វិធី​ ៥ យ៉ាង ក្នុងការច្នៃផ្សិតឱ្យទុក​បានយូរ​

អ្នកអាច​​ទុក​ផ្សិត​ស្រស់ៗ​ ក្នុងទូរទឹកកកបាន​ក្នុង​រយៈពេល​ពី​ ៧ ទៅ១០ថ្ងៃ ហើយប្រសិន​បើផ្សិតនោះ ត្រូវ​បាន​ហាន់ហើយ ពី​៥ ទៅ ៧ ថ្ងៃប៉ុណ្ណោះ វា​នឹងខូចប្រើ​ការ​លែង​បាន។ អ្នក​គប្បី​ធ្វើ​ការ​ច្នៃ​ផ្សិត​ឱ្យទុក​បានយូរ សម្រាប់​បំពេញ​តម្រូវ​ការ​បាននៅពេលក្រោយបាន តាមវីធី ៥ យ៉ាងគឺ​ ៖ ផ្សិតក្រៀម ផ្អកផ្សិត ផ្សិតចំហ៊ុយ និង ផ្សិតរំលីង។

ផ្សិតក្រៀម​

ខាងក្រោមជាដំណាក់កាលក្នុងការ​ធ្វើ​ផ្សិតក្រៀម៖
- លាងផ្សិត​ឱ្យ​ស្អាត
- ត្រាំ​ក្នុងទឹកអំបិល​ដែលកំពុង​ពុះ​រយៈពេល ៥នាទី
- ត្រង​ច្រោះហើយដាក់ហាលថ្ងៃឱ្យ​ផ្សិត​ស្ងួតល្អ
- ទុកនៅ​កន្លែងស្ងួត គ្របការពារ​ស្រមោច​ និងសត្វល្អិតផ្សេងៗ ជាការស្រេច!

 

ផ្អកផ្សិត

ខាងក្រោមជាដំណាក់កាលក្នុងការ​ធ្វើ​ផ្អកផ្សិត៖
- លាងផ្សិត​ឱ្យស្អាត
- រៀបចំល្បាយទឹកអំបិល (ទឹកមួយលីត្រ អំបិល​៩០០ក្រាម)
- ដាំល្បាយ​ទឹកអំពិល​នោះឱ្យពុះ
- ដាក់​ផ្សិត​ចូល​ក្នុងទឹកពុះ​រយៈពេល ៨ នាទី រួច​យកចេញពីភ្លើង
- យកទៅ​ចាក់ក្នុងពាង ឬក្រឡតូចល្មម ឬ​កំប៉ុង ហើយគ្របឱ្យជិត កុំ​ឱ្យ​ប៉ះពន្លឺ

ការធ្វើបែបនេះ អាចឱ្យអ្នកទុក​ប្រើ​ប្រាស់​បាន​ ៦ ខែ។ នៅពេលណា​អ្នកចង់ទទួលទានផ្សិតនោះ អ្នកត្រូវ​បន្សាប​អំបិលសិន ដោយគ្រាន់តែដាក់ពន្លិច​ទៅក្នុងធុងមួយដែលមានទឹកស្អាត។

ផ្សិត​ចំហ៊ុយ

ខាងក្រោមជាដំណាក់កាលក្នុងការ​ធ្វើចំហ៊ុយទុក៖
- លាងផ្សិតឱ្យស្អាត (កាត់ជាជំរៀកៗប្រសិនបើ​ផ្សិតនោះធំ)
- លាយទឹកស្អាត​កន្លះលីត្រ ជាមួយ​ទឹកក្រូចឆ្មា( ចំណុះ ១កូនស្លាបព្រាកាហ្វេ)  ឬទឹកខ្មេះ (ចំណុះ កន្លះ​ស្លាបព្រាកាហ្វេ) សម្រាប់​ចំហ៊ុយ​ផ្សិត ដើម្បី​រក្សាពណ៌​ផ្សិត​ឱ្យ​ល្អ​
- របៀបចំហ៊ុយ៖
  • ចំហ៊ុយ​​រយៈពេល ៥នាទី​ (សម្រាប់​ផ្សិត​ទាំងមូល)
  • ចំហ៊ុយ​រយៈ​ពេល​ ៣នាទី និង ៣០វិនាទី (សម្រាប់ផ្សិត​ដែល​បានពុះជាពីរកំណាត់)
  • ចំហ៊ុយរយៈពេល  ៣នាទី (សម្រាប់ផ្សិត​ដែល​បាន​ពុះជា​ច្រើន​កំណាត់)​
- សម្រង់ចេញ​ឱ្យ​ស្រស់​ទឹក 
- ធ្វើ​ការគ្របទុក។

ផ្សិតរំលីង

អ្នកអាច​រំលីងផ្សិត ដូច​ជា​ការ​រំលីង​​សាច់ដែរ តាម​ដំណាក់កាលខាងក្រោម៖
 - លាងផ្សិតឱ្យស្អាត
- ដាក់​ខ្លាញ់​បន្តិចចូល​ទៅក្នុងខ្ទះ រួច​រំលីង​ផ្សិត​ឱ្យស្ងួត​
- ទុកវា​ឱ្យ​ត្រជាក់
- ធ្វើ​ការគ្របទុក។

*ប្រសិន​បើអ្នកអនុវត្តន៍តាម​វិធីខាងលើ អ្នក​អាច​ទុកផ្សិត​នេះ​ប្រើ​ប្រាស់​រហូត​ដល់ ចាប់ពី ៦ខែ ទៅ​៩ខែ។

អាន​បន្ថែម​៖
http://www.wikihow.com/Preserve-Fresh-Mushrooms
http://frugalliving.about.com/od/storingfoods/qt/How-To-Store-Mushrooms.htm
http://www.eatbydate.com/vegetables/fresh-vegetables/mushrooms/

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩