២០ម៉ោង ដើម្បីរៀនគ្រប់រឿងដែលថ្មី

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញឱ្យឃើញថា អ្នក​ត្រូវ​ចំណាយពេល​យ៉ាងតិច ១០០០ម៉ោង ដើម្បី​ក្លាយជា​អ្នកពូកែ​ (expert) ទៅលើជំនាញ (skill) ​​អ្វីមួយ។ អ្វីដែលជាគន្លឹះ​សម្រាប់​ឈានទៅដល់​កំរិត​ពូកែនោះ គឺ​ការអនុវត្តន៍​ម្តងហើយម្តងទៀត។ ប៉ុន្តែសំណួរនៅថ្ងៃនេះគឺ ​តើអ្នកពិត​ជា​​ត្រូវ​ចំណាយ​ពេល​វេលា១០០០ម៉ោង ដើម្បីយល់ដឹងពីជំនាញថ្មី​មួយឬ? លោក Josh Kaufman (ចូស កាហ្វមែន) ឆ្លើយថា​ វា​មិនពិតឡើយ។ តាមការពិត​ អ្នក​ចំណាយ​ពេល​ត្រឹម​តែ ២០ម៉ោង​ប៉ុណ្ណោះ​។ យល់ដឹងពី​ជំនាញថ្មីមួយនៅត្រង់នេះ គឺ​រៀន​ចេះដឹងពី​មូលដ្ឋានគ្រឹះ និងដើម្បី​ប្រាកដ​ថា​អ្នក​មានគំនិត (concept) សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯងទៅថ្ងៃមុខ។ អ្នក​គ្រាន់​តែ​ប្រើ​ប្រាស់​២០ម៉ោងដំបូងក្នុងការ​អនុវត្តន៍​ ឱ្យឆ្លាត​វៃ​តាម៤ជំហ៊ាន​ដូចខាងក្រោម៖
  1. ស្វែង​រក​អ្វីដែលអ្នកចង់ធ្វើពិតប្រាកដ៖ ដំបូង​អ្នកត្រូវដឹងពីមូលដ្ឋានគ្រឹះនៃអ្វីដែលអ្នកចង់​ធ្វើ ដើម្បីអនុញ្ញាតឱ្យអ្នក​អាច​ចាប់ផ្តើមធ្វើវាបាន និងអនុវត្តន៍វាបាន។ ជាទូទៅ​ អ្នក​តែ​ងតែគិតថា​ជំនាញមួយ តំរូវឱ្យអ្នកចេះគ្រប់ច្រកល្ហក​ សម្រាប់ធ្វើវា តែអ្វីដែលអ្នកត្រូវធ្វើពិត​ប្រាកដនោះ គឺ​អ្នកត្រូវដឹងពីចំនុច​គោលសំខាន់ៗទៅវិញទេ
  2. ដឹងពីកំហុស និងរៀនចេះកែតម្រូវខ្លួនឯង៖ អ្នកគប្បីរៀន​ឱ្យ​ដឹង ថាអ្វី​ខុស អ្វី​ត្រូវ ហើយ​ពេល​អ្នក​ខុស អ្នក​ត្រូវ​កែតម្រូវ​វាយ៉ាងដូចម្តេច
  3. យកចិត្តទុកដាក់៖ ផ្តោតអារម្មណ៍​តែទៅលើ​រឿងមួយ គឺអ្នក​គប្បី​ជៀសវាង​ពីការរំខានផ្សេងៗនៅពេល​អ្ន​កអនុវត្តន៍​ជំនាញថ្មី
  4. អនុវត្តន៍​យ៉ាងតិចណាស់២០ម៉ោង៖ ចាប់ផ្តើមអនុវត្តន៍​ម្តងហើយម្តងទៀតយ៉ាងតិចណាស់ ២០ម៉ោង នោះអ្នកនឹងមាន​អារម្មណ៍​ថាចាប់ផ្តើមស្គាល់ជំនាញថ្មី​នោះ។
អ្វីដែល​ជា​ឧបសគ្គ​ក្នុងការ​រៀនជំនាញថ្មីនោះ គឺមិនមែន​ដោយសារ​អ្នក​មិនចេះឡើយ គឺដោយសារ​អ្នកមាន​អារម្មណ៍ថា​អ្នក​មិនអាចធ្វើវា​បាន អ្នកខ្លាច​វាប៉ុណ្ណោះ។ ដូច្នេះ សូមមានទំនុកចិត្តក្នុង​ការ​ធ្វើ​អ្វីមួយ បើទោះជាវាថ្មីសម្រាប់អ្នកក៏ដោយ! ពេលនេះ អ្នកនៅខ្លាច​រៀនជំនាញថ្មី មិនចេះទៀត?



    Comments

    Popular posts from this blog

    ឧបមាន​ (ទំហៀបន័យ)

    ផ្កាស្រពោន - ភាគទី ៩