ធាតុសំខាន់ៗនៅក្នុងកាព្យ

 កំណាព្យ​ គឺជាទំរង់កំហាប់កំណែន​បំផុសនៃអក្សរសិល្ប៍។ កាព្យ ប្រើពាក្យ​មួយ​ចំនួន​តូច យ៉ាងប្រុង​ប្រយ័ត្ន តែបក​ស្រាយគ្រប់​ប្រភេទនៃគំនិត មនោសញ្ចេតនា និងសូរ។ ទិដ្ឋភាពសូរ និងភាសារួម​គ្នា បង្កើត​បានជាផលសរុបមួយ​។ ដើម្បី​យល់កំណាព្យ គេ​ត្រូវ​ស្គាល់ពី​ ឃ្លា - វគ្គ ទំរង់ សូរ (ជួន ចង្វាក់ ផ្ទួន និង រណ្តំ)។ 

ឃ្លា-វគ្គ

ពាក្យច្រើន​រួម​គ្នាបង្កើត​បាន​ជា​ឃ្លា ហើយឃ្លាច្រើនរួមគ្នា បង្កើតបានជាវគ្គ។

ទំរង់

វិធីបង្ហាញ ឬវិធីសរសេរកាព្យ នៅលើ​ទំព័រ​ក្រដាស់ ហៅថាទំរង់។

សូរ

សូរ គឺជាការអាន​បញ្ចេញ​សំលេងឱ្យលឺ។ ការបង្កើតសូរតាមវិធីបួនបែប គឺ ជួន ចង្វាក់ ផ្ទួន និងរណ្តំ។

ជួន

ពាក្យជួន គឺពាក្យទាំងឡាយដែល​មានព្យាង្គ​កើតឡើង​ដោយសូរស្រៈដូចគ្នា ឬព្យញ្ជនៈ​ប្រកប​ដូចគ្នា ឬសូរស្រៈ និង​ព្យញ្ជនៈប្រកប​ដូចគ្នា ហៅថាជួន។ ពាក្យជួន គឺខុសពី​ពាក្យដូចគ្នា។ សត្វ និងសត្វ ជាពាក្យ ដូចគ្នា។

ឧទាហរណ៍
មើលសត្វច្រវាត់រកស៊ី កៀងគូ​ឈ្មោលញី ហិចហើរទៅមក។ 
សត្វត្លុមហើរទំដើមធ្លក ពព្លាក់ហើយជ្រក ទំ​ដើមពព្លា។

ព្យាង្គ "សត្វ" ជួននឹងព្យាង្គ "វ៉ាត់" ក្នុងពាក្យច្រវាត់។
ព្យាង្គ "ស៊ី" ជួននឹងព្យាង្គ "ញី"។
ព្យាង្គ "មក" ជួននឹងព្យាង្គ "ធ្លក" ជួននឹងព្យាង្គ "ជ្រក"។

ចង្វាក់

ចង្វាក់ គឺជា​ការលើ​រឺដាក់សំលេងនៅលើព្យាង្គ។ ពាក្យទាំងនោះ​ ត្រូវអានដោយសង្កត់លើពាក្យ តិចឬច្រើន នៅក្នុងឃ្លា។

ឧទាហរណ៍
ត្រីក្រាញ់​រលេញដេញ​ត្រី​ក្រុស ត្រីក្រឹម​ក្រាបចុះ​ឈប់បង្អង់
ត្រីក្រាយ​ហែល​ក្រោយ​បណ្តោយត្រង់ ត្រី​ក្រឹម​វិលវង់ក្រោម​ត្រី​ក្រាយ។

ត្រូវទំលាក់សំលេងលើពាក្យ  ក្រុស ចុះ ត្រង់ វង់។

ផ្ទួន

ព្យាង្គផ្ទួន គឺព្យាង្គ​តែមួយដែល​កវី​ប្រើ​ច្រើន​ដងក្នុងឃ្លា​ ឬវគ្គ។​

ឧទាហរណ៍
ត្រីក្រាញ់​រលេញដេញ​ត្រី​ក្រុស ត្រីក្រឹម​ក្រាបចុះ​ឈប់បង្អង់
ត្រីក្រាយ​ហែល​ក្រោយ​បណ្តោយត្រង់ ត្រី​ក្រឹម​វិលវង់ក្រោម​ត្រី​ក្រាយ។

តាមឧទាហរណ៍​ខាងលើ ព្យាង្គ ត្រី ជាព្យាង្គផ្ទួន​។

រណ្តំ

គឺកវីប្រើព្យញ្ជនៈ​តែមួយ ឬស្រៈតែមួយ​ច្រើនដងក្នុងឃ្លា ឬវគ្គ។​

ឧទាហរណ៍
ត្រីក្រាញ់​រលេញដេញ​ត្រី​ក្រុស ត្រីក្រឹម​ក្រាបចុះ​ឈប់បង្អង់
ត្រីក្រាយ​ហែល​ក្រោយ​បណ្តោយត្រង់ ត្រី​ក្រឹម​វិលវង់ក្រោម​ត្រី​ក្រាយ។

តាមឧទាហរណ៍​ខាងលើ រណ្តំព្យញ្ជនៈ "" ​(ក្រាញ់ ក្រុស ក្រឹម ក្រាប ក្រាយ ក្រោយ)​។​

ឧទាហរណ៍
កំពឹស​តោងរឹសកំពឹងពួយ កំពត​ស្ទះស្ទួយ​ស្ទាក់​ពីឆ្ងាយ
ពើ​បពះពានលើកំពូលបាយ កំពុងវាត់វាយកំពឹសពង​។

ក្នុងល្បះនេះ
  • រណ្តំព្យញ្ជនៈ " (ពឹស ពីង ពួយ ពត ពើប ពះពាន ពូល ពុង​ ពង)។
  • រណ្តំ​ស្រៈ "" (បាយ បាត)។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩