ញាំផ្លែឈើ ដឹងដល់ចិត្ត


តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឈើ​មួយ​ណា​? អ្នក​មាន​ដឹង​ទេ​ថា​ តាម​រយៈ​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​នោះ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា​បាន​។ ហើយ​ចុះ​រាល់​ថ្ងៃ​មាន​ដែល​សង្កេត​ពី​ខ្លួន​ឯង​ដែរ​អត់​?

១. ​ឪឡឹក​

អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឪឡឹក​ ច្រើន​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ខ្ពស់​។ អ្នក​មិន​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ​។ ជាង​នេះ​ទៅ​ទៀត​ អ្នក​តែង​តែ​ប្រាប់​គេ​គ្រប់​គ្នា​ពី​ផ្លូវ​ណា​ល្អ​ និង​គួរ​ធ្វើ​ តែ​អ្នក​មិន​ទាន់​បាន​សម្រេច​ក្នុង​ការងារ​មួយ​ចំនួន​នៅ​ឡើយ​។

២. ម្នាស់​

អ្នក​ជា​មនុស្ស​ដែល​គិត​ពី​សម្រស់​។ អ្នក​តែង​តែ​គិត​មុន​នឹង​ហារ​មាត់​និយាយ​ទៅ​កាន់​អ្នក​ដទៃ​។ ហេតុ​នេះ​ហើយ​ទើប​អ្នក​ជា​មនុស្ស​ដែល​គេ​ចូល​ចិត្ត​ច្រើន​។​ ម្យ៉ាង​ទៀត​ អ្នក​ក៏​ជា​មនុស្ស​ដែល​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​។

៣. ទំពាំង​បាយ​ជូរ​

អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ទំពាំង​ បាយ​ជូរ​ គឺ​ជា​មនុស្ស​ដែល​ពូកែ​លាក់​ការ​សម្ងាត់​។ ដោយ​សារ​តែ​បែប​នេះ​ ទើប​គ្មាន​នរណា​ម្នាក់​អាច​យល់​ចិត្ត​អ្នក​បាន​ងាយ​។ ដូច​នេះ​ អ្នក​គួរ​តែ​រៀន​បើក​ចំហ​អារម្មណ៍​របស់​ខ្លួន​ទៅ​មនុស្ស​គ្រប់​គ្នា​ ជាជាង​លាក់​ទុក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​។

៤. ប៉ោម​

អ្នក​គឺ​ជា​មនុស្ស​ដែល​ខំ​ប្រឹង​ធ្វើ​ ការ​ ហើយ​ច្រើន​ជា​មនុស្ស​តែង​ខ្លួន​មិន​សូវ​ទាន់​សម័យ​ប៉ុន្មាន​ទេ​។​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បញ្ចេញ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​ និង​អាច​ធ្វើ​អ្វី​ដែល​គេ​ស្នើ​សុំ​បាន​ដោយ​មិន​ខ្លាច​លំបាក​អ្វី​ឡើយ​។​

៥. ចេក​

អ្នក​ច្រើន​ជា​មនុស្ស​ដែល​ចេះ​ទន់​ភ្លន់ ​ និង​បើក​ចិត្ត​ទូលាយ​ ប៉ុន្តែ​អ្នក​ដទៃ​ដែល​ជួប​អ្នក​ដំបូង​អាច​គិត​ថា​អ្នក​ជា​មនុស្ស​ឆ្មើង​ឆ្មៃ ​ និង​ក្អេងក្អាង​បន្តិច​។ អ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្រមើស្រមៃ​ខ្ពស់​ ទោះ​បី​ការ​ស្រមៃ​ទាំង​នោះ​មិន​ដែល​ក្លាយ​ជា​ការ​ពិត​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត​ អ្នក​ពេល​ខ្លះ​ក៏​ជា​មនុស្ស​ខ្ជិល​ច្រអូស​ណាស់​ដែរ។

៦. ស្វាយ​

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លៃ​ ស្វាយ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ដឹក​នាំ​គេ​ ជាជាង​ឲ្យ​គេ​ដឹក​នាំ​។​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រកួត​ប្រជែង​ក្នុង​ជីវិត​។ ចំពោះ​រឿង​ស្នេហា​ អ្នក​ជា​មនុស្ស​ទន់​ភ្លន់​ ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គូ​ស្នេហ៍​ និង​ជា​មនុស្ស​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​។

៧. ​ក្រូច​

បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ចេះ​អំណត់ ​ និង​មាន​កម្លាំង​ចិត្ត​ខ្ពស់​។ អ្នក​មាន​ដែល​ចាប់​អារម្មណ៍​​ទេ​ថា អ្នក​ជា​មនុស្ស​ដែល​អៀន​ច្រើន​ ខំ​ប្រឹង​ធ្វើ​ការ​ងារ​បាន​ដោយ​ប្រុង​ប្រយ័ត្ន​។ ចំពោះ​រឿង​ស្នេហា​ មនុស្ស​ប្រភេទ​នេះ​ តែ​ចេះ​លះ​បង់​ និង​មិន​ចូល​ចិត្ត​បង្ក​ជម្លោះ​ឡើយ។

៨. ​ល្ហុង​

អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ល្ហុង​ ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​ និង​ហ៊ាន​ប្រឈម​មុខ​គ្រប់​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​។ មនុស្ស​ប្រភេទ​នេះ​ តែង​មាន​មនោសញ្ចេតនា​ខ្ពស់​ និង​ចេះ​យល់​ចិត្ត​អ្នក​ដទៃ​។ ក្នុង​បញ្ហា​ស្នេហា​ អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​ព្រោះ​តែ​អ្នក​មាន​ចរិត​ល្អ​តាំង​ពី​កំណើត​ និង​ចេះ​ប្រើ​អារម្មណ៍​បាន​ល្អ​។

៩. ដូង

អ្នក​ជា​មនុស្ស​ម៉ឺងម៉ាត់​ ចេះ​គិត​វែង​ឆ្ងាយ​ និង​ចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ អ្នក​ក៏​ជា​មនុស្ស​ចចេស​ ក្បាល​រឹង​ផង​ដែរ​ពេល​ខ្លះ​ តែ​មិន​សូវ​ជា​ក្លាហាន​ប៉ុន្មាន​ទេ​។ ក្នុង​រឿង​ស្នេហា​វិញ​ អ្នក​ជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​ស្នេហា​ តែ​ស្រឡាញ់​តែ​មនុស្ស​ឆ្លាតៗ​។

១០. មង្ឃុត​

​អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​មន្ត ​ស្នេហ៍​ និង​ជា​ទី​រាប់​អាន​របស់​អ្នក​ដទៃ​។ មនុស្ស​ដូច​អ្នក​តែង​មាន​ប្រាជ្ញា​ ចេះ​គិត​ ដឹង​ខុស​ត្រូវ និង​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​។ ក្នុង​រឿង​ផ្លូវ​អារម្មណ៍​​វិញ​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លាក់​អារម្មណ៍​ខ្លួន​ឯង​ ដោយ​មិន​ចង់​ប្រាប់​អ្នក​ផ្សេង​ឲ្យ​ដឹង​ ព្រោះ​ខ្លាច​គេ​ពិបាក​ជួយ​គិត​។

១១. ​ទៀប​

អ្នក​ជា​មនុស្ស​សុភាព​ រម្យទម​យក​ចិត្ត​ទុក​ដាក់​រឿង​មុខ​ជំនួញ​របស់​ខ្លួន​យ៉ាង​ម៉ត់ចត់។​ ប៉ុន្តែ​អ្នក​មាន​ពេល​ខ្លះ​ក៏​ជា​មនុស្ស​ដែល​ឆាប់​ខឹង​ ឆាប់​អន់​ចិត្ត​ខ្លះ​ដែរ​។ អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​រក​ឃើញ​កំហុស​អ្នក​ដទៃ​។

១២. ទុរេន​

អ្នក​ជា​មនុស្ស​ផ្អែម​ល្ហែម​ តែ​មើល​ពី​ក្រៅ​ដូច​ជា​រញ៉ាំរញ៉ូវ​បន្តិច​។ ជាង​នេះ​ទៀត​ អ្នក​ក៏​ជា​មនុស្ស​ចូលចិត្ត​សប្បាយ​ និង​ងរង៉ក់​ដូច​កូន​ក្មេង​។​ មនុស្ស​បែប​នេះ​ គួរ​ឲ្យ​អ្នក​ផង​ស្រឡាញ់​រាប់​អាន​ ព្រោះ​ចេះ​ដឹង​ចាស់​ទុំ​ និង​សុភាព​រាប​សារ​។ ប៉ុន្តែ​មនុស្ស​ដូច​អ្នក​ ចូល​ចិត្ត​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ និង​ពូកែ​ង៉ក់ ងរ​។

១៣. សារី

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​សារី​ បើ​កាល​ណា​ដាក់​អារម្មណ៍​ធ្វើ​អ្វី​មួយ​ហើយ​ តែង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដាច់​ខាត​។ អ្នក​ក៏​ជា​មនុស្ស​ធ្វេស​ប្រហែស​ ឆាប់​ខឹង​ ឆាប់​សប្បាយ​ ផង​ដែរ​។ ក្នុង​បញ្ហា​ស្នេហា​ អ្នក​ងាយ​នឹង​បង្កើត​ចំណង​មិត្តភាព​ តែ​ដូច​ជា​ពិបាក​រក្សា​ទំនាក់ទំនង​នោះ​ឲ្យ​បាន​យូរ​បន្តិច​។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩