បុរស​ និងក្ងាន


កាលពីព្រេងនាយ មានប្តីប្រពន្ធមួយគូនោះ មាន​ភ័ព្វសំណាងចិញ្ចឹម​ចំក្ងានមួយ ដែល​ពង​បានជាមាស រៀងរាល់ថ្ងៃ។ ទោះ​ជាយ៉ាងនេះក្តី ពួកគេ​នៅតែមិនស្កប់ស្កល់ឡើយ។ ពួកគេ​ចង់​មាន​បានស្តុកស្តម្ភ ឱ្យលឿនជាងនេះ។

ពួកគេ​គិតគ្នា​ថា​ ប្រសិន​បើ​សត្វក្ងាន​នេះ​អាច​ពងចេញជាមាស ក្នុងខ្លួនវា​ប្រាកដជា​ធ្វើដោយមាស​ហើយ។ ​ប្រសិន​បើពួកគេ​អាច​បាន​ដុំមាស​យ៉ាង​ធំនោះ វា​ប្រាកដជាអាចលក់បាន​ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន ហើយ​ពួកគេ​នឹង​ក្លាយជាអ្នក​មាន​ឆាប់រហ័ស​មិនខាន។ ដូច្នេះ ប្តីប្រពន្ធនោះ ក៏​សំរេច​ចិត្តចិត្តសម្លាប់សត្វក្ងាននោះទៅ។

ពួកគេ​មាន​សេចក្តីភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​គ្មាន​ឃើញ​មាស​ក្នុងខ្លួន​ក្ងាន ដូចអ្វីដែលពួកគេ​រំពឹងទុកឡើយ។

សេចក្តីលោភ នាំមកនូវសេចក្តីវិនាស

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩