន​ជានាំ​ឲ្យមាន​ការ​មានការនិយាយ​បែបនេះ? បុព្វហេតុគឺមានសេចក្តីដំណាលថាៈ កាលពីព្រេងនាយមានកុដុម្ពីក៍មា្នក់ ជា​អ្នកមានទ្រព្យសម្បត្តិស្តុកស្តម មានខ្ញុំដំដរប្រុសស្រី​ជាច្រើននាក់​ មាន​មាស​ពេជ្រ​កែវ​កង​ពិទូរ្យសូរ្យកាន្តសព្វបែបយ៉ាង។ គាត់ មានចិត្តក្បត់នឹង ភរិយាខ្លួនហើយទៅ សាហាយស្មន់ នឹងខ្ញុំស្រីមា្នក់ (អ្នកបំរើស្រី)។ ក្រោយមកភរិយាដឹងរឿង ហើយមានបំណងធ្វើបាបអ្នកបំរើនោះ។ថ្ងៃមួយប្តីទៅស្រុកឆ្ងាយពេញ ១ថ្ងៃ ប្រពន្ធមានឱកាស ក៏នាំអ្នកបំរើស្រីៗឯទៀតទៅចាប់នាងស្រី ជាសាហាយរបស់ប្តីទៅធ្វើ បាបដោយវាយដំច្រំថាក់ និំងជេរប្រទេចច្រាស់ឆ្អេះ រួចយកដែកគោល មកបោះត្រង់ស្លឹកត្រចៀកទាំងពីររបស់នាង ហើយទុកចោលលើផ្ទះនោះទៅ។ ពេលល្ងាចកុដុម្ពីក៏វិលមកផ្ទះវិញ ឃើញដូច្នោះសួរទោសាហាយថា៖ “ ហេតុយ៉ាងណា បានជាគេធ្វើបែបនេះ? ” ។ នាងបានរ៉ាយរប់តាមដំណើរ

ច្បាប់ប្រុស - បទព្រហ្មគីតិ

Image
នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។ ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។ ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនិងគួរ។ នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។ នឹងដើរដូចភុជង្គ ឲ្យឱនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។ រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។ អឺអើអញដាច់សាច់ ឆ្គង​ពាក្យពេចន៍​គេ​ស្រដី ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។ គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្ដីដើមជៀវជុំ ជំនៀលនោះដល់មកចាស់។ កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។ ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។ ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។ ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។ នឹងដេកកុំទ

Cloud of the Spring

Image
Sometimes,things turn to wrong expectation, and the wrong expectation doesn't mean bad at all. I've have written a short story as my homework task.  The story is about a group of a students, who never talk to each other, in a class which seek to complete the assignment the teacher provide, writing a new poem. The narrator, a kind of lonely person in the class, expect everything happily since she hears a vacation start, but sadly, all her expectations are wrong as she will have to do the task teacher provided. However, lately, she find another meaning of life, friendship, unity and joyful with what she have judged since the beginning. Through their commitment, finally the group conduct the poem successfully. Here is the poem...    Spring comes now, and it’s our vacation. It might bring the happiness. No! Not might, but must! But a worse thing comes now, and it brings another task. It might bring the sadness. No! Not might, but must! Who know thing happen? We just imagin

ទាយចិត្តមនុស្ស​តាម​រយៈ​ការសើច

Image
ការសើច​មាន​ច្រើន​បែប ច្រើន​លក្ខណៈ ហើយ​លក្ខណៈសើច​និមួយៗ​បាន​ឆ្លុះ​បញ្ចាំង​ពីអត្ថចរិត និងអារម្មណ៍។ សើច​ចំហមាត់ធំ បង្ហាញពី​លក្ខណៈ​បើក​ចំហ មិន​មានអារម្មណ៍​លាក់បាំង​ទុក​អ្វី​ក្នុងចិត្ត​នឹងនរណាទេ។ ចាត់ទុកថាជាមនុស្ស ដ៏​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ចូលចិត្ត​និយាយ​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ក៏​មាន​របៀប​របប​ក្នុងជីវិត​របស់ខ្លួនឯង និង​មាន​រស​និយម​ជ្រើស​រើស​ភេទផ្ទុយ​គ្នា ដែល​មើលទៅ​មាន​លក្ខណៈ​លេចធ្លោល្អជាង​អ្នកដទៃ។​ យកដៃបិទមាត់ពេលសើច បង្ហាញ​ថា​ជា​មនុស្សពូកែ​ខាងក្រែងចិត្ត ក្រែថ្លើម​អ្នក​ដទៃជានិច្ច នឹកគិត​ពី​អារម្មណ៍​របស់អ្នកដទៃ​ មាន​ភាព​ជាមិត្ត​កំរិត​ខ្ពស់ ថែមទាំង​ជាមនុស្ស​ពូកែ​គិត និងល្បិចកល​ស៊ីជំរៅពេញខ្លួន។     សើចងាយ (រហ័សផ្ទុះសំណើច)  បង្ហាញពី​ការ​មាន​អារម្មណ៍​ល្អ មិនទុទិដ្ឋិនិយម​ មានភាពស្រស់ស្រាយ រីករាយជានិច្ច។ មានភាព​ជាម្ចាស់​ការ​ខ្លួនឯង​កំរិតខ្ពស់ និងមាន​រស​និយម​ចូលចិត្ត​ភេទផ្ទុយ​គ្នា ដែល​ប្លែក​ខុស​ពីមនុស្ស​ទូទៅ។   សើចដូចសេះ ជាមនុស្ស​ស្រលាញ់​ការ​សប្បាយរីករាយ ចូលចិត្ត​ឱ្យ​អ្នក​ដទៃ​ចាប់អារម្មណ៍​លើខ្លួន ចូលចិត្ត​លេចធ្លោ។ ប៉ុន្តែ​ក្នុងចិត្ត​ពោរពេញទៅដោយ​សម្ពាធពីទុក្ខកង្វល់។   សើច​ដូច​ញញឹម ការសើចតិចៗ​

អក្សរកាត់របស់​អង្គការ និងស្ថាប័ន​មួយចំនួន​

UNDP កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNHCR អគ្គស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនកម្ពុជា UNBRO អង្គការសសហប្រតិបត្តិការដែនដីតាមព្រំដែនរបស់អង្គការសហប្រជាជាតិ UNESCO អង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធ៌មរបស់សហប្រជាជាតិ UNFPA មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន CICR គណៈកម្មាការកាកបាទក្រហមអន្តរជាតិ SEATO អង្គការសេអាតូ(ឈ្មោះបក្សសម្ព័ន្ធផ្នែកយោធានៃ U.S.A) OTAN ជាឈ្មោះបក្សសម្ព័ន្ធផ្នែកយោធា UNTAC អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ CIB គណៈកម្មការវិនិយោគនៅកម្ពុជា IHD សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស GPS ប្រព័ន្ធអនុគ្រោះទូទៅ NPA កម្មវិធីជំនួយមនុស្សធ៌មរបស់ប្រជាជនណរវែស CMAC មជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា NAFTA តំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង JICA ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន USAID ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ADB ធនាគារអភិវឌ្ឍន៍អាស៊ី MW ខ្នាតមួយនៃថាមពលគិតជាមេកាវ៉ាត់ JMAS អង្គការជំនួយសកម្មភាពកំចាត់មីនជប៉ុន EU សហភាពអឺរ៉ុប CECA សមាគមន៍អឺរ៉ុបនៃធ្យូងថ្ម និងដែកថែប CEE សហគមន៍ សេដ្ឋកិច្ចអឺរ៉ុប OCDE អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច

អត្ថន័យនៃរបាំត្រុដិ

Image
ពាក្យ ត្រុដិ ជាពាក្យសំស្រ្កឹត ប្រែថា ដំណើរកាត់ ឬការផ្តាច់។ ពាក្យនេះក្លាយទៅជាពាក្យ ត្រស្តិ ដែលកាលពីសម័យមុនមានរៀបពិធីបញ្ជាន់ត្រស្តិ ក្រោយមកហៅថាពិធីសូត្រភាណយក្ខ។ របាំនេះ ប្រជា​រាស្ត្រ​ខ្មែរនោខេត្តសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ និយម​សម្តែង​ណាស់​ក្នុង​ពេល​ចូល​ឆ្នាំ និងពេលមានសត្វព្រៃរត់ចូលភូមិ។  គេលេងរបាំនេះក្នុងពេលចូលឆ្នាំ គឺ​ជា​ពេល​កំណត់​យក​នូវ​ការ​កា​ត់ផ្តាច់ឱ្យដាច់ស្រឡះ នូវឧបទ្រពចង្រៃ ដែឡកើតមានពីឆ្នាំចាស់កន្លងមកហើយនោះ គេ​ត្រូវប្រសិទ្ធិនូវសព្វសាធុការពរក្នុងឱកាសចូលឆ្នាំវិញ តាមរយៈការសម្តែងរបាំត្រុដិ។  ម្យ៉ាងទៀត បន្ទាប់ពីមានសត្វព្រៃរត់ចូលស្រុក គឺសម្រាប់កាត់ផ្តាច់ចេញឱ្យអស់ នូវឧប្បត្តិហេតុចង្រៃ ដែល​នឹង​អាច​កើតមាននៅពេលខាងមុខនៅក្នុងភូមិរបស់គេ។ គេហៅពិធីនេះថា ពិធីឡើងភូមិ។ ការសម្តែង និងការតុបតែង  គេដើរដង្ហែជាក្បួនទៅមុខដោយមានអ្នកកាន់ដង និងម្នាក់ជាអ្នកនាំផ្លូវ។ ក្បួននេះ គេ​ធៀប​ដូចជា​អ្នកហែទាំងអស់ជិះរទេះ ព្រោះដងជានិមិត្តរូបចន្ទោលទេ។ នៅ​ដង​គេ​បាន​ចង​ថង់​សម្រាប់​អង្គាសប្រាក់។ អ្នកស្រុកឈរទស្សនា តែមានសទ្ធាដាក់ប្រាក់ទៅក្នុងថង់ ព្រោះគេយល់​ថា គ្រោះ​ដែល​នឹង​អាច​កើត​មានក្នុងឆ្នាំថ្មី ខាង​មុខនេះ នឹងឃ្លាត​ចា

ប្រាសាទ​ណាខ្លះត្រូវបាន​សាង​នៅ​ក្នុង​សម័យអង្គរ?

Image
សម័យ​អង្គរ បុព្វបុរស​ខ្មែរបាន​សន្មត់​យកពីសតវត្សទី ៩ ដល់ សតវត្សទី ១២ ឬ​ដើមសតវត្សទី ១៣ (ឯកសារ​ជា​ច្រើនកំណត់ខុសៗគ្នា)។ ខាងក្រោមនេះ ជា​បញ្ជី​រាយនាម​ឈ្មោះ​ប្រាសាទចំនួន ២៥ ដែល​ត្រូវ​បាន​សាង​សង់ឡើង នៅក្នុង​សម័យអង្គរ៖ ប្រាសាទ​អកយំ ប្រាសាទអកយំ (រូបភាពពីវីគីភីឌា) ប្រាសាទភ្នំគូលែន ផ្ទាំងថ្មនៅភ្នំគូលែន (រូបភាពី chanbokeo.com) ប្រាសាទ​បាគង ប្រាសាទបាគង (រូបភាពពី camfirsttravel.blogspot.com) ប្រាសាទព្រះ​គោ ប្រាសាទព្រះគោ (រូបភាពពី camnews.com.kh) ប្រាសាទ​វត្តលលៃ ប្រាសាទវត្តលលៃ (រូបភាពពី វីគីភីឌា) ប្រាសាទ​បាខែង ប្រាសាទបាខែង (រូបភាពពី chanbokeo.com) ប្រាសាទ​ភ្នំក្រោម​ ប្រាសាទភ្នំក្រោម (រូបភាពពី fotopedia.com) ប្រាសាទ​ព្រះវិហារ ប្រាសាទព្រះវិហារ (រូបភាពពី chan456.wordpress.com) ប្រាសាទ​កោះកេរ (ឬប្រាសាទកោះកែ) ប្រាសាទកោះកេរ (រូបភាពពី news.sabay.com.kh) ប្រាសាទ​ប្រែរូប ប្រាសាទប្រែរូប (រូបភាពពី km.advisor.travel) ប្រាសាទមេបុណ្យ​ ប្រាសាទមេបុណ្យខាងកើត (រូបភាពពី វីគីភីឌា) ប្រាសាទ​បក្សី​ចាំ​ក្រុង  ប្រាសាទបក្សីចាំក្រុង (រូបភាពពី វីគីភីឌា) ប្រាសាទ​ភិមានអាកាស ប្រាសាទភិមានអាកាស (រូបភាពពី km.avisor.travel) ប្រាសាទភ្នំ

ដុំថ្ម​មានជីវិត

Image
សត្វឈ្មោះ Pyura Chilensis ជាសត្វសមុទ្រ ដែល​រស់​នៅ​តាម​តំបន់​ផ្កា​ថ្ម​នៅឆីលី និងប៉េរូ។  ផ្នែកខាងក្រៅវាដូចជាថ្ម ដែល​សត្វ​តូចៗ​អាច​ធ្វើជាជំរកបាន។​ ស្រដៀងនឹងសត្វ​ដទៃទៀតដែរ Pyura Chilensis មានផ្នែកខាងក្នុង (ពណ៌ក្រហម) សាចដុំ និង​សរីរាង្គមូលដ្ឋាន សម្រាប់ទ្រទ្រង់ជីវិត​។ ឈាមវាថ្លា។ សាច់វា អាចយកធ្វើម្ហូបបាន! ប្រភពពី៖​ listverse.com

ប្រភេទអក្សរសិល្ប៍ពាក្យរាយ

Image
ប្រភេទអក្សរសិល្ប៍ពាក្យរាយ​មានដូចជា៖ រឿងពិត រឿងប្រឌិត និទានតថកថា ពិតកថា តំនាលកថា ប្រលោមកថា ជាតកកថា សុភាសិត ពាក្យស្លោក ពាក្យបណ្តៅ រឿងពិត គឺជា​រឿង​ដែល​អ្នក​និពន្ធ​យក​តែ​ព្រឹត្តិការណ៍​ ទីកន្លែងពិត មនុស្សពិត​មកនិយាយ ដោយគ្មានបំភ្លៃ​ឡើយ។ រឿង​ប្រឌិត​ ជារឿង​ដែល​កើតឡើង​ពី​មនោគតិ​របស់​អ្នកនិពន្ធ​។ រឿង​ប្រឌិត​លើកឡើង​ពីបញ្ហា​មនុស្ស​ និងជីវិត​មនុស្ស។ តាម​ធម្មតា​អ្នកនិពន្ធ​តែរឿង​ប្រឌិត​ ដោយផ្អែក​លើព្រឹត្តិការណ៍​ដែល​មាន​ពិត​ក្នុងជីវិត​ជាក់ស្តែង។ ដូចនេះ ជួន​កាល​តួអង្គ​ និងព្រឹត្តិការណ៍​រឿង​ប្រឌិត ក៏​មាន​លក្ខណៈ​ហាក់​ដូចជារឿង​ពិតដែរ។ រឿង​ប្រឌិត​ច្រើនតែឆ្លុះ​បញ្ចាំង​សំណូមពរ​របស់​ប្រជាជន។ រឿង​ប្រឌិត​មាន​ច្រើ​ប្រភេទដូចជា​ប្រឌិត​កថា នវកថា និង​តំណាលកថា​ប្រជា​ប្រិយ។ តំណាល​កថា​ប្រជាប្រិយ​ចែកជា ទេវកថា ព្រេងកថា និទានកថា និង​ល្បើកកថា ។ ព្រេងកថា គឺជា​ប្រភេទ​តំណាល​កថា​ប្រជាប្រិយ។ ព្រេងកថាផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជានិច្ច។ តួអង្គព្រេងកថា​មាន​ទំនាក់ទំនង​តិច ឬច្រើន ជាមួយនឹង​វិរបុរស​ជាតិ​ជានិច្ច។ ឧទាហរណ៍ រឿង​ព្រះថោងនាងនាក រឿង​អ្នក​តាឃ្លាំងមឿងជាដើម​។ ទេវកថា គឺជាផ្នែក​មួយ​នៃ​ប្រឌិតកថា។ ទេវកថា គឺដំណាល​កថា ស្តីព

ពណ៌សម្លៀកបំពាក់តាមថ្ងៃនីមួយៗ

Image
ក្នុងការ​ស្លៀកពាក់ ចាស់បុរាណ​លោក​និយម​ប្រើ​ប្រាស់​ពណ៌​សម្លៀកបំពាក់ ទៅតាមថ្ងៃនិមួយៗ៖  ថ្ងៃអាទិត្យ​​​​​​​​​​​​​​              គេប្រើពណ៌              ក្រហម ថ្ងៃចន្ទ                ​   គេប្រើពណ៌             លឿងទុំ ថ្ងៃអង្គារ                 គេប្រើ​ពណ៌             ស្វាយ ថ្ងៃពុធ                   គេប្រើពណ៌             ស៊ីលៀប ថ្ងៃព្រហស្បត្តិ៍          គេប្រើពណ៌             បៃតងចាស់ ថ្ងៃសុក្រ                 គេប្រើពណ៌             ខៀវ ថ្ងៃសៅរ៍                 គេប្រើពណ៌             សំបកមង្ឃុត។  

កូនខឹងអ្នកណា - អ្នកនាង រស់ សេរីសុទ្ធា

Image
(ពោល) កូនខ្ញុំយំ កូនឃ្លានបៅហើយ កូនម្តាយ កូនម្តាយ... I) ឱកូនពន្លកពៅមាសម្តាយអើយ.. កូនឃ្លានបៅហើយ បានជាកូនយំអើយ...  រឺមួយជាអ្នកណាគេវាយដំ បានជាកូនយំ យំដូច្នេះណាអើយ...។   II) កូនពៅពន្លក...ពៅមាសម្តាយ អើយ...កូនកើតឡើងហើយហែលរងទុក្ខា  អាភ័ព្ទខុសគេនៅក្នុងលោកា ឃ្លាតពីហត្ថា ថ្នមបីបំពេរ..។   R) កូនយំព្រោះខឹង នឹងម្តាយឬអី កូននៅក្មេងខ្ចី មិនទាន់យល់ទេ..  ទឹកភ្នែកម្តាយសឹង ក្លាយជាទន្លេ ទុក្ខផ្ទួនសែនទ្វេរ ស្ទើរតែក្សិណក្ស័យ..។   III) ខ្ញុំសូមអង្វរ សំពះបាទា សូមលោកមេត្តា ប្រោសប្រាណប្រណីអើយ... ជាតិនេះរូបខ្ញុំ គ្មានប្រាថ្នាអ្វី ក្រៅពីកូនស្រី កូនពៅតែមួយ...។

អូនក្បត់បងហើយ - លោក កែវ សារ៉ាត់

Image
I) សូរិយាគងព្រៃ ...រៃយំរងំសណ្តំព្រឹក្សា ខ្ញុំនឹកឃើញកាលណា ក្នុងឱរ៉ាស្ទើរអួលណែន  យើងរត់កាន់ដៃកាត់ព្រៃឆ្លងដែន រាប់រយសែនបត់បែន សាងវាសនាថ្មី .. II) ជំរុំអ៊ីដាង ...ស្រុកថៃដែលយើងធ្លាប់ផ្ញើរជីវិត អូននិងបងស្នេហ៍ពិត  ហ៊ានស្បថស្បែរប្តូរជីវី យើងរស់ក្រោមខ្ទមកម្សត់ទាំងពីរ គេងផ្ទាល់ធរណី ដៃបងជាខ្នើយ .. ‎III) អាមេរិចដីថ្មីស្រីក្បត់ស្នេហា ឱ ! កន្និដ្ឋាចោលបងហើយ អូនរស់ជុំញ្ញាតិមិត្ត ពិតជាបានដល់ត្រើយ កុំចោលចាស់ណាកែវអ្ហើយ នឹកឃើញផង .. ‎IV) ដីថ្មី ...ស្រីអើយកុំអាលបំភ្លេចដីចាស់ល្អឆើត នឹកឃើញផងខាងកើតធ្លាប់ជួយស្ងួនរាល់ពេលផ្សង ឥលូវបានសុខដូចក្តីបំណង អូនផ្តាច់ចំណងរៀបកាគូថ្មី ។

កុំបំភ្លេចបង - លោក ស៊ីន ស៊ីសាមុត

Image
I) ឱ ! ធម្មជាតិអើយ  ម្តេចឡើយដាក់ទោសរូបខ្ញុំ  ក្រៀមក្រំទួញយំរណ្តំនៅស្ងៀម ..??  ឃើញអូនចិត្តរៀមស្តាយអើយសែនស្តាយ  ខ្លាចតែអូនព្រាត់ទៅឆ្ងាយបានគេ   បងខំព្យាយាមខំរកត្បូងគ្មានទំនេរ  បានត្បូងតើអូនព្រមទេ ?  ដណ្តឹងមាសមេជាគូវាសនា .. II) បងនឹកអូនណាស់  ស្រលាញ់ហើយសែនអាណិត  គេងគិតថាស្រីអូនមិនស្អប់បង   អូនអ្ហើយសូមនឹកដល់គ្រាដើមផង  អូននិងបងនៅក្រោមម្លប់ពោធិជ្រៃ   អូនប្រាប់បងបានត្បូងចូលដណ្តឹងស្រី  បងនៅចាំពាក្យសំដី  ស្រីអ្ហើយអូនស្រីកុំបំភ្លេចបង ។

នេះគឺកម្មខ្ញុំ - អ្នកនាង រស់ សេរីសុទ្ធា

Image
I) នៅក្នុងលោកនេះ ប្លែកអ្វីរូបខ្ញុំ គទុក្ខប៉ុនភ្នំ ក្រៀមក្រំក្នុងចិត្ត  រកស្តីមិនចេញ ស៊ូទ្រាំគេងគិត ធម្មជាតិអាណិតប្រណីខ្ញុំ។      II) ទុក្ខខ្ញុំសែនធំ ពុំអាចនឹងថ្លែង ហាស្លាក់ខ្ចាក់ស្លែង អោយចិត្តសៅហ្មង  រស់នៅកំព្រា នេះឫកម្រង ព្រហ្មលិខិតចងក្រង សំរាប់រូបខ្ញុំ។   R) ស៊ូទ្រាំទៅចុះ បណ្តាំលោកិយ កើតមកជាស្រីតែរស់រងកម្ម  ស្រែកប្រាប់នរណា នេះគឺកម្មខ្ញុំ ធម្មជាតិជិតជុំ ចាំរឿងខ្ញុំផង។     III) បើរូបស្លាប់ទៅ ក៏ខ្ញុំមិនស្តាយ ស្លាប់ចុះព្រះអើយ អោយផុតសៅហ្មង  លោកនេះកាចម្ល៉េះ ខ្ញុំឈទាំងព្រម ស្លាប់ទៅបានផ្សង ផុតកម្មលោកិយ។

បើមិនជឿ បងហ៊ានស្បថ - លោកស៊ីន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា

Image
I) (ប) មុខមូលក្រឡង់  មុខមូលក្រឡង់ ឡង់   ចិញ្ចើមងខ្វង់ឃើញចង់តែសួរៗ  មិនគួរសូមអូនប្រណី ក្នុងចិត្តរន្ធត់ស្លុតស្មារតីព្រោះស្នេហា   តើកែវជីវ៉ាមានគ្នាហើយនៅ  ពៅអ្ហើយប្រាប់បងបានទេ ? II) (ស) ខ្លួនអូននៅក្មេងៗ ក្មេង  កុំចង់លោមស្នេហ៍ អូននៅទំនេរៗ   តែមិនព្រមស្នេហ៍ទេបង ប្រុសកុំសៅហ្មង សូមបងរកថ្មីទៀតទៅ   កុំប៉ងប្រាថ្នាស្នេហាលើពៅ  អូននៅមិនទាំន់ត្រូវការទេ III) (ប) ព្រោះតែស្រីល្អ  ព្រោះតែស្រីល្អបងអង្វរ  សុំស្នេហ៍បងស្ម័គ្រមាសមេ   បងស្ម័គ្រមាសមេ បងហ៊ានស្បថស្បែណាអូន  ជឿចុះណាស្ងួនបងស្បថជួនកន្និដ្ឋា   ល្មមអូនមេត្តាដល់ក្តីស្នេហា ដែលរៀមប្រាថ្នាយូរហើយ IV) (ស) ប្រុសៗឥឡូវ ប្រុសៗឥឡូវ មិនសូវស្មោះសោះឡើយ  បានស្គាល់ស្នេហ៍ហើយៗ រួចធ្វើព្រងើយវាហី នាំតែកើតទុក្ខ ព្រោះតែសម្តីផ្អែមពិរោះ  តែចិត្តមិនស្មោះ លែងនឹកស្រណោះ ដោះដៃចោលស្រីឯកា ។

អ្នកបើកត្រាក់ទ័រខ្វះស្នេហ៍ - លោក​ស៊ីន ស៊ីសាមុត និង អ្នកស្រីប៉ែន រ៉ន

Image
(ស) នែ៎! អ្នកកំលោះក្រៀមក្រោះ ខ្ញុំចង់ស្គាល់ឈ្មោះ កូនចៅអ្នកណា (២ដង) កូនអ្នកក្រុងឫចម្ការ បានជាជីវ៉ា ជើងវែងខ្លួនខ្លី។ (ប) បងជាអ្នកពពាលខែ ពូជពង្សឳម៉ែនៅមង្គលបុរី កាប់គាស់លីចេករែកដី (២ដង) បានជាកខ្លី តឿដូចប៉ិកគក់។  (ស) ថយចេញ អោយឆ្ងាយថយចេញ ខ្ញុំមិនស្រលាញ់ ប្រុសរូបគំរក់ ខ្លួនវែងដូចសត្វជីងចក់ គន់មើលទៅសក់ក្រញាញ់ដូចវល្លិ៍។ (ប) មែនហើយ រូបបងតោកយ៉ាក រស់ទាំងលំបាកខំបើកត្រាក់ទ័រ  ភ្ជួរដីលៃយកអង្ករ មនុស្សមួយនគររស់ដោយសារបង។

ចិត្តប្រឹងស្រលាញ់ - អ្នកស្រីម៉ៅ សារ៉េត

Image
I.   ចិត្តប្រឹងស្រលាញ់ នៅចាញ់ចិត្តស្អប់ មិនអាចត្រលប់ វិលក្រោយវិញបាន      ឱ! ក្តីស្នេហ៍! ប្រែខកខាន ស្គមប្រាណ ព្រោះនៅអាល័យ ។ R.  អូនស្រែកហៅ អូនស្រែកហៅ ហៅរាល់ថ្ងៃ តែប្រុសថ្លៃ តែប្រុសថ្លៃ ដាច់មេត្តា      បងមិនអាណិត ចិត្តសង្សារ បំភ្លេចក្តីស្នេហា ហា... ហា... ហា...  ធ្វើឲ្យចិន្តាស្រី រីងរៃ ព្រោះនៅស្រលាញ់ ៕

ចំរៀងមរណៈ - លោកស៊ិន ស៊ីសាមុត

Image
I) ខ្លងខែកហែកលោក ទួញសោកស្រណោះ ស្តាយរូបសម្ភស្ស ស្តាយឈ្មោះជីវ៉ា  ភ្លេងកម្មនាំកាយ ឲ្យ ឆ្ងាយភ្លេងការ ឆ្ងាយទាំងបុត្រា ស្នេហាភក្តី។ II) ស្ទឹងកំពង់ស្ពឺ បងឮតូចយំ អាធ្រាតភ្លៀងធំ មុំរាវរកប្តី  ទំនប់ព្រែកត្នោត ធូបដោតគល់ជ្រៃ មិនគួរលោកិយ៍ ប្រល័យមនោផល។ R) ចំរៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន់  សុភមង្គ បាញ់មួយទុកមួយ ឲ្យព្រួយសោកសល់ នឹកឡើងកង្វល់ ខ្វល់តែទឹកភ្នែក។ III) រៀបការកំសត់ នៅបាត់ដំបង ឥឡូវបង្គង ជីវិតបាក់បែក  នេះគឺរឿងខ្ញុំ ទ្រនំទឹកភ្នែក យគប្រាប់ជើងមេឃ

បេះដូងពិការ - លោក ទូច ចំរើន

Image
I) ក្បាលកោះភូមិក្នុងជុងអន្ទាក់ រូបអូននឹងបងពីរនាក់ ស្នេហ៍យើងពីវ័យកុមារ  បងហើយនិងអូនរួមរស់ស្នេហា ឱ្យគេងកើយលើហត្ថា ថ្ងៃនេះស្នេហាម្តេចព្រាត់ពីបង .. II) តឹងទ្រូងដង្ហក់ស្រក់ទឹកនេត្រា  រស់នៅកំព្រាឯកា  ចិន្តាខ្ញុំសែនកង្វល់   រង់ចាំតំណក់ភ្លៀងស្រក់មកដល់  ដូចក្តោងចាំខ្យល់  ស្រាប់តែនិមលរៀបការគូថ្មី .. III) បេះដូង ...ពិការស្នេហាកូលាប  បានដឹងជ្រូតជ្រាបទាំងស្រុកភូមិផង   ទឹកដីក្បាលកោះ  ដែលខ្ញុំប៉ុនប៉ង  ឥឡូវនេះឆ្លងជារឿងខកចិត្ត .. IV) កន្លង់បាក់ស្លាបក្រាបលើធរណី  កើតទុក្ខយំសោកឥតល្ហែ  ព្រោះតែនឹកស្តាយសំដី  វិយោគឱ្យអស់កុំឱ្យអាល័យ  មានតែទឹកភ្នែកចងដៃ  ជាថ្ងៃជោគជ័យកូលាបរៀបការ ។

កម្លោះហុងដា កញ្ញាប៉េសេ

Image
I) (ប) កម្លេះហ៊ឺហារ ជិះហុងដា មើលស្រីៗ ឆ្វែលផ្សារចាស់ ឆ្វែលផ្សារសួរ ឆ្វែលផ្សារអូរឬស្សី ឃើញស្រីៗជិះប៉េសេ ហេឡូ!នាងជិះទៅណា អ្នកនាងមានការឬទំនេ រឬទៅលេងមាត់ទន្លែ ឬអ្នកនាងចង់មើលកុនខ្មែរ មានតែចូលរោងភ្នំពេជ្រ។ II) (ស) ក្រមុំយេយេ!ជិះប៉េសេភ្លឺរំលេច ឆ្វែលអា STAR MAJESTIC អាសុរិយា អម្ភុដពេជ្រ ហើយគេចទៅអា ហេម្មជាតិ រោងណាក៏មិនចង់មើលដែរ ចង់មើលតែមនុស្សដើរព្រោងព្រាត ខ្លះបណ្តើរគ្នាប្រកៀត ខ្លះមុខ ជូរហួញគ្មានរស់ជាតិ ហាក់ឃ្លាតឃ្លាពីគូស្នេហ៍។ III) (ប+ស)កម្លោះហុងដា និងនាងកញ្ញាប៉េសេជិះឆៀងឆាបមាត់ទន្លេ  ឆ្លើយផ្តោះផ្តងប៉ុនប៉ងសូមស្នេហ៍ដូច សត្រំពេពេញវ័យ... (ស)បើស្នេហ៍សូមចូលដល់ម៉ែឪ កុំស្នេហ៍តាមផ្លូវណា៎ចរណៃ (ប)សូមកុំព្រួយណា៎ចរណៃ ថ្វីបើបងជាប្រុសសម័យ តែកាន់ប្រពៃណីខ្មែរ។

ផ្សងជួបគ្រប់ជាតិ - លោក ស៊ីន ស៊ីសាមុត និង អ្នកនាង រស់ សេរីសុទ្ធា

Image
១. (ប). បងស្រលាញ់ ស្រលាញ់តែអូនមួយ អូនកុំព្រួយ កុំព្រួយថាដោះដៃ  វិមានស្នេហ៍ ស្នេហាយើងថ្មោងថ្មី លុះជនក្ស័យ មិនភ្លេចស្រីឡើយណា។ ២. (ស). អូនអណាស់ អណាស់លឺសំដី អស់សង្ស័យថាបងប្រែសាវា មេឃស្រឡះ ស្នេហ៍ផ្លាស់រស្មីថ្លា ក្តីស្នេហា បរិសុទ្ធរាប់ពាន់ឆ្នាំ។  R. (ប). បងស្នហ៍តែអូន គឺអូននឹងហើយ ដែលបងសង្ឃឹម (ស). អូនស្នេហ៍តែបង  (ស). គឺបងហ្នឹងហើយដែលអូនញញឹម (រួម). សង្ឃឹម ថាផុតពីក្តីសៅហ្មង ៣. (ស). កុំចោលអូន ណាបង បងពិសី (ប). ពៅកុំភ័យៗ បងរ៉ាប់រង  (ស). អូនអណាស់បើពិតដូចពាក្យបង (រួម). អូននិងបងផ្សងជួបគ្នា គ្រប់ជាតិអើយ។