Posts

Showing posts from February, 2015

Soben Sneah Lyric (by Laura Mam)

Image
I. Honey Honey Honey សេ្នហាបងបានដល់អ្នកណា   តើនៅក្នុងសុបិន្តសម្ងាត់អ្នកប្រុសសង្ហា មានអ្នកណា មានអូនទេ  II. នាងដែលមានរូបឆោមប្រពៃ នាងមានចរិយាប្រពៃ  នាងដែលមានចំណេះវាងវៃ មានគ្រប់យ៉ាងហើយមានគ្រប់វ័យ  មានទាំងនាងដែលទាន់សម័យ មានទាំងនាងដែលស៊ីវីល័យ  សង្សារនេះ សង្សារនោះ គ្រប់ស្រីចង់បានថ្លៃជាគូស្នេហា ស្នេហា សង្សារ អាៗអា អាៗ  R. អូ......... បងក៏ចាត់ទុកថាគឺរូបអូនហើយ អូ..អូ..អូ..  បងក៏ចាត់ទុកថាយើងជាគូ អូ... គូរូបអូនហើយ ដែលបងបានផ្សងជាគូវាសនា  បានទេបង អូនជាគូសង្សារ  ( ២ដង )   III. ស្នេហាបងបាននាំអូនចូលពិភពសូន្យសុងងងឹត ភពដែលអូនបានសាងប្រឌិត  ភពងងឹតដែលគ្មានការពិត ភពដែលវិលគ្មានទិសដៅពិត  មានតែឈឺចិត្ត មានតែឈឺចិត្ត មានតែឈឺចិត្ត  មានតែឈឺចិន្ដា អូ....(អូ).... អូ..អូ..អូ.. អូៗអូៗអូ  ( R ម្ដងទៀត) MV: https://www.youtube.com/watch?v=Heit9T3PKtQ

Mine - Nikki Nikki (Lyrics)

Image
I. ថ្ងៃមួយ យើងបានជួបគ្នា មិនដឹងបងគិតយ៉ាងណា តែរូបអូនស្អប់រៀមរ៉ា មិនយូរ អូនឃើញភាពល្អរបស់បង ខុសពីប្រុសដទៃ ធ្វើអោយអូនលង់ស្នេហ៍ថ្លៃ R. ស្នេហាយើង មិនផ្លាស់ប្តូរទេ អូនហ៊ានសន្យា You've always been mine.. You've always been mine.. បន្តកាន់ដៃគ្នា ស្មោះស្ម័គ្រដល់ពួកយើង ចាស់ ជរា You've always been mine..​You've always been mine .. II. With you.. I can always find the right words Even all the right ways. Cuz you are the light to my gloomy days And now we''re here, we will keep growing strong We learn all the rights and wrongs. All the rights and wrongs. R. ស្នេហាយើង មិនផ្លាស់ប្តូរទេ អូនហ៊ានសន្យា You've always been mine.. You've always been mine.. បន្តកាន់ដៃគ្នា ស្មោះស្ម័គ្រដល់ពួកយើង ចាស់ ជរា You've always been mine..​You've always been mine .. All you've been, all you've been is mine R. ស្នេហាយើង មិនផ្លាស់ប្តូរទេ អូនហ៊ានសន្យា You've always been mine.. You've always been mine.. បន្តកាន់ដៃគ្នា ស្មោះស្ម័គ្រដល់ពួកយើង ចាស់ ជរា You've always be

She's the One - Tony Keo feat. Panda (Lyrics)

Image
Baby just don't know, she's always on my mind Don't care if I go broke, spending money and my time She's all that I need, always keeps it true She be there for me and Imma be here for her too She's the one, yeah yeah she's the one Baby girl you're the one, I swear she's the one Yeah yeah she's the one ពោលៈ បងដឹង ថាឣូនបារម្ភពីបង បងក៏ឣញ្ចឹងដែរ ឥឡូវជាជាងមិនទាន់ឣាចជួបគ្នា ឣូនស្ដាប់ចំរៀង១បទនេះលេងសិនទៅណា៎!។ ជីវ៉ាឣូនចាំទេ?  បែកគ្នាពេលឡើងយន្តហោះ  នឹកឃើញពេលណឹងម្តងៗ ថាបងស្រណោះម៉្លេះទេ នាងយំឣើយយំមិនឈប់សោះ ស្រីស្រស់មាសមេ  បងនឹងវិលមកវិញ សូមឣូនកុំបារម្ភឣី តើឣូននាងព្រមទេ?  សូមស្បថសច្ចាជូនស្រី មេឃរលំភ្នំរលាយក៏បងនឹងមិនមានថ្មី មិនស្រឡាញ់ទេស្រីសាសន៍គេ  ណាថ្លៃមាសមេ ជឿចិត្តប្រុសបងទៅ បងនឹងស្មោះគ្មានងាករេ ជីវ៉ាឣូនដឹងទេ? បងនៅឯនាយសមុទ្រ មិនសូវមានលុយមានកាក់ តែមានចិត្តបរិសុទ្ធ  តែបងមិនខ្វល់ឡើយ ណាពៅត្រាណត្រើយ ព្រោះស្នេហារបស់បងគឺឣូនឯងណឹងហើយ Baby just don't know, she's always on my mind Don't care if I go broke, spending money and my time She's all that I need, al

ស្ទឹងកែវ - លោកស៊ីន ស៊ីសាមុត

Image
I.    ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ  កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា ?       ហត្ថដែល ធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រា កណ្តាលព្រៃ ។ II.   ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ  ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ       ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ ។ R.   ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ  ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ       កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា ។ III. ស្ទឹងកែវ កែវកុំហូរធ្វើអ្វី  គួរប្រណី ដល់បក្សីដែលកំព្រា  ធ្លាប់បាន ជួបភក្ត្រកែវពុំងា   គ្រប់គ្រា ដែលគ្នាមកកំសាន្ត៕

ប្រយ័ត្នពៀរឆ្លង - លោក ស៊ីន ស៊ីសាមុត

Image
(១). អូនអើយអូនកុំស្អប់ប្រយ័ត្នវាឆ្លងបានបងធ្វើប្តី    ស្រីកគោកគេចោមបេត្តី តែបងមិនខ្ចីមិនខ្ចី ស្រឡាញ់ទេ(២ដង)។ (២).បងពេញចិត្តតែស្រីរបៀបនឹងស្រីណាចេះខឹងទើបចិត្តបងចេះស្នេហ៍  បើអូនកាចក៏បងមិនខ្លាច ដែរ ព្រោះបងប៉ងស្នេហ៍តែស្រីណាចេះកាចដូចអូន(២ដង)។ (៣). កុំស្អប់បងប្រយ័ត្នជំពប់លើ ស្រីតូចជំទើរកុំអាលធ្វើមុខស្រពោន  បើបានបងធ្វើប្តីណាស្ងួន នោះ ប្រហែលជាអូននាងមានសំណាងធំ(២ដង)។ (៤). កុំស្អប់បងប្រយ័ត្នជំពប់លើ ស្រីតូចជំទើរកុំអាលធ្វើមុខស្រពោន  បើបានបងធ្វើប្តីណាស្ងួន នោះ ប្រហែលជាអូននាងមានសំណាងធំ(២ដង)៕

សុំស្លា - លោកស៊ីន ស៊ីសាមុត និងអ្នកនាងរស់ សេរីសុទ្ធា

Image
(១.ប) . ស្រីតូចទ្រម៉ែ  ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ហាអើយ (២ដង)  បងខំដើរស្កាត់  សុំស្លាមួយម៉ាត់អូនដាច់មេត្តា  ពិតមែនហើយ ! អូនដាច់មេត្តា .. (២.ស) . ស្លាបងពេញថ្នក់  ម្តេចមកកុហក់ថាបងអត់មានស្លាហាអើយ (២ដង)  (ប) ស្លានៅត្រង់ណា  សូមកែវជីវ៉ាបង្ហាញគេផង  ពិតមែនហើយ ! បង្ហាញគេផង .. (៣.ស) . ជាតិជាមនុស្សខិល  រពឹលរប៉ូចគ្មាននរណាដូចបងហាអើយ (២ដង)  ស្លាលាក់ក្រោយខ្នង  សូមប្រុសបងយកចេញឆាប់រ៉ា  ពិតមែនហើយ ! យកចេញឆាប់រ៉ា .. (៤.ប) . ស្លាបងមានពិត  តែចិត្តរៀមប៉ងចង់ទាក់ទងស្នេហាហាអើយ (២ដង)  (ស) ស្នេហ៍ឆសុំស្លា  ខ្ញុំមិនត្រូវការសូមលាសិនហើយ  ពិតមែនហើយ ! សូមលាសិនហើយ ។

អស់មួយខែសល់មួយខែ​ - ​លោកជា សាវឿន និងអ្នកស្រីរស់ សេរីសុទ្ធា

Image
(ស) . ចិត្តអូនប្លែកណាស់  ស្ទើរខ្មាស់គេស្លាប់ទៅហើយ   អ្នកប្តីអូនអ្ហើយ  ទៅធ្វើការមួយយប់ទល់ព្រឹក   ការអ្វីច្រើនម្លេះ  ប្លែកតែបងរវល់ឥតឈប់   ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា   អូនសួរពេលណា  ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក .. (ប) . ហ៊ឹម .. ធ្វើការចង់ងាប់  ព្រោះចង់ផ្គាប់ចិត្តលោកធំ   ការគដូចភ្នំមកផ្ទះ  មកផ្ទះអូនចោទបងប្រមឹក   យូរៗញ៉ុំាម្តងបងការពារ  ក្រែងកើតរោគស្ពឹក   ម៉ែថាបើផឹក  សូមកុំឱ្យតែបងមានស្រី   អូនអ្ហើយកុំភ័យបងមិនមានថ្មី  ឱ្យស្រីនៅមេម៉ាយ .. (ស) . នែ៎បង !! បើកលុយគ្មានសល់  អូនឆ្ងល់បាត់រាល់តែខែ   (ប) កុំមាត់ខ្មាស់គេ  ឱ ! មាសស្នេហ៍បងយកទៅចាយ   (ស) ហ៊ឹស ... ច្បាស់ជាមានស្រី  ហើយញុំាស្រាហ៊ឺហារសប្បាយ   (ប) ណាស់ហើយ .. !! អូនអ្ហើយកុំស្តាយ  អស់មួយខែនៅសល់មួយខែ   (ស)  យ៉ើស .. ថ្ងៃក្រោយមិនកែ  តែបាត់ប្រាក់ខែ  ម៉ែឱ្យលែងបងហើយ ។

ឃ្មុំផ្ញើរសំបុក - ស៊ីន ស៊ីសាមុត

Image
(១) . រៀមគេងស្រម៉ៃនឹកថ្លៃជានិច្ច  អារម្មណ៍មិនភ្លេចពីក្តីស្នេហា   នឹកគ្រាថ្នាក់ថ្នមបីបមកាយា  វាចារថាស្មោះដួងចិត្តភក្តី .. (២) . ឃ្មុំផ្ញើរសំបុកទុកចិត្តបង្គង  ដូចរូបរៀមបងផ្ញើរប្រាណនឹងស្រី   ផ្ញើរក្លិនផ្ញើរខ្លួនផ្ញើរព្រេងនិស្ស័យ  អ្វីៗយបើថ្ងៃអ្វីរៀមផ្ញើរទាំងអស់ .. (R) . រាត្រីបង្ហើយគេងកើយភ្លៅស្រី  គេងស្តាប់សម្តីគួរឲ្យស្រណោះ   គេងស្តាប់ចម្លើយចុងក្រោយបង្អស់  គេងមើលសម្ផស្សសម្រស់សង្សារ .. (៣) . ស្មោះប៉ុណ្ណឹងហើយម្តេចឡើយអូនឆ្ងល់  ថាបងមានកលចង់ប្រែសាវ៉ា   ថ្ងៃនេះយើងបែកថ្ងៃស្អែកជួបគ្នា  ជួបគ្រប់វេលាលុះគ្រាអវសាន្ត ៕

នារីជិះកូនកង់ - ស៊ីន ស៊ីសាមុត និង រស់សេរីសុទ្ធា

Image
(ប) សមម្ល៉េះស្រីជិះកូនកង់ ខ្ញុំចង់តែជិះទន្ទឹមទេចាំផងចាំមាសមេ   (ស) កុំជិះតាមគេប្រយ័ត្ន ខ្ញុំស្រែកឥឡូវហា៎  (ប) កុំអីពៅ កុំទាន់ក្តៅណានង សមមែននាងជិះ កង់ហ្នឹង កុំខឹងខ្ញុំនឹងជិះតាម ខ្ញុំសូមសរសើរកុំហាម  (ស) ថាកុំជិះតាមគេទៀតហា...ផ្លូវចង្អៀតប្រយ័ត្នប៉ះដៃកង់ខ្ញុំ (ប) កុំភ័យមិនឲ្យប៉ះឡើយ អូនហ្នើយកុំខឹងណាកល្យាណ កង់នេះទិញមកថ្លៃប៉ុន្មាន  (ស) ប៉ុន្មានក៏ដោយ ថយទៅនៅសួរដល់ណា ហា...កង់ពេញផ្សារបើត្រូវការទិញទៅ។

ផ្កាស្រពោន - ភាគទី ១០

Image
មាន​យប់មួយ​នៅ​វេលាអធ្រាត្រ នាងវិធាវី​ដែល​និទ្រា​មិន​លក់​សោះ​នោះ ក៏​ក្រោក​ឡើង​បើក​បង្អួច​ក្បាល​ដំណេក។ ខ្យល់​ត្រជាក់​បោក​បក់ក្លិន​រុក្ខជាតិ ស្ទុះ​ចូល​មកអង្អែល​ភត្ត្រា​នាង។ នៅ​ខាង​ក្រៅ លោកខែ​បញ្ចាំង​រស្មី​ទន់​ត្រជាក់​ដូច​ព្រែ​មក​គ្រប​លើ​សាកល​ទ្វីប។ នៅក្នុង​មេឃព៌ណ​ខៀវ​ថ្លា​ត្រយង់ ដុុំពពក​សៗ ដូច​កប្បាស​រសាត់បន្ដគ្នា ជួនកាល​មកបាំងវង់​ព្រះចន្ទ​បណ្ដាលឲ្យ​ស្រទំ​ស្អាប់​មួយ​ភ្លែត។​ កាលណាពពកនោះ អណ្ដែត​ផុតទៅ ពន្លឺ​រាជនី​នៃ​រាត្រី​មក​ចាំង​លើ​ធាងដូង ដែល​យោលរេរាដោយ​វាយោ ហើយ​ដែល​ភ្លឺ​ភ្លែតៗ ដូច​ជា​បន្ទះ​ដែកស្មិត។​ នៅ​ក្នុង​សន្ធិ​យា​ស្ងាត់នេះ នាង​វិធាវី​នៅកណ្ដែង​កណ្ដោច​ឈឺ​អួល​ផ្សា​តែម្នាក់ឯង។ ចិត្តនាង​នឹកទៅ​ប៊ុនធឿន មិន​លោះ​វេលា។ ឱ​ម្ល៉េះ​នៅពេលមួយនេះ សមអ្នក​បងនិទ្រា​សុខសំរាន្ដ ឬ​មួយ​ក៏​មាន​ចិត្ត​គិត​មកនាង​ខ្លះដែរក៏មិនដឹង។ នៅពេល​ដែល​នាងគិតឃើញ​ដូច្នេះ ទឹកភ្នែក​ពីរដំណក់​ហូររមៀល​ចុះ​មក។ នាង​នឹកដល់ពពួក​ទេវតា​ ដែល​មាន​តេជា​អានុភាព​ម្ដេច​ក៏ទុក​នាង​ឲ្យ រង​កម្មអ្វីដល់​ម៉្លេះ? ម្ដេច​ក៏​មិន​រំលាយ​ជីវិត​នាង​នៅគ្រាដែល​ឃើញ​នៅ​នឹង​មុខថ្មីៗ។ យីអាណៃស៊តនេះ ចំជា​ព្រហើន ថ្លើម​ធំមែន​ហើយ​ហ្ន៎! វា​ហ៊ាន​ទៅ​រលក​រលុយ​ឯង​កំពុង​ថ្វ