Skip to main content
ឆ្កួតបីប្រការ
| ប្រាជ្ញចាស់ ប្រាជ្ញថ្មី | បុរាណពោលស្ដី | ឆ្កួតបីប្រការ |
| សូមអ្នកចងចាំ | ទន្ទេញសិក្សា | កុំភ្លេចតម្រាស់ |
| បុរាណចងក្រង។ |
|
| ទំមួយនោះឯង | ឆ្កួតទៅនឹងល្បែង | ឆ្កួតល្បែងស៊ីសង |
| លេងយប់លេងថ្ងៃ | បៀចិន បៀតង | បបួលអ្នកផង |
| លេងឥតទំនេរ។
|
|
| លេងភ្លេចស៊ីបាយ | អ្នកស្រុកនាយអាយ | ហៅស៊ីឆ្លើយទេ |
| ស្រែកថាមិនឃ្លាន | ឆ្អែតហើយណាចែ៎! | នេះក៏ព្រោះតែ |
| ឆ្កួតល្បែងពាលា។ |
|
| មួយយប់ទល់ភ្លឺ | ភ្លេចអស់ស្រែភ្លឺ | ទាំងដីចម្ការ |
| រវល់ពេនភ្នេន | គ្មានពេលឯណា | ទៅមើលត្រួតត្រា |
| របស់របរ។ |
|
| ភ្លេចក្របីគោ | ស្មៅក៏មិនរក៍ | គោស្រែកម៉ៗ |
| ឈរត្រាច់ដេរដាស់ | ព្រោះម្ចាស់កម្រ | រវល់តែ ត |
| មួយដៃទៀតសិន។ |
|
| ទីពីរនោះណា | ឆ្កួតនឹងសុរា | ព្រឹកដល់ផ្ទះចិន |
| បើកភ្នែកមិនទាន់ | ហ៊ា!មាត់ធុំក្លិន | ឲ្យតែបែបហ្នឹង |
| ស្លាប់មិនយូរទេ។ |
|
| ប្រការទីបី | ឆ្កួតល្បែងនឹងស្រី | អប្រិយគ្នាន់គ្នេរ |
| ប្រពន្ធកូនឯង | មិនថែថួនទេ | រីប្រពន្ធគេ |
| ចោមរោមសម្លឹង។ |
|
| បុរាណពោលថា | ឆ្កួតបីប្រការ | ប្រុសស្រីត្រូវដឹង |
| ទីមួយឆ្កួតល្បែង | ពីរគ្រឿងស្រវឹង | អ្នកត្រូវថ្លែងថ្លឹង |
| ទីបីឆ្កូតស្រី។ |
Comments
Post a Comment