ផ្កាស្រពោន - ភាគទី ១០
មានយប់មួយនៅវេលាអធ្រាត្រ នាងវិធាវីដែលនិទ្រាមិនលក់សោះនោះ ក៏ក្រោកឡើងបើកបង្អួចក្បាលដំណេក។ ខ្យល់ត្រជាក់បោកបក់ក្លិនរុក្ខជាតិ ស្ទុះចូលមកអង្អែលភត្ត្រានាង។ នៅខាងក្រៅ លោកខែបញ្ចាំងរស្មីទន់ត្រជាក់ដូចព្រែមកគ្របលើសាកលទ្វីប។ នៅក្នុងមេឃព៌ណខៀវថ្លាត្រយង់ ដុុំពពកសៗ ដូចកប្បាសរសាត់បន្ដគ្នា ជួនកាលមកបាំងវង់ព្រះចន្ទបណ្ដាលឲ្យស្រទំស្អាប់មួយភ្លែត។ កាលណាពពកនោះ អណ្ដែតផុតទៅ ពន្លឺរាជនីនៃរាត្រីមកចាំងលើធាងដូង ដែលយោលរេរាដោយវាយោ ហើយដែលភ្លឺភ្លែតៗ ដូចជាបន្ទះដែកស្មិត។
នៅក្នុងសន្ធិយាស្ងាត់នេះ នាងវិធាវីនៅកណ្ដែងកណ្ដោចឈឺអួលផ្សាតែម្នាក់ឯង។ ចិត្តនាងនឹកទៅប៊ុនធឿន មិនលោះវេលា។ ឱម្ល៉េះនៅពេលមួយនេះ សមអ្នកបងនិទ្រាសុខសំរាន្ដ ឬមួយក៏មានចិត្តគិតមកនាងខ្លះដែរក៏មិនដឹង។ នៅពេលដែលនាងគិតឃើញដូច្នេះ ទឹកភ្នែកពីរដំណក់ហូររមៀលចុះមក។ នាងនឹកដល់ពពួកទេវតា ដែលមានតេជាអានុភាពម្ដេចក៏ទុកនាងឲ្យ រងកម្មអ្វីដល់ម៉្លេះ? ម្ដេចក៏មិនរំលាយជីវិតនាងនៅគ្រាដែលឃើញនៅនឹងមុខថ្មីៗ។ យីអាណៃស៊តនេះ ចំជាព្រហើន ថ្លើមធំមែនហើយហ្ន៎! វាហ៊ានទៅរលករលុយឯងកំពុងថ្វាយបង្គំព្រះអង្គ។ នាងនឹកឃើញវេលាដែលឡើងជិះរទេះមកទាំងភ្លៀង នាងនឹកឃើញកាល ដែលនាងដេកញ័រកន្ត្រាក់ទទួលផួយពីរ បីជាន់ដោយនាងចាប់គ្រុនយ៉ាងធ្ងន់។ នាងនឹកឃើញ ដល់នាងសុចិត្រាដែលជួយបីបាច់ថែរក្សានាងក្នុងពេលនោះ។ នាងនឹកដល់ថៅកែបេងជុន ដែលរត់រកពេទ្រទាំងរាត្រី ដើម្បីយកថ្នាំមកចាក់ឲ្យនាង... លុះតែនាងបានគ្រាន់ស្រយាល។ ឱបើប្រសិនណាជានាងមានសំណាងទៅថ្ងៃក្រោយ នាងនឹងមិនភ្លេចគុណជនទាំងពីរនាក់នេះឡើយ។
លុះឃើញថានាងបានគ្រាន់ស្រួលបួលបន្ដិចហើយ ម្តាយនាងក៏បាននាំនាងវិលមកផ្ទះសំបែងវិញដោយរួសរាន់។ ចំណែកយាយនួនដែលមានព្រួយដោយខ្លាចក្រែង ទាស់អធ្យាស្រ័យនៃនាងថូព្រោះយល់ឃើញថា កូនគាត់មានកិរិយា មិនគប្បីក្នុងកំពែងអង្គរធំនោះ គាត់ក៏បានទៅនិយាយសុំចិត្តកុំឲ្យនាងថូគេចាប់ថ្នាក់ប្រកាន់អ្វីសោះឡើយ។ ស្ត្រីនោះលឺហើយក៏សើចកាច់កក្អាកក្អាយ ហើយថា ចែកុំព្រួយអីយ៉ាងនោះ ក្មេងនៅព្រហ្មចារីតែងអៀនខ្មាសគូស្រករយ៉ាងនេះឯង។ យាយនួនគាត់បានធូដើមទ្រូងពីរឿងនេះ ហើយក៏ពាំសំដីនេះ ដោយមានទឹកមុខរីករាយមកប្រាប់កូនគាត់ភ្លាម។
នាងវិធាវីដែលអង្គុយក្នុងយប់ស្ងាត់ កាលបើនឹកឃើញកិរិយាយ៉ាងនេះនៃម្ដាយនាងហើយ នាងក៏សែនក្នាញ់តូចចិត្ត ដោយនឹកខ្មាស់គេពន់ប្រមាណ។ នាងមានចំបែងជាអនេក។ បានពេលណា នាងរៀបតែរបូតមាត់ជំរាបម្ដាយពីហេតុ ដែលនាងស្អប់ឈ្មោះណៃស៊ត តែសេចក្ដីអៀននិងដំណើរទាស់ខុសប្រពៃណីមកសង្កត់អណ្ដាតនាងឲ្យស្ងៀមទៅវិញ ព្រោះយល់ឃើញថា តាំងពីបុរាណនាយមក ស្ត្រីខ្មែរមិនមានអំណាចរើសប្ដីលើខ្លួនឯងទេ។ បើឪពុកម្ដាយទុកដាក់ល្អអាក្រក់ដូចម្ដេច ក៏ត្រូវតែទទួលយកជានិច្ច។ ទំលាប់យ៉ាងនេះ នាងយល់ឃើញថា ជាការមិនប្រកបនឹងយុត្តិធម៌សោះ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ដែលមានឬទ្ធានុភាពក្រៃលែង ម្ដេចឡើយក៏មិនមកជួយបំបែរចិត្តម្ដាយខ្ញុំផង! ឱកុសលនៃបុណ្យទាំងឡាយដែលខ្ញុំបានសាងមក ម្ដេចក៏មិនមកជួយខ្ញុំឲ្យផុតពីទុក្ខទម្ងន់នេះចេញ? ឱបងប៊ុនធឿនសំឡាញ់អើយ! ទ្រូងអូនគ្មានធូរស្បើយវេលាណាទេ។ បើនៅតែចុកណែនអួលផ្សាយ៉ាងនេះទៅ ឃើញថានឹងធន់ធារមិនបានយូរប៉ុន្មានឡើយ។
នាងវិធាវីនៅត្រាំក្នុងទុក្ខសង្រេងយ៉ាងនេះ ទាល់តែលឺមាត់ក្អែក ដែលប្រស្រ័យនៅដោយចុងអម្ពិល តាមជួរមាត់កំពង់ ស្រែកខ្វកឡើងទ្រហឹងអឹងអាប់។ នាងងាកទៅខាងកើតក៏ឃើញពន្លឺព្រាងៗ របស់ព្រះសុរិយាដែលរះបំភ្លឺលោក។ នាងក្រោកឡើងមាំនដៃជើងរួយស្រពន់ ហើយដើរទៅបើកមុងចូលដំណេក។
នាងវិធាវី កើតទុក្ខឥតដំណេកអង្គុយយ៉ាងនេះសព្វទិវារាត្រី។ ខ្លួននាងល្ហិតល្ហៃស្គមនៅតែស្បែកដណ្ដប់ឆ្អឹង។ យាយនួនឃើញដូច្នោះហើយ ក៏បង្ខំឲ្យខាងប្រុសគេរៀបចំឲ្យបានក្នុងពេលឆាប់ ដើម្បីឲ្យបុត្រីគាត់បានស្វាមី ហើយនឹងអាលឲ្យនាំគ្នាដើរលេងកំសាន្ដលំហែចិត្ត។ ដូច្នោះហើយនាងថូ ដែលសមចិត្ត និងគំនិតយ៉ាងនេះផង ក៏ប្រើគូលីមកជំរះស្មៅ យកទីកន្លែងទុកធ្វើរោងផ្កាស្លា រោងចុងភៅ ហើយជញ្ជូនដើមស្លានៅទាំងមូលខ្លះ ពុះជារនាបខ្លះ ព្រមទាំងស្បូវកណ្ដបដែលយកបង្គរទុកបំរុងជាស្រេច។
នាងវិធាវី កាលបើឃើញវត្ថុទាំងនោះហើយ ក៏រិតតែសុបសៅខ្លាំងឡើងៗ។ នាងលែងចេញវាចាស្ដីថាអ្វីសោះ បើគេដេញដោលសួរពីសុខពលនាងច្រើនពេក នាងក៏ញញឹមដោយស្រពោន ហើយបែរមុខចេញទៅ។
ប្រហែលពីរបីថ្ងៃមក ចាប់មានក្អកស្ងួត មកអង្រួនដើមទ្រូងឲ្យនាងឈឺផ្សាអស់ប្រាណ។ នៅព្រហាមយប់មួយដែលឥតបាននិទ្រាសោះ ស្រាប់តែនាងក្អកឃុះមកមានធ្លាក់លោហិតស្រស់ៗ គេយកកន្ថោរមកត្រងឈាមនោះបានចំនួនពីរពែង។ ឯនាងអស់កំលាំងពេក ក៏ដួលស្រប៉ូបនៅត្រង់កន្លែងអង្គុយ។
យាយនួននិងយាយផៃ ភ័យស្រឡាំងកាំង ក័នៅគ្នាលើកគ្រាហ៍នាងវិធាវី ទៅដាក់លើគ្រែ ហើយម៉ែផៃ រត់ទៅពឹង អ្នកជិតខាងម្នាក់ឲ្យគេអាណិត ទៅអញ្ជើញគ្រូពេទ្យមកជាប្រញាប់។
នៅពេលដែលគ្រូពេទ្យមកដល់ នាងវិធាវីនៅតែស្ដូកស្ដឹងមិនទាន់ដឹងខ្លួននៅឡើយ។ គ្រូពេទ្យចូលទៅចាប់ដៃឆ្វេងអ្នកឈឺមកពិនិត្យជីពចរ ហើយយល់ថាស្ត្រីក្រមុំនេះមានកម្លាំងខ្សោយពេកណាស់។ ដូច្នេះហើយ គេបើកប្រអប់យកថ្នាំមួយបំពង់មកចាក់ឲ្យ ទើបគេនិយាយសុំឲ្យអ្នកឈឺទៅសំរាកកម្លាំងកុំឲ្យមានផលរមាស់ ឬមានអ្នកណាាធ្វើឲ្យឃ្នើសចិត្តអ្វីឡើយ។
លុះគ្រូពេទ្យចុះ ទៅបានមួយស្របក់ នាងវិធាវីក៏ភ្ញាក់ដឹងខ្លួនឡើង។ យាយនួនគាត់អររខិបរខុប លើកបបរនិងត្រីងៀតដែលបំរុងទុកមកឲ្យនាងអាស្រ័យ។ យុវតីនេះ លឺម្ដាយលួងឲ្យញ៉ាំពេក ក៏កើតមានចិត្តអាណិត ហើយខំត្រដរមកអង្គុយជិតម្ដាយ ទើបលើកស្លាបព្រាចូលអាហារ។ នាងទើបតែនឹងលេបបានពីរបីមាត់ប៉ុណ្ណោះស្រាប់តែមានរថយន្ដមួយបើកមកឈប់នៅមុខផ្ទះ ហើយគេឃើញនាងថូចុះប្រញិបប្រញាប់មកស្រែកពីចម្ងាយ។
- ចែអើយ ចែ ខ្ញុំទើបលឺគេនិយាយអំបាញ់មិញនេះសោះ
នាងវិធាវី លឺសូវមាត់នោះក៏ងាកមើលទៅ ស្គាល់ជានាងថូក៏នឹកអួលក្នាញ់ភ្លាម។ សម្បុរមុខនាងឡើងក្រហមច្រាលដោយសេចក្ដីខឹង ឯរោគក្អកក៏ងើបឡើងទាញអង្រួនខ្លួននាង។ លុះនាងស្ដោះទៅក្នុងកន្ថោរ គេឃើញធ្លាក់សុទ្ធតែឈាមក្រហមឆ្អៅ។
ឃើញដូច្នោះហើយ នាងថូក៏ស្ទុះទៅត្រកងនាងវិធាវី៖
- យីក្មួយអញឈឺអីដល់យ៉ាងនេះហ្ន៎? ចែបានអញ្ជើញគ្រូណាមើលហើយ ឬនៅ? យាយនួនដែលភ័យស្លន់ស្ទើរគ្មានស្មារតីនោះ ក៏ហាមាត់ឆ្លើយទាំងប៉ប៉ិបប៉ប៉ុប។
- គ្រូពេទ្យបារាំងគេទើបនឹងចុះទៅមុន នាងអញ្ជើញមកដល់បន្ដិចនេះ។
- ឱចែកុំរកពេទ្យ! ពេទ្យគេមើលមិនពូកែដូចគ្រូខ្មែរទេ។ ខ្ញុំស្គាល់លោកសង្ឃមួយអង្គដែលតែងចង្ក្រមភាវនា នៅក្នុងគុហារភ្នំសំពៅ។ លោកចេះមន្ដវិជ្ជាពូកែណាស់។ លោកធ្វើទឹកមន្ដឲ្យភ្ងូត បើបានងូតទឹកម្ដងនឹងឃើញស្បើយ បីដងនឹងជាស្រឡះ។
- យីលោកនៅឆ្ងាយអីម្ល៉េះ តើបាននរណាគេទៅនិមន្ដលោកមក?
- ចែព្រួយអី ឡានខ្ញុំឈឹបទៅឈឹបមក ពីនេះទៅភ្នំសំពៅ ឆ្ងាយប៉ុន្មាន!
យាយនួនក៏ស្រែកហៅម៉ែផៃឲ្យដកហូត ពីខ្លាក់យកទៀនមួយគូ និងធូបមួយសំណុំមកជូននាងថូ។ ស្ត្រីនេះក៏ម្នីម្នា ចុះទៅថា ដើម្បីនឹងចាត់ចែងឲ្យគេទៅនិមន្ដព្រះសង្ឃពូកែនោះមក។
នៅល្ងាចត្រជាក់ ឡាននាងថូក៏ត្រឡប់មកឈប់នៅមុខផ្ទះយាយនួនវិញ ស្ត្រីនេះឃើញហើយ ក៏មានវាចាទៅកាន់ជនម្នាក់ក្នុងបណ្ដាភ្ងៀវទាំងឡាយ ដែលមកសួរដំណឹងត្រៀបត្រា ឲ្យចុះ ទអារាធនាភិក្ខុំឡើងផ្ទះ។ ព្រះសង្ឃរូបនេះ មានវ័យចាស់គ្រាន់បើហើយ ដំណើរកោងច្រត់លើឈើមួយ ហើយមានសាច់ជ្រីវជ្រោកដណ្ដប់ ដោយចីពរជ្រលក់ខ្លឹមខ្នុរ។
លុះគេបាននិមន្ដលោកឲ្យឡើងរួចហើយ លោកក៏មកគង់កន្លែងមួយដែលគេរៀបបំរុងជាមុន។ ក្រោយដែលគេលើកទឹកតែ បារីម្លូ ស្លា មកប្រគេនលោក លោកក៏មានថេរដីកា សួរដោយសំដីស្អកៗមួយៗ៖
- ញោមនិមន្ដអត្មាមកនេះ តើមានការដូចម្ដេច?
យាយនួនគាត់ក៏ខិតចូលជិតហើយនិយាយពិតលោកតាមដំណើរ។ ភ្ញៀវម្នាក់ដែលនៅជិខាង ក៏លើកថាំងមួយដាក់ទឹកពេញមកប្រគេនលោក។ ក្នុង ភាជន៍នេះមានផ្កាម្លិះក្រពុំៗអណ្ដែតសក្បុស។ លោកយកធូបបីសរសៃមកផ្គុំគ្នានឹងដុំក្រមួនមួយប៉ុនកូនដៃ ហើយយកទៅបិទភ្ជាប់នឹងមាត់ធុងទឹក។ លោកអុជទានមួយឲ្យឆេះ ហើយយកទៅបង្កាត់ធូបបីសរសៃនោះឲ្យឆេះទៀត ទើបបិទទៀននោះក្បែរធូប។ លោកលើកហត្ថប្រណម្យហើយសូត្រផ្លុំៗ ទឹកក្នុងថាំង។ មួយស្របក់ក្រោយមកលោកបែរយកទៀនអុជមកសូត្រកូរទឹកទៀត បង្កើតឲ្យមានជាខ្សែទឹកនាំពពួកផ្កាម្លិះ ហែលរសាត់តាមគ្នាមានវិស័យដូចជាកូនក្អុកសម្បុរស។
យូរៗម្ដង លោកបង្អោនប្រឆេះទៀនទៅក្នុងទឹកបណ្ដាលឲ្យកើតជាផ្ទុះប្រែះៗ! ហើយមានក្រមួនរលាយធ្លាក់ចុះទៅអណ្ដែតត្រា។
នៅកំឡុងកន្លះម៉ោង ដែលព្រះសង្ឃនេះសូត្រមន្ដកូរទឹកពពួកភ្ញៀវ និងអ្នកម្ចាស់ផ្ទះអង្គុយបត់ជើងធ្វើមុខស្ងួត ភ្នែកចាំងផ្ទៀងមើល។ នៅពេលបង្ហើយលោកក៏ជ្រមុជទៀតទៅក្នុងទឹកពន្លត់តែម្ដង។ អ្នកដែលនៅចាំជួយមើលការលុះឃើញដូច្នោះហើយ ក៏នាំគ្នាគ្រាហ៍នាងវិធាវីអង្គុយនៅមាត់ជណ្ដើរ។ ព្រះសង្ឃក៏លើកទឹកនោះ ទៅស្រោចលើខ្លួននាងដែលកំពុងគ្រុនយ៉ាងក្ដៅ នៅពេលព្រលប់ធំដែលធ្លាក់ត្រជាក់។ នាងវិធាវី ដែលគាបានដោះអាវចេញទុកឲ្យនៅខ្លួនទទេ ដើម្បីទទួលទឹកមន្ដ កាលបើត្រូវខ្យល់បក់មកតិចៗ។ ហើយក៏កើតរងាញ័រញាក់ទទ្រើត តែនាងខំខាំធ្មេញសង្កត់ចិត្ត។ ដល់លោកលើកទឹកចាក់ទៅលើថែមទៀត ខ្លួននាងក៏ញ័រចំប្រប់ដូចកូនសត្វ មានធ្មេញរណ្ដំគ្នាគួរឲ្យអាណិតពន់ពេក។
យាយនួនឃើញដូច្នោះ ក៏នឹកស្រណោះស្ទើររលួយថ្លើមប្រមាត់។ គាត់ក៏ខំហាមាត់ទាំងអួលអាក់និយាយ៖
- ខំអត់ទៅកូន! លោកតាស្រោចឲ្យឯងជាហ្នា៎។
មុនពេលដែល លោកនឹងនិមន្ដទៅកាន់ទីសម្មាធិវិញ លោកមានសង្ឃដីការផ្ដាំថា ស្អែកលោកនឹងនិមន្ដមកម្ដងទៀត លុះគ្រប់បីដងទើបឈប់។
នៅយប់នោះ នាងវិធាវីក៏ចាប់គ្រុនយ៉ាងខ្លាំង។ ក្នុងទ្រូងនាងក្ដៅដូចរងើកភ្លើង។ អ្នកផងតែងតែដឹងថាជម្ងឺទ្រូងនេះ តាមនិយមវេជ្ជសាស្ត្រនៃបច្ចុប្បន្នកាល គេតែងតែហ៊ុមដណ្ដប់ឲ្យជិត មិនឲ្យត្រូវអាកាសត្រជាក់ ឬទឹកត្រជាក់សោះឡើយ។ ឥឡូវនេះ លោកដែលជាបព្វជិត មានសីលមានធម៌ បានមកស្រោចទឹកបណ្ដាលឲ្យរោគនោះរិតតែធ្ងន់ ជាងមុនទៅទៀត!
នាងវិធាវីតាំងតែពីនាងចាប់ឈឺមក នាងឥតមាននិយាយស្ដីទេ។ នាងនឹកឃើញថាខ្លួននាងឈឺម្ដងនេះ ប្រហែលមិនជាទេមើលទៅ។ ណ្ហើយរស់ជាមនុស្សធ្វើអ្វីផង បើមុខជាមិនបានជួបគូសង្សារ មុខជាមិនសប្បាយ មុខតែរងទឹកភ្នែកដដែល។ ឱបងប៊ុនធឿនអើយ! បងកុំប្រកាន់ទោសដល់អូនឡើយ ដោយអូនមិនបានមករួមជីវិតដូចពាក្យសន្យា។ ឱគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដ៏ប្រសើរថ្លៃថ្លា ខ្ញុំសូមប្រាថ្នាថា កើតជាតិកាលណា កុំឲ្យមានព្រួយនិងព្រាត់គូកំសត់ដូច្នេះឡើយ។
នៅយប់នោះ មានអ្នកជិតខាងជាច្រើននាក់ដែលធ្លាប់ស្រឡាញ់រាប់អាននាងវិធាវី បានមកនៅជួយកំដរកុះករ។ តែឥតមានជនណាមួយធ្មេចភ្នែកបានឡើយ ព្រោះនាងវិធាវីចេះតែភ្ញាក់ខាកស្ដោះមកធ្លាក់ឈាមមិនស្រាកស្រាន្ដ។
លុះដល់ព្រហាម ទើបអ្នកជម្ងឺបានស្រយាលសម្ងំទទួលដំណេកបាន។ យាយនួនគាត់ឆ្លៀតឱកាសនេះ រត់ទៅ និមន្ដលោកគ្រូអានមើលជតាកូនគាត់។ ព្រះសង្ឃរូបនេះ កាលបើបានពិនិត្យក្រាំងគម្ពីរ និងវាយលេខគន់គូរសព្វគ្រប់ហើយ ក៏មានសង្ឃដីកា៖
- ញោម កូនញោមមានគ្រោះធ្ងន់។ លេខចង្អុលត្រង់ព្រះរាមត្រូវសរឥន្ទជិត។ បើដូច្នេះ ចាំអាត្មាទៅសូត្របណ្ដោះគ្រោះឲ្យ។ ញោមកុំព្រួយ រោគនេះធ្ងន់មែនពិត តែគង់រកគ្រូមើលជា។
នៅពេលថ្ងៃរសៀល គេលឺសូរព្រះឱស្ឋលោកគ្រូអានសូត្រធម៌រអ៊ូ ហើយបាចទឹកមន្ដដូចជាគ្រាប់ភ្លៀងធ្លាក់មកលើរាងកាយនាងវិធាវី ដែលរងាញ័រចំប្រប់នៅក្រោមផួយ។
លុះសូត្រចប់ លោកគ្រូអានក៏បង្គាត់ឲ្យគេលើកអ្នកឈឺអង្គុយសណ្ដូកជើងហើយលោកទំពាស្លាគ្រៀមគ្រួបៗ មានសូត្រគាថាបណ្ដើរផង ប៉ុន្មាននាទីក្រោយមក លោកក៏ព្រួស កញ្ជាក់ស្លាម្លូព្រមទាំងទឹកមាត់ក្រហមទៅលើនាងវិធាវីលឺសូរតែផែតៗ។
បន្ទាប់ពីពេលដែលលោកគ្រូអាននិមន្ដផុតទៅ នាងថូក៏ឡើងមកដល់ភ្លាមមាននាំទាំងស្រីម្នាក់មកផង។ ភ្ញៀវថ្មីនេះ មានភ្នែកបាយម្ខាងស្រលៀងម្ខាង អុតស៊ីសុសមុខសក់ក្រញាញ់កន្ទ្រើសស្លៀកចងក្បិន និងពានាក្រមាមួយជាប់ក្អែលឡើងពភ្លក់ដែល អ្នកផងមិនអាចថាពណ៌អ្វីបានឡើយ។
លុះបានសួរដំណឹងសព្វគ្រប់ ពីអ្នកឈឺរួចហើយ នាងថូក៏និយាយទៀត៖
- ថ្ងៃនេះខ្ញុំមិនបានឲ្យឡានទៅនិមន្ដលោក ភ្នំសំពៅទៀតទេ ព្រោះខ្ញុំនឹកពិភាល់ថាមានទាស់ខុស នឹងខ្មោចបិសាចណាក៏មិនដឹង បានជាស្រោចទឹកម្ដងហើយនៅមិនឃើញគ្រាន់សោះ។ ហេតុនេះ បានជាខ្ញុំនាំម៉ែអេង ដែលល្បីខាងចេះបូលឆុត ឲ្យគាត់មកបូលលមើល ក្រែងលោជាធ្វើទៅបានសមប្រកប។
យាយនួនតប៖
- គាប់ចិត្តថូពេក ជួយឈឺឆ្អាលយ៉ាងនេះ ខ្ញុំអរគុណណាស់។ បើយ៉ាងនេះ ហើយអញ្ជើញគាត់មើលទៅ។
ម៉ែអេង លឺដូច្នោះហើយក៏បង្គាត់ឲ្យយកប្រណាក១ អង្ករមួយគ្រាប់ នឹងអំបោះមួយសរសៃ។ គាត់យកអំបោះមកចងទងប្រណាកមួយខាង លៃឲ្យល្មមតែវត្ថុនោះនៅស្មើត្រង់ បើប្រសិនណាគេចាប់អំបោះយួរឡើង។ លុះលៃបានស្រួលហើយទើបម៉ែអេងយកគ្រាប់អង្ករ មកដាក់បន្ទំលើក្បាលប្រណាកដែលកាន់បន្ដោងលើខ្លួនអ្នកឈឺ។ ក្នុងត្រានោះគេមានអុជទៀនធូបបិទនឹងមាត់ពានមួយ។ ម៉ែអេងក៏និយាយឧទ្ទិសឡើងថា៖ "ឱអ្នកមេបារូបណាមួយហើយ ដែលមានសេចក្ដីក្ដៅក្រហាមខឹងសំបា ហើយចូលមកធ្វើរូបអ្នកនេះ នាងនេះឲ្យឈឺនោះ សូមមេត្ដាប្រាប់ឈ្មោះមក ដើម្បីឲ្យនាងប្អូនគេរៀបសែនព្រេនជូន។ ថាហើយម៉ែអេងក៏អង្គុយនឹងថ្កល់ ភ្នែកស្រលៀងខំ ស្រងៀវមើលប្រណាក់។ ទើបគឋាត់សួរ "អ្នកតាដំបងដែកហា៎? អ្នកតាក្បាលក្រហម?" ប្រណាកនៅស្ងៀមឥតកំរើក ម៉ែអេងក៏ចេះតែរាប់ឈ្មោះអ្នកតា អ្នកដូច សួរយ៉ាងនេះតទៅទៀត ទាល់តែដល់ឈ្មោះនាងកន្ទោងខៀវ ប្រណាកនោះក៏តាំងកន្ត្រោងមុជងើបៗ ទំលាក់គ្រាប់អង្ករទៅលើទ្រូងនាងវិធាវី។ តាមយល់អ្នកតែមិនជឿខ្មោចបិសាចនោះគេថាគឺម៉ែអេងនេះ បន្លំកន្ត្រាក់សរសៃអំបោះបានជាប្រណាកចេះកំរើកយ៉ាងនេះ។ តែតាមយោបល់អ្នកដែលជឿវិញ គេហ៊ានប្រាកដថា គឺជាអ្នកដូចកន្ទោងខៀវនេះឯង ដែលមកបៀតបៀនបុត្រីយាយនួន។
បានស្គាល់ឈ្មោះបិសាច ដែលធ្វើកលដូច្នេះហើយ ម៉ែអេង ក៏បង្គាប់ឲ្យធ្វើពែច្រមុះជ្រូកសែន។ ហើយយកទៅចោលនៅទិសឥសាន។ នៅពេលឥសាន។ នៅពេលល្ងាចនោះ គេឃើញមនុស្សប្រមឹក បួន ប្រាំនាក់ កាន់ស្គរដាសដោយស្បែកពស់ថ្លាន់ និងក្រពើ ចូលមកលេងភ្លេងញ៉ែៗ ហើយច្រៀងបន្ទរផង លឺរំពងដូចហ៊ីងយំ នៅពេលភ្លេងដំបូង។ ឯម៉ែអេងវិញ គាត់ពាក់អាវបំពង់ព្រែក្រហម អង្គុយសម្លឹងតោក ដងខ្លួនគាត់ញាក់ពព្រើត។ មួយសន្ទុះក្រោយមក គាត់ចាក់ស្រាសផឹកមួយពែង ហើយធ្វើសំឡេងស្អកៗថា ចង់ស៊ីកន្ទន់បាក់ក។ អ្នកដែលនៅជិតខាងទីនោះ ក៏ស្ទុះយកចេកមួយស្និតមកឲ្យ។ តួមេមត់ពមចេកអស់ពីរ បី ហើយក៏ចាប់យកតោកគ្រវីគ្រវាត់ ហើយក្រោករាំចាក់ក្បាច់ ធ្វើដៃជើងជង្រ្គីងជង្គ្រាងមួយសន្ទុះក៏អង្គុយស្ងៀម ឯភ្លេង និងចំរៀងក៏ឈប់នៅស្ងៀមដែរ។
ចំណែកម៉ែផៃវិញ កាលបើគាត់ឃើញនាងតូចរបស់គាត់ឈឺចាប់ខ្លាំងយ៉ាងនេះហើយ គាត់ក៏ភ័យស្លុតចិត្តស្ទើររកព្រលឹងគ្មាន។ នៅល្ងាចដែលគេលេងមេមត់ ដើម្បីសូមឲ្យបិសាច អភ័យទោសនោះ គាត់បានរ៉ាប់រងធានាខ្លួននឹងមកសុំឲ្យបិសាចស្រណោះដល់នាងតូច។ លុះដល់ ឃើញតួមេមត់គេឈប់ស្ងៀមដូច្នោះហើយ គាត់ក៏លើកដៃសំពះហើយថា៖
- ឱលោកម្ចាស់អើយ ខ្ញុំសូមទោសចុះ គ្នានៅក្មេងណាស់! កុំចាប់ទោសពៃរ៍ធ្វើអី ឲ្យគ្នាបានជាស្រាកស្រាន្ដទៅ។
មេមត់ឆ្លើយតប៖
- ក្មេងនេះព្រហើនណាស់ ធ្វើឲ្យយើងខឹងណាស់! យើងខឹងណាស់! តែឥឡូវនេះ គេបានឲ្យយើងសប្បាយរួចហើយ មិនអីទេ យើងព្រមឲ្យជាបាន...
ឯនាងវិធាវីដែលទុក្ខអួលក្ដៅនោះ កាលបើលឺភ្លេងអារក្សយ៉ាងនេះនាងរឹតតែក្នាញ់ក្នុងចិត្ត តែមិនចេញស្ដី ព្រោះនាងដឹងខ្លួនថា រោគព្យាធិនេះ កើតឡើងដោយទុក្ខព្រួយរបស់នាងប៉ុណ្ណោះ។ ឱបើប្រសិនណាជាយាយនួនគាត់ភ្ញាក់ដឹកខ្លួន ហើយផ្ដាច់នាងពីឈ្មោះ ណៃស៊ត សំអប់ចេញ ហើយលើកនាំងដាក់ទុកឲ្យទៅ ប៊ុនធឿន គូព្រេងវិញ ឱម្ល៉េះហើយសមនាងមានកំលាំងទទួលឱសថ ទទួលម្ហូបអាហារដោយរីករាយ ហើយនឹងបានស្បើយជម្ងឺដោយរហ័សពុំខាន។ តែនាងនៅតែមិនហ៊ានចេញស្ដីសោះដោយខ្លាចទាស់ចិត្តម្ដាយ។ ម្ល៉ោះហើយ ខ្លួននាងចេះតែស្រពោនរញមទៅៗ រាល់ថ្ងៃ។
អ្នកដែលថែរក្សាជម្ងឺ រឹតតែខំបំពោកថ្នាំ មិនថាថ្នាំអ្វីជា ថ្នាំអ្វីទេ ចិនក៏មាន យួនក៏មានខ្មែរក៏មាន បារាំងក៏មាន... អស់ពីភ្លុកដំរី ប្រមាត់ខ្លាឃ្មុំ អស់ពីឬសឈើ ដល់ថ្នាំធាបថ្នាំគុលិកា ថ្នាំចាក់ ថ្នាំដោតសព្វគ្រប់អស់ហើយ។
ពាក្យសន្ដាយលោកគ្រូអាន និងមេមត់ ព្រមទាំងរិទ្ធានុភាព នៃមន្ដអាគមលោក ភ្នំសំពៅក៏មិនឃើញជាបានផលប្រយោជន៍ឯណា។ នាងវិធាវី ក៏នៅតែស្ដូកស្ដឹង តែនាងនៅវិញ្ញាណចាំជានិច្ច។ ណ្ហើយធ្វើម្ដេចកម្មក្រាស់របស់ខ្លួន....។

Comments
Post a Comment