សេរីជាទ្រព្យដ៏ប្រសើរ
សេរីក្នុងទីនេះ គឺជាសេចក្តីល្អ ឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើទុកមក តាមលំដាប់លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរុណ្យ ឬជាបុណ្យបារមី ដែលជាប់តាមបុគ្គលអ្នកធ្វើនោះរហូតមកហ្នឹងឯង។
សេរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្តីថា ភោគសម្បត្តិទាំងឡាយ ហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសិរី នៅក្នុងខ្លួនអ៊ីចឹង ឬឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ។ មនុស្សយើងសូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្តី បានមកអំពីអំពើអ្វីៗផ្សេងៗក្តី តែកាលណាខ្វះសេរីហើយ ភោគសម្បត្តិទាំងនោះ រមែងសន្សឹមៗអស់ទៅៗ ពេលខ្លះសម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឱ្យវិនាសទៅជាមួយក៏មាន ថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង។បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យ គឺការប្រព្រឹត្តធម៌ដែលជាសេចក្តីល្អផ្សេងៗ ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពិរោះ ការគោរពអោនលំទោនជាដើម ដែលធ្វើឱ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជាឧបការជួយឱ្យខ្លួនឯង មានសេចក្តីចម្រើន ឈានឡើងដោយលំដាប់ រួមទាំងការវៀរចាកនូវអំពើអាក្រក់ទុច្ចរិតគ្រប់បែប វៀរចាកអបាយមុខគ្រប់ប្រការ ហើយមានសេចក្តីព្យាយាម មិនខ្ជិលច្រអូសក្នុងការងារផ្សេងៗផង ទាំងអស់នេះឯងគឺជាសិរីរបស់មនុស្ស។ ដក់ស្រង់ចេញពី សៀវភៅពន្លឺធម៌ព្រះពុទ្ធ
Comments
Post a Comment