ប្រវត្តិនៃកុំព្យូទ័រ ភាគទី១ ការរុករកឃើញ
![]() |
Image Picture by: Hicomm |
ការរុករកឃើញ
ពាក្យ កុំព្យូទ័រ ត្រូវបានប្រើប្រាស់ដំបូងគេនៅក្នុងឆ្នាំ ១៦១៣ ដែលពាក្យនេះ គឺសំដៅទៅលើរាល់អ្នកដែលបំពេញការងារខាងការគណនាលេខ។ និយមន័យដដែលនេះ ត្រូវបានគេប្រើប្រាស់រហូតដល់ចុងសតវត្សទី ១៩ ស្របពេលដែលគេប្តូរទៅការឱ្យនិយមន័យ កុំព្យូទ័រ ថាជាម៉ាស៊ីនសំរាប់ការគណនាវិញ។នៅក្នុងឆ្នាំ១៨២២ លោកឆាលែស បាបបេជ (Charles Babbage) បានផ្តើមគំនិតនូវការបង្កើតម៉ាស៊ីន (Difference Engine)ដែលមានសមត្ថភាពគណនាលេខច្រើនខ្ទង់ និងបង្ហាញលទ្ធផលនៅលើក្រដាសបាន។ ក្រោយមកទៀតនៅក្នុងឆ្នាំ ១៨៣៧ លោកបានផ្តើមគំនិតបង្កើតនូវម៉ាស៊ីនវិភាគ (Analytical Engine) ដែលក្នុងម៉ាស៊ីននេះ មានផ្ទុកនូវ Arithmetic Logic Unit (ALU ធាតុផ្សំមួយនៅក្នុង ComputerProcessor) មូលដ្ឋានគ្រឹះនៃដំណើរការក្នុងការគ្រប់គ្រង (Basic Flow Control) និងអង្គចងចាំ (Memory) ដែលទាំងនេះគឺជាធាតុផ្សំសំខាន់របស់កុំព្យូទ័រ។ ប៉ុន្តែគាត់មិនបានបញ្ចប់នូវគំរោងទាំងពីររបស់គាត់ជាស្ថាពរឡើយក្នុងពេលដែលគាត់នៅរស់ ដោយសារតែលោកគ្មានប្រាក់ឧត្ថម្ភសំរាប់គំរោងនេះ។ នៅក្នុងឆ្នាំ ១៩១០ កូនប្រុសពៅរបស់គាត់ គឺលោក ហេនរី បាបបេជ (Henry Babbage) បានសំរេចនូវគោលបំណងរបស់ឳពុកគាត់ ដោយបានធ្វើឱ្យម៉ាស៊ីនកុំព្យូទ័រនេះមានសមត្ថភាពគណនាលេខតាមប្រមាណវិធីងាយៗបាន។ នៅខែមិថុនា ឆ្នាំ១៩៩១ សារមន្ទីវិទ្យាសាស្ត្រទីក្រុងឡុនដុនប្រទេសបារាំង បានបញ្ចប់នូវគំរោង Difference Engine ក្នុងឱកាសគំរបខួប២០០ឆ្នាំ បើគិតចាប់ពីថ្ងៃកំណើតរបស់លោក បាបបេជ ហើយក្រោយមកទៀត សារមន្ទីរដដែលនេះ បានបញ្ចប់នូវគំរោងម៉ាស៊ីនព្រីននៅក្នុងឆ្នាំ២០០០។
ការបង្កើត programmable computer, Z1 ដំបូងគេបង្អស់ គឺដោយលោក កូណរ៉ាត ហ្សូស (Konrad Zuse) នៅកំឡុងឆ្នាំ ១៩៣៦ ដល់ ១៩៣៨ ហើយការបង្កើតនេះ ត្រូវបានចាត់ទុកថាជាកម្មវិធីការគណនាតាមប្រព័ន្ធគោល២ (electro-mechanical binary programmable computer) ដំបូងគេបំផុតសំរាប់កុំព្យូទ័រទំនើបសព្វថ្ងៃផងដែរ។
ក្រុមហ៊ុនកុំព្យូទ័រដំបូងគេគឺជាក្រុមហ៊ុនផ្នែកអេឡិចត្រូនិចមួយ ដែលបង្កើតនៅឆ្នាំ១៩៤៩។ ស្ថាបនិកទាំងពីររូបនៃក្រុមហ៊ុននេះ គឺលោក ជេ. ប្រ៊ីសផើ អ៊ីកឃឺត (J. Presper Eckert)និងលោក ចន ម៉ាឃ្លី (John Mauchly)គឺជាបុគ្គលដដែលដែលបានចូលរួមបង្កើតENIAC Computer (ABC ត្រូវបានបង្កើតមុន តែ ENIAC ត្រូវបានចាត់ទុកថាជា Digital computer ដែលដំណើរការពេញលេញដំបូងគេបង្អស់)។ ក្រុមហ៊ុននេះ បានប្តូរឈ្មោះមកកាន់ EMCC ឬ Eckert-Mauchly Computer Corporation វិញ ដោយបានបង្កើតនូវម៉ាស៊ីនកុំព្យូទ័រប្រភេទ Mainframe នៅក្រោមម៉ាក UNIVAC។ UNIVAC 1101 របស់ក្រុមហ៊ុននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងកិច្ចការរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុង ១៩៥០ ហើយក៏ត្រូវបានសន្មត់ថាជាកុំព្យូទ័រដំបូងគេ ដែលមានសមត្ថភាពក្នុងការរក្សាទុកឯកសារ និងដំណើរការកម្មវិធីចេញពីអង្គចងចាំ (Memory)។
Personal Computer (PC) ដែលជាកុំព្យូទ័រអេឡិចត្រូវនិច និង mass produced ដំបូងគេបំផុត ឈ្មោះថា ៧០១ ត្រូវបានដាក់បង្ហាញជាសាធារណៈដោយក្រុមហ៊ុន IBM នៅក្នុងថ្ងៃទី ៧ ខែមេសា ឆ្នាំ១៩៥៣។
មានឯកសារយោងដែលទេ? បើមានសូមជួយប្រាប់ផង ខ្ញុំចង់ដឹង។ សូមអរគុណ..!
ReplyDelete