បើជាវាសនា - លោក ស៊ីន ស៊ីសាមុត



១. បើជាវាសនា គង់មានរំពឹង បានកែវព្រលឹងប្រលោមស្នេហ៍ស្និទ្ធ
បើសំណាងមាន គង់បានវមិត្រ មកនៅរួមរិត ជួបជិតឱរ៉ា
២. បើជាវាសនា គង់បានវលក្ខ័ណ មករួមថ្នមថ្នាក់ អស់ពីចិន្ដា
បើសំណាងមាន គង់បានកន្និដ្ឋា កន្និដ្ឋាមករួមវាសនានឹងបង
R ចំណែកចិត្តរៀម ក្រៀមក្រំចម្បែងរាល់ថ្ងៃ ខ្លាចក្រែងចិត្តស្រី ឥត​ក្ដីបំណង មកដល់រូបបង ដែលផ្សងចាំចង​នួនល្អងយូរហើយៗ
៣. បើសិនវាសនា គង់បានស្រស់ស្រី មកថ្នាក់ថ្នមបី ជាគូកៀកកើយ រៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ ថាអូននេះ​ហើយ ជាវាសនាបង

......បើសិនជាវាសនាខ្ញុំ សូមៗឱ្យបានជួបចិត្ត
ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត
ទស្សនាវីដេអូចម្រៀងនេះ https://www.youtube.com/watch?v=nJq_ToYBNdo

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩