អស់មួយខែសល់មួយខែ - លោកជា សាវឿន និងអ្នកស្រីរស់ សេរីសុទ្ធា
អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក
ការអ្វីច្រើនម្លេះ ប្លែកតែបងរវល់ឥតឈប់
ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា
អូនសួរពេលណា ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក ..
(ប) . ហ៊ឹម .. ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ
ការគដូចភ្នំមកផ្ទះ មកផ្ទះអូនចោទបងប្រមឹក
យូរៗញ៉ុំាម្តងបងការពារ ក្រែងកើតរោគស្ពឹក
ម៉ែថាបើផឹក សូមកុំឱ្យតែបងមានស្រី
អូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ ..
(ស) . នែ៎បង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ
(ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ
(ស) ហ៊ឹស ... ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ
(ប) ណាស់ហើយ .. !! អូនអ្ហើយកុំស្តាយ អស់មួយខែនៅសល់មួយខែ
(ស) យ៉ើស .. ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ ។
Comments
Post a Comment