មើលចិត្ត តាមរយៈម៉ូតនាឡិកាដៃ


ម៉ូតនាឡិកាដៃដែលអ្នកចូលចិត្ត អាច​ប្រាប់​រឿងរ៉ាវ​ចិត្តគំនិត​របស់​អ្នកបាន។ សាក​ក្រឡេកមើល​ខ្លួនអ្នក និងអ្នក​នៅជុំវិញខ្លួនអ្នកទៅមើល ថា​តើ​អត្ថបទនេះ​ និយាយត្រូវឬយ៉ាងណា។​

នាឡិកា​មានដាំពេជ្រ

មនុស្ស​ដែលពាក់នាឡិកា​មាសដាំពេជ្រ ឬនាឡិកា​ស្អាតសង្ហាពណ៌មាស ឬ​មានដាំពេជ្រ​ ជាមនុស្សដែល​មានមហិច្ឆិតាខ្ពស់ ស្រលាញ់​ភាពហ៊ឺហា សំបូរបែប ស្វែងរក​សេចក្តីសុខនឹងជោគ​ជ័យ​​ក្នុងខ្សែរជីវិត។ ក្រៅពីនេះថែមទាំងជាមនុស្សហ៊ាន​សម្តែងចេញ និងឧស្សាហ៍។

នាឡិកាកីឡា

អ្នកជា​មនុស្សខ្នះខ្នែង​ជានិច្ច ក្នុងរឿង​ដែល​ខ្លួនចាប់អារម្មណ៍​ប៉ុន្តែ​ក្នុងករណី​ពេលធម្មតា​ តែបណ្តោយ​ខ្លួនឯង​សប្បាយៗ មិនខិត​ខំប៉ុន្មានទេ ទោះបីចង់ដឹង ឬចូលចិត្តរឿង​ភ្ញាក់ផ្អើល​ប៉ុណ្ណាក៏ដោយ។

នាឡិកា​ដែលមាន​តួលេខ

មនុស្សដែលចូលចិត្តពាក់នាឡិកា​ដែលមានតួលេខ​ប្រាប់ពីម៉ោង ១ ដល់១២នោះ មាននិស្ស័យ​ទន់ជ្រាយ ស្រលាញ់​តន្ត្រី សិល្បៈ ឆ្លាត។

នាឡិកា​គ្មានតួលេខ

មនុស្សដែល​ចូលចិត្ត​ពាក់នាឡិការ​ដែល​មានគំនូស​ប្រាប់ម៉ោង ជំនួស​តួលេខ ជាមនុស្សដែល​មាន​បុគ្គលិក​លក្ខណៈធម្មតា មាននិស្ស័យ​ចិត្តថ្លើម​ជាមិត្តជានិច្ច មានការ​គិត​ដែល​ជារបស់ខ្លួនឯង មិនចូលចិត្ត​ការឈ្លោះទាស់ទែង​ជាមួយអ្នកណាទេ។

នាឡិកា​តួលេខរ៉ូម៉ាំង​

ជាមនុស្សដែល​មាន​និស្ស័យ​ចិត្តថ្លើម​ សុភាពរាបសា​ទន់ភ្លន់ តែក៏​មោហោអាក្រក់ដែរ។ អ្នក​រមែង​អស់​សង្ឃឹម​នូវ​ជីវិត​ដ៏សំបូរបែប ហើយឆាប់តឹង​តែង​នៅពេលគ្រប់យ៉ាង​មិនបានដូចបំណង។ អ្នក​ជាមនុស្សល្អិតល្អន់ យកចិត្តអ្នកដទៃ​បានងាយ ស្រលាញ់ភាព​ស្រស់ស្អាត ស្រលាញ់កិត្តិយស បុណ្យសក្តិ​ ចូលចិត្ត​ប្រមូលអារម្មណ៍​ជានិច្ច។

មិនចូលចិត្តនាឡិកា

ប្រើ​សិន​បើ​នៅ​កដៃរអ្នកគ្មាន​នាឡិកា​ពាក់ទេ សម្តែងថាអ្នកមិន​ចូលចិត្តពាក់​នាឡិការទេ។ អ្នក​ជា​មនុស្សដែល​ស្រលាញ់​ឥស្សរៈភាពខ្ពស់ មិនព្រមឱ្យរឿង​ផ្សេង​ៗមកពាក់ព័ន្ធ ឬដំណើរជីវិត​របស់ខ្លួន មានភាពឆ្លាត​ចូលចំណោម​មនុស្ស​បានងាយ តែពិបាក​នឹងគេ​បានយល់ចិត្ត​ឱ្យ​ជ្រាលជ្រៅ​បន្តិច។

ចូល​ចិត្តនាឡិការបំផុត

អ្នកដែល​ចូលចិត្តពាក់នាឡិកា ជាងគ្រឿង​ប្រដាប់​ប្រភេទផ្សេងៗទៀត ដូចជាចិញ្ជៀន​ កងៃ ខ្សែក ជាមនុស្ស​ដែល​មាន​ការ​ចាប់អារម្មណ៍​ និងឈ្លក់វង្វេង​ចំពោះនាឡិកា។ អ្នក​មានភាពមានៈ អត់ធន់​ខ្ពស់ រ៉ូមែទិក តែការសម្តែង​ចេញនោះ តែង​ប្រឆាំងនឹង​ចិត្តគំនិត​ខ្លួនឯង ដូចជា​មនុស្ស​ចចេស​រឹងរូស​ទៅវិញ៕​

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩