ឃ្មុំផ្ញើរសំបុក - ស៊ីន ស៊ីសាមុត


(១) . រៀមគេងស្រម៉ៃនឹកថ្លៃជានិច្ច  អារម្មណ៍មិនភ្លេចពីក្តីស្នេហា  
នឹកគ្រាថ្នាក់ថ្នមបីបមកាយា  វាចារថាស្មោះដួងចិត្តភក្តី ..

(២) . ឃ្មុំផ្ញើរសំបុកទុកចិត្តបង្គង  ដូចរូបរៀមបងផ្ញើរប្រាណនឹងស្រី  
ផ្ញើរក្លិនផ្ញើរខ្លួនផ្ញើរព្រេងនិស្ស័យ  អ្វីៗយបើថ្ងៃអ្វីរៀមផ្ញើរទាំងអស់ ..

(R) . រាត្រីបង្ហើយគេងកើយភ្លៅស្រី  គេងស្តាប់សម្តីគួរឲ្យស្រណោះ  
គេងស្តាប់ចម្លើយចុងក្រោយបង្អស់  គេងមើលសម្ផស្សសម្រស់សង្សារ ..

(៣) . ស្មោះប៉ុណ្ណឹងហើយម្តេចឡើយអូនឆ្ងល់  ថាបងមានកលចង់ប្រែសាវ៉ា  
ថ្ងៃនេះយើងបែកថ្ងៃស្អែកជួបគ្នា  ជួបគ្រប់វេលាលុះគ្រាអវសាន្ត ៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩