ព្រះអាទិត្យ និងកូនព្រិលតូច - ភាគទី៣
![]() |
Snow Flower. Picture by: WallpaperFolder |
ព្រះអាទិត្យពិបាកចិត្តណាស់ ហើយកូនព្រិលក៏ពិបាកចិត្តដូចគ្នា ព្រោះក្ដីស្រលាញ់ដែលគ្មានសង្ឃឹមរបស់ខ្លួន។ ពីមួយថ្ងៃ ទៅដល់មួយថ្ងៃ ពេលវេលាយូរដូចជាមួយឆ្នាំសម្រាប់អ្នកទាំងពីរ។
កូនព្រិលតូច ចាប់ផ្ដើមមានអ្នកស្រលាញ់ជាបន្ដបន្ទាប់ តែកូនព្រិលតូចបានបដិសេធជានិច្ច។ កាលដែលបដិសេធនេះ ធ្វើឱ្យអ្នកគ្រប់គ្នាឆ្ងល់យ៉ាងខ្លះ ថាហេតុដូចម្ដេច កូនព្រិលតូចមិនយល់ព្រមទទួលសេចក្ដីស្នេហាពីអ្នកណាសោះ?
កូនព្រិលតូចតែងគិតក្នុងចិត្តថា បើសិនជាអាចមែននោះ នឹងសុំខ្លួនធ្វើជាពពក ដែលអាចហោះកាត់ព្រះអាទិត្យទៅមកខ្លះ ហើយជិតជាងព្រះអាទិត្យជាងកាលដែលខ្លួននៅលើដីបែបនេះ។
អ្នកតាមស្រលាញ់កូនព្រិលតូចម្នាក់ ដែលតាមពិតជាចៅប្រុសរបស់លោកព្រិទ្ធាចារ្យព្រិល បានតាមមើលថែរក្សា កូនព្រិលតូច តាំងពីដើមមក ដែលកូនព្រិលតូច ទុកដូចជាបងប្រុសម្នាក់ទៅហើយ។ ឃើញកូនព្រិលតូចចេះតែមិនសប្បាយចិត្ត ដូច្នេះ គាត់ក៏យកផ្កាព្រិល ដែលមានរសជាតិឆ្ងាញ់ឱ្យទៅកូនព្រិល ហើយប្រាប់ថា បើយើងឃ្លាន យើងអាចញាំអ្វីក៏បាន បើយើងពិបាកចិត្តយើងគួរញាំអ្វី ដែលយើងចូលចិត្ត។ មូលហេតុព្រោះ....។ អ្នកតាមស្រលាញ់នោះ មិននិយាយទៅមុខទៀតសោះ ហើយទុកឱ្យកូនព្រិលតូចឆ្ងល់យ៉ាងខ្លាំង។
បន្ទាប់ពីនោះមក អ្នកតាមស្រលាញ់កូនព្រិលតូចនោះ ក៏បានចេញទៅពិភពលោកខាងក្រៅ ហើយបាត់ដំណឹងសូន្យឆឹង។ រីឯកូនព្រិលតូចក៏កាន់តែឯកោ ថែមមួយកុំរិតទៀត។
អារម្មណ៍ដែលចូលចិត្តនិយាយទៅកាន់ព្រះអាទិត្យនោះ ក៏បាត់ទៅតាមនោះដែរ។ ព្រះអាទិត្យបញ្ចេញកំដៅពីមួយថ្ងៃ ទៅមួយថ្ងៃ ក្ដៅឡើងៗ បង្ហាញពីអារម្មណ៍ខ្លួន ដែលឯកោដូចកូនព្រិលតូច។
កូនព្រិលតូច សម្រេចចិត្តធ្វើដំណើរផ្សងព្រេងទៅរកបងប្រុសរបស់ខ្លួន ហើយសន្យាថាឈប់គិតអំពីព្រះអាទិត្យទៀត។
Comments
Post a Comment