អំពីលេខខ្មែរ
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ... ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល. ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
- ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖ 0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
- ខ/ លេខអារ៉ាប់ ៖ 0, 1, 2, 3, 4, 5, 6, 7, 8, 9 ។ ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
- គ/ លេខខ្មែរបុរាណ
- ឃ/លេខរ៉ូម៉ាំង (Chiffre romain) ច្រើនសរសេរ ៖
- នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
- សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X។
Comments
Post a Comment