កុលាបបាត់ដំបង - លោក ស៊ីន ស៊ីសាមុត


I. កុលាបបាត់ដំបងអើយ បងមកវិញហើយណាថ្លៃ 
ឱកុលាបដែលបងស្រម៉ៃ តើថ្លៃនៅទីណាអូន

II. បងត្រលប់មករកពៅ ដប់ឆ្នាំផុតទៅហើយស្ងួន 
អន្ទះសារចង់ជួបមុខអូន តើអូនល្អយ៉ាងណាទៅស្រី

R. បងលឺតែគេប្រាប់ថា ស្រស់ជីវ៉ាអូនល្អឥតបី 
អូននាងល្អជាងផ្កាចំប៉ីសៀមរាបទៀតថ្លៃ តើមែនឬទេ

III. បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍ 

បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩