គ្រូកម្សត់
| ធ្វើគ្រូពីរឆ្នាំ | ខំគិតល្អិតល្អន់ | ប្រឹងប្រែងបង្រៀន |
| ស្រាវជ្រាវច្រើនដង | មើលគ្រប់មេរៀន | ក្រែងសិស្សយល់បាន |
| ខិតខំរៀនសូត្រ។ | ||
| រាលថ្ងៃរាល់ព្រឹក | ខំភ្ញាក់រលឹក | ក្រោកពីព្រលឹម |
| បាយមិនទាន់ញ៉ាំ | ប្រឹងប្រែងញញឹម | ឱ្យសិស្សសង្ឃឹម |
| ថាគ្រូចិត្តល្អ។ | ||
| ដល់ពេលឥឡូវ | សក់ឡើងជិតស្កូវ | គិតចង់បានគូ |
| ក្រឡេកទៅគេ | គ្មានអ្នកនៅយូរ | គេបានរកគូ |
| ការអស់ទៅហើយ។ | ||
| អង្គុយសញ្ចឹង | បៀវត្សន៍ឆ្នាំហ្នឹង | ចាំបើកចុងខែ |
| ហាហុុកសឹបម៉ឺន | ច្រើនលេខណាស់ដែរ | សរុបស្រាប់តែ |
| ពីរពាន់ដុល្លារ។ | ||
| គ្រូអើយអើយគ្រូ | បង្រៀនយ៉ាងយូរ | បានតែប៉ុណ្ណឹង |
| ស្រលាញ់កូនគេ | មិនហ៊ានដណ្តឹង | លាកូនកាត់ចិន |
| នាងយកគេចុះ។ | ||
| នេះជីវភាពគ្រូ | បង្រៀនយ៉ាងយូរ | ខ្វះព្រឹកខ្វះល្ងាច |
| ប្រាក់ខែមិនគ្រប់ | ខិតខំត្បិតត្បៀត | ក្នុងចិត្តចង្អៀត |
| លែងចង់ធ្វើគ្រូ។ | ||
ដោយលោក វីឡា

Comments
Post a Comment