ស្ទឹងកែវ - លោកស៊ីន ស៊ីសាមុត


I.    ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ 
កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា ?
      ហត្ថដែល ធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រា កណ្តាលព្រៃ ។

II.   ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ 
ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ
      ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ ។

R.   ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ 
ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ
      កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា ។

III. ស្ទឹងកែវ កែវកុំហូរធ្វើអ្វី 
គួរប្រណី ដល់បក្សីដែលកំព្រា 
ធ្លាប់បាន ជួបភក្ត្រកែវពុំងា  គ្រប់គ្រា ដែលគ្នាមកកំសាន្ត៕

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩