យុវវ័យ​ចែក​រំលែកពត៌មាន​​របស់​ពួកគេ មាន​ការកើនឡើង​នៅលើ​​បណ្តាញសង្គម


តាម​ការស្ទាបស្ទង់​មតិ​មួយលើ​បណ្តាញសង្គម​ហ្វេសប៊ុក បាន​លើកឡើងថា​យុវវ័យ​បានចែករំលែក​ពត៌មាន​របស់ពួកគេ​កាន់តតែ​ច្រើនឡើង បើប្រៀប​ធៀប​ពីចន្លោះឆ្នាំ ២០០៦ នឹង​ឆ្នាំ២០១២។ ការស្ទង់មតិនេះ បានបង្ហាញទិន្នន័យ និងស្ថិតិដូចខាងក្រោម៖

+ ៩១% បង្ហោះរូប​ពិត​របស់​ពួកគេ (កើនឡើង​ពី​ ៧៩% នៅក្នុងឆ្នាំ២០០៦)
+ ៧១% ប្រាប់​ឈ្មោះ​ក្នុង​បញ្ជីកំណើតរបស់ពួកគេ (​កើនឡើង​ពី ៤៩% នៅក្នុងឆ្នាំ២០០៦)
+ ៧១%​ ប្រាប់​ពីកន្លែង​ពួកគេ​រស់នៅ (កើនឡើង​ពី ៦១% នៅក្នុងឆ្នាំ២០០៦)
+ ៥៣% ប្រាប់អ៊ីម៉ែល​របស់​ពួកគេ​ (កើនឡើងពី ២៩% នៅក្នុងឆ្នាំ២០០៦)
+ ២០% ប្រាប់លេខទូរស័ព្ទទំនាក់ទំនង​របស់ពួកគេ (កើនឡើង​ពី ២% នៅក្នុងឆ្នាំ២០០៦)

ជាមួយ​នឹងសំណួរ​ដែល​ផ្តោត​ទៅលើ​ទម្លាប់​នៃការ​ចែករំលែក​ពត៌មាន​ផ្ទាល់ខ្លួននៅ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក បង្ហាញថា៖
+ ៩២% ប្រើប្រាស់​ឈ្មោះ​ពិត​សម្រាប់​គណនីហ្វេសប៊ុក​ ដែលគេប្រើប្រាស់​ច្រើន
+ ៨៤%​ ចែក​រំលែក​ពី​​ចំណង​ចំណូលចិត្តរបស់ពួកគេ ដូចជា​ភាពយន្ត តន្ត្រី ឬសៀវភៅ
+ ៨២% ប្រាប់ពី​ថ្ងៃខែឆ្នាំកំណើត​របស់ពួកគេ​
+ ៦២% បង្ហាញពីទំនាក់ទំនង​ស្នេហា​របស់ពួកគេ
+ ២៤% បង្ហោះ​វីដេអូរបស់​ខ្លួន​

ជាទូទៅ​ យុវវ័យចាប់​ពី ១៤ ទៅ ១៧ឆ្នាំ​ ចែក​រំលែក​ពត៌មាន​ផ្ទាល់ខ្លួនច្រើនជាង​​ យុវវ័យពី ១២ ទៅ១៣ឆ្នាំ។ ជាញឹកញយ យុវជន​ពី ១៤ ទៅ២៦​ឆ្នាំ​ ចែករំលែក​នូវ៖

+ រូបភាព​របស់ពួកគេ ចំនួន​ ៩៤% (មានត្រឹម ៨២% ប៉ុណ្ណោះសម្រាប់​យុវវ័យពី ១២ ទៅ១៣ឆ្នាំ) + ឈ្មោះពិតរបស់ពួកគេ ចំនួន​៧៦% (មាន​ត្រឹម ៥៦% ប៉ុណ្ណោះសម្រាប់​យុវវ័យពី ១២ ទៅ១៣ឆ្នាំ) + ទំនាក់ទំនង​ស្នេហា ចំនួន ៦៦% (មានត្រឹម​ ៥០% ប៉ុណ្ណោះសម្រាប់​យុវវ័យពី ១២ ទៅ១៣ឆ្នាំ) + លេខទូរស័ព្ទ ចំនួន ២៣% (មានត្រឹម ១១% ប៉ុណ្ណោះសម្រាប់​យុវវ័យពី ១២ ទៅ១៣ឆ្នាំ)

ថ្វីត្បិត​តែ​យុវជន និង​យុវតី​​ចែក​រំលែក​ពត៌មាន​ផ្ទាល់ខ្លួន នៅលើ​បណ្តាញសង្គម​ ច្រើនដូចគ្នាក៏ពិតមែន តែ​ការ​បង្ហាញ​ពីលេខទូរស័ព្ទ​ គឺជាករណី​លើកលែង។ យុវជន ដែលប្រាប់ពីលេខទូរស័ព្ទទំនាក់ទំនង​របស់​ពួកគេ​ មាន​ចំនួន ២៦% នៅពេលដែល​យុវតីចំនួនត្រឹម​១៤% ប៉ុណ្ណោះ​ដែល​ប្រាប់​ពី​ពត៌មាននេះ។

ប្រភពពី​៖ pewinternet.org

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩