អូនចង់ញាំបង


នីន ជានារីធាត់ម្នាក់។ នាងមានបងស្រីដែលមានរូបស្អាត ឈ្មោះ នីត។ នីតមានសង្សារម្នាក់សង្ហាណាស់ ហើយពួកគេស្រលាញ់គ្នាយ៉ាងល្អូកល្អឺន។ នីន លួចស្រលាញ់សង្សារបងស្រីនាង។ អារម្មណ៍នៅពេលនោះ គឺថា "បើនីតស្លាប់ទៅ គាត់ស្រលាញខ្ញុំទេ?"។ ហេតុដែលនាងសួរបែបនេះ ព្រោះបងស្រីនាង មានជម្ងឺឈាម ស ស៊ីឈាមក្រហម។ ប៉ុន្មានឆ្នាំក្រោយ បងស្រីនាងក៏ស្លាប់ទៅ។

ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ចូលមកដល់ នីន បានជូនសូកូឡាដល់បុរស ដែលជាអតីតសង្សារបងស្រីនាង។ បុរសនោះ បោះសូកូឡាទៅលើដី ហើយតបវិញថា "នែ ខ្ញុំមិនចង់ធាត់ទេ! រួចក៏ដើរចេញបាត់ទៅ។

នីនមើលខ្លួនឯងក្នុងកញ្ចក់ ឃើញថាធាត់អាក្រក់មើលខ្លាំង ហើយពេលនឹកឃើញពីបុរសដែលនាងស្រលាញ់ដំបូងមិនចូលចិត្តរូបរាងនាងទៀត នាងក៏កាន់តែស្អប់ខ្ឡួនឯងមួយកំរិតទៀត។ នីនសម្រេចចិត្តសម្រកទំងន់ ដោយឃុំខ្លួនឯងក្នុងបន្ទប់ ជាមួយនឹងទឹកសុទ្ធ ចំណុះ៤លីត្រ អស់រយៈពេលយ៉ាងយូរ រហូតដល់រាងនាងឡើងស្គម។ នាងពិតជាសម្រេចក្តីប្រាថ្នាបានមែន! នាងស្គម ហើយនាងមានអារម្មណ៍ថានាងស្អាតហើយ។ នាងចាប់ផ្តើមញាំអាហារ តែនៅតែញាំតិច ហើយពេលខ្លះមិនហ៊ានញាំ ព្រោះខ្លាចធាត់វិញ។ នាងត្រូវលេបទឹកមាត់ចោលរាល់ដងពេលឃើញអាហារឆ្ងាញ់។

ចុងឆ្នាំនេះ គឺខួបកំណើតរបស់បុរសម្នាក់នោះ។ នីនឈរចាំបុរសម្នាក់នោះចេញពីថ្នាក់រៀន រួចជូនសូកូឡាទៅបុរសនោះ។ បុរសនោះ ឃើញនាងភ្លាម ហាក់មានអារម្មណ៍ដូចឃើញនីត ហើយចង់នៅក្បែរនាងម្តងទៀត។ បុរសនោះ ទទួលយក ហើយនិយាយ "យប់នេះទៅមើលកុនទេ?" នីនញញឺមអឹមអៀន រួចឆ្លើយថា "ចា៎"។

មើលកុនរួច អ្នកទាំងពីរដើរតាមផ្លូវជាមួយគ្នា..

"យប់នេះស្អាតណាស់!" បុរសនោះផ្តើម
នីនគ្រាន់តែញញឺមហើយសំឡឹងមើលមុខបុរសនោះ
"យើងអាចនៅជាមួយគ្នានៅយប់នេះបានទេ?" បុរសនោះសួរ
នីនងក់ក្បាល....

នៅក្នុងបន្ទប់តែពីរនាក់....

នីនថើបបុរសនោះមុន! តែប្រហែលជាក្តីស្រលាញ់ខ្លាំងហើយទើបនាងធ្វើដូច្នេះ។ នាងថើប ដល់ថ្នាក់បុរសនោះឆ្ងល់ ហើយនិយាយថា "អូនកើតអីហ្នឹង? យើងនៅមានពេលច្រើនណាស់!" នីនថា "អូនឃ្លាន អូនចង់ញាំបង!" បុរសនោះតបយ៉ាងអស់សំណើតថា "ក្មេងឆ្កួត! បងមិនមែនអាហារទេ! ហ្នឹងបែបចង់បោកបងយកកូនប្រើហើយ!" បុរសនោះប្រហែលគិតន័យផ្សេង តែនីនពិតជាមានន័យនេះមែន។ នាងមានអារម្មណ៍ថានាងឃ្លានខ្លាំងទ្រាំមិនញាំមិនបានទេ។ នីនគិតតែថើប! ពេលមួយ នីនបានខាំអណ្តាតបុរសនោះឡើងដាច់។ នាងទំពារអណ្តាតបុរសនោះ ដូចជាការញាំសាច់មាន់ យ៉ាងមានក្តីសុខ។ មាត់នាងប្រឡាក់សុទ្ធតែឈាម។ បុរសនោះ ចាប់ផ្តើមភ័យស្លន់ស្លោ។ នីនក៏រត់ទៅអោបបុរស ហើយចាប់ផ្តើមញាំបុរសនោះ។ ដំបូងត្រចៀក បន្ទាប់មកថ្ពាល់ ទ្រូង ដៃ រហូតដល់បុរសនោះភ័យខ្លាំង គាំងបេះដូងស្លាប់បាត់ទៅ។ ........

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩