ហនុមាន


តាមរឿង​ដើម​ហនុមានជា​បុត្រ​នាង​ពានរឈ្មោះ ស្វាហយ ដែលត្រូវ​ជា​បងពាលី​និងសុគ្រីព ដូចនេះ ហនុមានត្រូវជា​ក្មួយ​ពាលី និងសុគ្រីព។

គេថាបិតាហនុមាន​នេះ ជា​ព្រះឥសូរ ដែលនៅពេលទ្រង់អផ្សុក​ចុះ​មក​កាឡាខ្លួនជាក្របី បំរុង​នឹង​រួម​សង្វាស​នឹងក្របីញីមួយ​ដេលត្រូវវិស្ណុ​ស្រង់យកទឹកកាម​ប្រគល់​ឱ្យ​ព្រះវាយុ។ ព្រះវាយុ យកទឹកកាម​ព្រះឥសូរ​នេះ ទៅ​បញ្ចូលគូថ​នាង​ស្វាហយ ដែល​ត្រូវ​បណ្តាសារ​ម្តាយជាប់គូថ​នឹង​អង្កត់ឈើ។ 

នាងស្វាហាយ​របូតចេញពីអង្កត់ឈើ​ហើយមានគភ៌​ បន្ទាប់​មកសម្រាល​បាន​ស្វាសនេះ។ បាន​ ៧ថ្ងៃ កូនស្វា​ហោះ​បំរុងទៅស៊ីព្រះអាទិត្យ ដែល​ម្តាយ​ប្រាប់​ថា​ជានំ ហើយ​ក៏រលាយខ្លួនខ្សុល។ លុះ​ព្រះអាទិត្យ​ប្រោះឱ្យរស់វិញ ទើបលោក​ស្តោះ​ទឹកមាត់ឱ្យផឹក​គំរប់ដប់ពីរប៉ាច់ ទើបនៅក្នុងមាត់ស្វានោះ​ មាន​ព្រះអាទិត្យដប់ពីរដួង។ 

តមក​កូនស្វានេះដើរលេងឋានសួគ៌ ក៏ឃើញ​ព្រះឥន្ទ្រគង់លើ​សត្វ​ដំរី​ភ្លុកខៀវ​ទេវលោក។ កូនស្វាលោតទៅទុំលើក្បាលដំរី ក៏ព្រះ​ឥន្ទ្រភ្ញាក់ វាយមួយដំបង​បាក់​ចង្កា​ធ្លាក់មកដីវិញ។ 

ហេតុនេះហើយទើបកូន​ស្វា​នេះមានឈ្មោះថា ហនុមាន គឺអ្នក​មានចង្កាបាក់។ (ហនុមាន ឬហនុមាត < ហនុ = ចង្កា + មាត = បាក់ )​

(ស្រាវជ្រាវតាមឯកសារ​របស់លោកសាស្ត្រចារ្យ​ លាង-ហាប់អាន)​

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩