Posts

ព្រះអាទិត្យ​ និងកូន​ព្រិល​តូច - ភាគទី៣

Image
Snow Flower. Picture by: WallpaperFolder កូនព្រិលតូច​សំលឹងមើលទៅកាន់ព្រះអាទិត្យ តែមិននិយាយអ្វីសោះ។ ទឹកមុនដ៏សែនស្រងូត​ស្រងាត់​ របស់កូនព្រិលតូច ធ្វើឱ្យព្រះអាទិត្យមិនសប្បាយចិត្តយ៉ាងខ្លាំង។ លុះមួយសន្ទុះ​ក្រោយ​មក កូនព្រិលតូច​ ចាប់ផ្ដើម​និយាយ​ទៅកាន់​ព្រះអាទិត្យ​ ថា "ខ្ញុំ​នឹក​អ្នក​ជាងអ្វី​ទាំងអស់ តើអ្នក​នឹកខ្ញុំ​ទេ? តើ​អ្នក​មាននឹកខ្ញុំទេ? ខ្ញុំមិនដែល​នឹកអ្វី​ដូចនេះទេ! ខ្ញុំ​មានអារម្មណ៍ថា​ឯកោ​ណាស់! អ្នកគួរតែ​ និយាយ​មកកាន់ខ្ញុំខ្លះ គួរតែ​មកនៅជិត​ខ្ញុំខ្លះ តែប្រហែល​ជាមិនអាចទេ ព្រោះអ្នកមិនអាចធ្វើដូចនេះ​បាន!" ព្រះអាទិត្យពិបាកចិត្តណាស់ ហើយកូនព្រិលក៏ពិបាកចិត្តដូចគ្នា ព្រោះក្ដីស្រលាញ់ដែល​គ្មាន​សង្ឃឹម​របស់​ខ្លួន។​​ ពីមួយថ្ងៃ ទៅដល់មួយថ្ងៃ ពេលវេលាយូរដូចជាមួយឆ្នាំ​សម្រាប់​អ្នកទាំងពីរ។ កូនព្រិលតូច ចាប់ផ្ដើមមានអ្នកស្រលាញ់​​ជាបន្ដបន្ទាប់ តែកូនព្រិលតូច​បានបដិសេធជានិច្ច។ កាលដែលបដិសេធនេះ​ ធ្វើឱ្យអ្នកគ្រប់គ្នាឆ្ងល់យ៉ាងខ្លះ ថាហេតុដូចម្ដេច​ កូនព្រិលតូចមិនយល់ព្រម​ទទួលសេចក្ដី​ស្នេហា​ពីអ្នក​ណាសោះ?​ កូនព្រិលតូចតែង​គិតក្នុងចិត្តថា បើសិន​ជាអាចមែននោះ នឹងសុំខ្លួនធ្វើជាពពក ដែល​អាច​ហោះកាត់ព្រះអាទិត្យទៅមកខ្លះ ហើយជ

បើជាវាសនា - លោក ស៊ីន ស៊ីសាមុត

Image
១. បើជាវាសនា គង់មានរំពឹង បានកែវព្រលឹងប្រលោមស្នេហ៍ស្និទ្ធ បើសំណាងមាន គង់បានវមិត្រ មកនៅរួមរិត ជួបជិតឱរ៉ា ២. បើជាវាសនា គង់បានវលក្ខ័ណ មករួមថ្នមថ្នាក់ អស់ពីចិន្ដា បើសំណាងមាន គង់បានកន្និដ្ឋា កន្និដ្ឋាមករួមវាសនានឹងបង R ចំណែកចិត្តរៀម ក្រៀមក្រំចម្បែងរាល់ថ្ងៃ ខ្លាចក្រែងចិត្តស្រី ឥត​ក្ដីបំណង មកដល់រូបបង ដែលផ្សងចាំចង​នួនល្អងយូរហើយៗ ៣. បើសិនវាសនា គង់បានស្រស់ស្រី មកថ្នាក់ថ្នមបី ជាគូកៀកកើយ រៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ ថាអូននេះ​ហើយ ជាវាសនាបង ......បើសិនជាវាសនាខ្ញុំ សូមៗឱ្យបានជួបចិត្ត ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត ទស្សនាវីដេអូចម្រៀងនេះ https://www.youtube.com/watch?v=nJq_ToYBNdo

ប្រវត្តិនៃកុំព្យូទ័រ ភាគទី១ ការរុករកឃើញ

Image
Image Picture by: Hicomm កុំព្យូទ័រ គឺជាម៉ាស៊ីនអេឡិចត្រូនិចដែលដើរតាមរយៈការបញ្ជាដោយស្វ័យប្រវត្តិ ហើយ យើងប្រើ​ប្រាស់​វា​ដើម្បីបញ្ចូល គណនា រក្សាទុក កែប្រែ និងបញ្ចេញពត៌មានមកក្រៅ។ សព្វថ្ងៃ កុំព្យូទ័រត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រយោជន៍ជាច្រើនសំរាប់គ្រប់វិស័យ។ដោយឡែក​កំរិតចំណេះដឹង នៃអ្នកប្រើប្រាស់ខុសៗគ្នា ការប្រើប្រាស់កុំព្យូទ័រ និងការថែទាំ​កុំព្យូទ័រអាចជាបញ្ហាប្រឈ មសម្រាប់អ្នកប្រើប្រាស់មួយចំនួន។ អ្នកប្រើ​ប្រាស់​ខ្លះតែងតែមានបញ្ហា​ជាមួយ កុំព្យូទ័រជាពិសេសបញ្ហា software ដូចជាការបាត់បង់ឯកសារដោយសារមេរោគ កុំព្យូទ័រដើរយឺតជាដើម។ បញ្ហាទាំងអស់នេះច្រើនកើតមានឡើង ដោយសារតែ​ពួកគាត់មិនទាន់បានយល់ច្បាស់អំពី​មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ និងការថែទាំងាយៗ ដែលពួកគាត់អាចធ្វើបានដោយខ្លួនឯង។ វាធ្វើឱ្យពួកគាត់ត្រូវចំណាយប្រើ និង​ពេល​វេលា​សម្រាប់​ការយកឱ្យជំនាញជួសជុលវិញ។ អ្នកសិក្សាជំនាញកុំព្យូទ័រ អ្នកប្រើប្រាស់កុំព្យូទ័រ និងអ្ន​ក​ធ្វើការ​ពាក់ព័ន្​ធនឹងកុំព្យូទ័រ គប្បីស្វែងយល់អំពីការណែនាំដំបូងអំពីកុំព្យូទ័រ ដើម្បី​បញ្ជៀស​នូវបញ្ហាកុំព្យូទ័រ និងដើម្បីបំពេញសេវាកម្មល្អចំពោះអថិជនផងដែរ។ ការសិក្សាស្រាវជ្រាវនេះ នឹងណែនាំទៅកាន់

Pka Proheam Rik Popreay Lyric

Image
ខ្ញុំមិនយល់ បងធ្វើឲ្យអូនខ្វល់ចិត្ត  ស្នេហ៍ ឬមិនស្នេហ៍ តើអូនគួរគិតយ៉ាងណាដែរ តែបេះដូងអូន ជាប់ជំពាក់បង ចង់មិនស្នេហ៍ទប់ចិត្តមិនបាន ណាប្រុសកល្យាណ តើស្នេហ៍បាន ឬមិនបាន អូៗ អូៗ អូៗ អូៗ  ស្ដាប់អូនណាស្នេហ៍ គឺប្រុសមេសមេនេះហើយ ធ្វើឲ្យអូនលង់ស្រលាញ់ អូនសែនក្នាញ់ លើបងច្រលើមកំប្លែងលេង ហើយអូនសែនសប្បាយរីករាយ ដូចផ្កាព្រហាមរីកពព្រាយ ក្នុងពិភពពេញ  ដោយក្ដីស្នេហ៍  R. Well Hey... You say I don’t need to be afraid, but you  អូ! ខ្លាចមិនបានបងជាគូ ម្ចាស់ស្នេហ៍ ស្រម៉ៃបានបងនៅក្នុងគំនូរ ជាគូ បងក្នុងគំនូរជីវិតស្នេហ៍អូន អូៗ ហួៗ អូ............... អូនដឹងថាបងខ្លាច គេថាស្នេហ៍យើងនៅក្មេងខ្ចី  ស្នេហ៍យុវវ័យ ជាស្នេហ៍ស្ដាប់តាមសំនៀងនៃបេះដូង ដែលលេងចម្រៀង  បងឈប់គិត ស្ដាប់តាមបេះដូង ស្ដាប់តាមចិត្ត  ហើយយើងសន្យាស្នេហាពិត យើងរួមដំណើររួមជីវិត ចូលក្នុងភពពេញដោយក្ដីស្នេហ៍ Well Hey... You say I don’t need to be afraid, but you  អូ! ខ្លាចមិនបានបងជាគូ ម្ចាស់ស្នេហ៍ ស្រម៉ៃបានបងនៅក្នុងគំនូរ ជាគូ បងក្នុងគំនូរជីវិតស្នេហ៍អូន អូៗ ហួៗ អូ............... ផ្កាព្រហាមរីកពព្រាយ Luara Mam

ទិសដៅ​

Image
ទិស -  Cardinal Direction North - ទិសឧត្តរ (ខាងជើង) North-East - ទិសឦសាន (ខាងកើតឆៀងខាងជើង) South - ទិសទក្សិណ (​ខាងត្បូង) South-East - ទិសអាគ្នេយ៍ (​ខាងកើតឆៀងខាង​ត្បូង) East - ទិសបូព៌ (ខាងកើត) South - West - ទិសនិរតី (ខាង​លិចឆៀងខាងត្បូង) West - ទិសបស្ចឹម (ខាងលិច) North-West - ទិសពាយព្យ (ខាងលិចឆៀងខាង​ជើង)

សុភាសិតខ្មែរ - អក្សរក្រម ឡ

Image
ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ You never know what you can do till you try ឡេមឡឺមឡឹបបាត់ យូរៗគង់ព្រាត់គ្នា Seldom seen, soon forgotten ឡោមព័ទ្ធខ្លាឲ្យប្រើដំបង ឡោមព័ទ្ធមនុស្សឆ្គងឲ្យប្រើល្បិច Skill will accomplish what is denied to force

សុភាសិតខ្មែរ - អក្សរក្រម អ

Image
ឣត្តាហិ ឣត្តណោនាថោ If you would be well served, serve yourself ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត Let not your tongue run at rover ឣត់ពីឣញ មានតែឣញ keep a dog and bark yourself ឣំណាចថ្មី ពឹសពុលច្រើន New brooms sweep clean ឣន្ចុង់វែង ឆ្នាំងវែង Cut your coat according to your cloth ឣាខិល វារត់រកឣាខូច Jack looks for Jill ឣាគមន៏ ផ្សំឣាយុ Talk of the Devil, and he is bound to appear ឣាចោរនិងឣាបោក ថ្ងៃរះតែមួយព្រឹកទេ Thieves and rogues have the best luck, if they do but scape hanging ឣាណិតធំជាងស្រឡាញ់ Pity is akin to love ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ Silence is golden ឣូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក Revenge is a dish that can be eaten cold ឣូសសម្រាស ប្រទះពាក្ស Revolutions are not made with rosewater ឣំណាចជាថ្នាំពុល Power corrupts ឣ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ឣ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន The great and the little have need one of another ឣ្នកមិនដែលធ្វើរាស្ត្រ មិនឣាចដឹកនាំរាស្ត្របានទេ No man can be a good ruler, unless he has first been ru