ស្អែកបងរៀបការ - អ្នកស្រី ប៉ែនរ៉ន
I. ថ្ងៃស្អែក ! ថ្ងៃស្អែក ! ថ្ងៃស្អែក ..ការបង ដាច់ហើយចំណងស្នេហា ..នៃខ្ញុំ
ថ្ងៃនេះយប់នេះអូនទ្រហ៊ោរយំ ឱ ! ទុក្ខអើយទុក្ខធំជាងភ្នំ ទុក្ខអើយទុក្ខខ្ញុំយំមួយជីវិត ..
II. ស្រណោះតែកូន ..ដែលពួនក្នុងផ្ទៃ ស្តាយគ្មាននិស្ស័យដូចកូន ..ធម្មតា
កើតមកទៅហើយអ្នកណាបិតា ? បើថ្ងៃស្អែកថ្ងៃចូលរោងការ ឳកូននោះណា៎ការចោលម្តាយហើយ ..
III. ថ្លែងប្រាប់អ្នកណា ? អនិច្ចាឃើញតែអួលអាក់ ហារទៅវាស្លាក់ខ្ជាក់ទៅវាស្លែង
មិនការស្រីណាការចំប្អូនឯង រឹតតែធ្វើឱ្យខ្ញុំចំបែង មិនខុសពីខ្លែងដែលដាច់ខ្សែទេ ..
IV. ថ្ងៃស្អែកបងការថ្ងៃស្អែក ..អូនខឹង ម្តេចឡើយបងផ្តាំឱ្យអូន ..ទៅថ្វី
យប់ខែរះហើយម្តេចឡើយហៅថ្ងៃ ឬបងចង់បញ្ឈឺចិត្តស្រី ឬឱ្យអូនក្ស័យក្នុងថ្ងៃការ ...បង ។
Comments
Post a Comment