សុំស្លា - លោកស៊ីន ស៊ីសាមុត និងអ្នកនាងរស់ សេរីសុទ្ធា


(១.ប) . ស្រីតូចទ្រម៉ែ  ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ហាអើយ (២ដង) 
បងខំដើរស្កាត់  សុំស្លាមួយម៉ាត់អូនដាច់មេត្តា  ពិតមែនហើយ ! អូនដាច់មេត្តា ..

(២.ស) . ស្លាបងពេញថ្នក់  ម្តេចមកកុហក់ថាបងអត់មានស្លាហាអើយ (២ដង) 
(ប) ស្លានៅត្រង់ណា  សូមកែវជីវ៉ាបង្ហាញគេផង  ពិតមែនហើយ ! បង្ហាញគេផង ..

(៣.ស) . ជាតិជាមនុស្សខិល  រពឹលរប៉ូចគ្មាននរណាដូចបងហាអើយ (២ដង) 
ស្លាលាក់ក្រោយខ្នង  សូមប្រុសបងយកចេញឆាប់រ៉ា  ពិតមែនហើយ ! យកចេញឆាប់រ៉ា ..

(៤.ប) . ស្លាបងមានពិត  តែចិត្តរៀមប៉ងចង់ទាក់ទងស្នេហាហាអើយ (២ដង) 
(ស) ស្នេហ៍ឆសុំស្លា  ខ្ញុំមិនត្រូវការសូមលាសិនហើយ  ពិតមែនហើយ ! សូមលាសិនហើយ ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩