ផ្កាស្រពោន - ភាគទី ៥
យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ ប្រើប្រសិនជាមានគូស្រករទៅ ហើយចេះស្រឡាញ់គ្នាផងនោះ មុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នោះហើយ តោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវី ពី ប៊ុន - ធឿន ចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះ ជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាស ដែលគាត់ខំរកនោះភ្លាម។
យាយនួន គាត់មានសម្លាញ់ម្នាក់ ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ។ មិត្រទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។
មានថ្ងៃមួយ ក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្ត្រីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០ហើយ តែងរឹងប៉ឹងនៅឡើយ។ ដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែ ពាក់អាវផាប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមក គេក៏ឮសូរមាត់យាយនួនស្រែកថា៖
ត្រង់នេះ ស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សម្លឹងមើល ក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឱកាសនេះ ដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពាស្ដោះក្នុងកន្ថោរម្ដងហើយ ទើបគាត់សួរទៅយាយចាន់៖
ឆ្នាំជូត... ថ្ងៃអាទិត្យ ខែស្រាពណ៍...
ឆ្នាំជូត... ថ្ងៃអាទិត្យ ខែស្រាពណ៍...
យាយចាន់គាត់សួរ៖
នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រួសរាន់រៀបខ្លួន ហើយកាន់ម្លូ បារី មួយស៊ងដាក់លើជើងពាន និងទៀន១គូ ដើរតម្រង់ទៅកាន់កុដិលោកគ្រូអាន វត្តពោធិ៍ក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្ត្រ និងមន្តអាគមស្ដោះព្រួស។
ដល់ហើយ យាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះ ដែលមានសង្ឃដីកាសួរមក៖
លុះអានបានសព្វគ្រប់ហើយ លោកមានសង្ឃដីកាពន្យល់៖
យាយនួន កាលបើបានឮសង្ឃដីកាលោកគ្រូនេះ អានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃ ស៊ាន នេះមានទ្រព្យធនស្ដុកស្ដម្ភណាស់។ ឯចៅណៃ ស៊តចេះចង់មាន ចង់បាន ហើយថែមទាំងចេះប្រណិប័តន៍ឪពុកម្ដាយផង។ ឱ ហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សឹបក្នុងចិត្ត ធៀបផ្ទឹមនាមយុវជនទាំងពីរ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យីឈ្មោះទាំងពីរនេះសមគ្នាណាស់តើ! ម្ល៉េះផងគេនឹងរបូតមាត់ថា យិះៗ! មិនខាន... យាយមុខញញឹមប៉ប្រិម បិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្ដីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជា អ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។
ប្រហែលជាមួយអាទិត្យក្រោយមក យាយនួនគាត់ទប់នឹងសេចក្ដីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះទៅផ្ទះសម្លាញ់គាត់៖

- អាវីអើយ អ៊ំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លា យកមក។
- អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមក អង្គុយលើក្ដារមិនកើតទេ ប្រឡាក់ខៀនអស់ហើយ។
- មិនអីទេ ក្ដារនេះរលីងស្រិល អង្គុយត្រជាក់ស្រួលណាស់។
- ជម្រាបសួរអ៊ំ!
- ថ្វាយព្រះ ក្មួយ! យីក្មួយឯងកើតអី ក៏ស្គមស្លឹតស្លាំងម្ល៉េះ?
- ខ្ញុំឥតឈឺថ្កាត់អីទេ អ៊ំ!
- យីឯង យើងចុងខែអស្សុជហើយ ក៏នៅមានភ្លៀងមេធំៗម្ល៉េះ។
- ខ្ញុំចូលចិត្តតែភ្លៀងធំៗអីចឹង បើភ្លៀងរួច វាស្រស់ដីតែម្ដង។ ឯភ្លៀងរលឹម ធ្វើឲ្យធុញអផ្សុកណាស់។
- ចាស៎ អីចឹងមែន។
- ខ្ញុំមកជួបនួនឯងនេះ ព្រោះចង់និយាយការបន្តិច។
- អាវី ឯងបណ្ដោយកំផៃដាំក្ដាតតែម្នាក់ឯងមិនកើតទេ។ ត្រូវឯងទៅមើលផងទើបល្អ។
ត្រង់នេះ ស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សម្លឹងមើល ក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឱកាសនេះ ដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពាស្ដោះក្នុងកន្ថោរម្ដងហើយ ទើបគាត់សួរទៅយាយចាន់៖
- មានការអ្វី ចាន់?
- អើរឿងកូនចៅឯងនោះ វាម្ដេចទៅហើយ? ឯងចាំ ប៊ុន - ធឿន ចេញពីរៀនទើបគិតគូរផ្សំផ្គុំវា ឬយ៉ាងណា?
- ហ៊ឺ ចាន់អើយ ខ្ញុំលាក់បាំងអី។ ឥឡូវដូចចាន់ឯងដឹងស្រាប់ ឪពុក ប៊ុន - ធឿន ធ្លាក់ខ្លួនក្រហើយ។ មានសង្ឃឹមតែលើបៀវត្សរ៍ ប៊ុន - ធឿន តែម្យ៉ាង ដូចគេសង្ឃឹមផ្កាយលើកមេឃអីចឹង។ ខ្ញុំមានកូនតែមួយ មានរំពឹងតែលើវា លុះជរាភាពមកដល់ខ្លួន។ បើប្រសិនជាខ្ញុំឲ្យទៅថី ប៊ុន - ធឿន ទៅ ថី ប៊ុន - ធឿន បន្តិចគេផ្លាស់ទៅធ្វើការនៅខេត្តនេះ បន្តិចទៅខេត្តនោះ។ ឯប្រពន្ធតោងទៅតាមប្ដី។ ចំណែកខ្ញុំនឹងនៅម្នាក់ឯង ឥតនរណាជាពុំនឹក នេះម្យ៉ាង។ ម្យ៉ាងទៀត ប៊ុន - ធឿន នេះធ្លាក់ក្រហើយ ម្ល៉េះសមនឹងជញ្ជក់យកធនធានដែលខ្ញុំនឹងឲ្យទៅកូននោះ ទៅសងបំណុលមិនខាន។ កូនខ្ញុំធ្វើម្ដេចនឹងបានសេចក្ដីសុខ។
- នួនឯង និយាយយ៉ាងនេះចំជាត្រូវហើយ។ ប្រើប្រសិនជាខ្ញុំដូចនួនឯងវិញ ខ្ញុំក៏ផ្ដាច់ដែរ។ គិតមើលសព្វៗទៅ យើងមិនទាន់ស៊ីស្លាបញ្ជាប់ពាក្យ ឬទទួលវត្ថុអ្វីជាខាន់ស្លាក៏នៅដែរ។
- ចាន់អើយ ខ្ញុំក៏គិតនឹងផ្ដាច់ដែរ តែមកតុះតុញ មិនដឹងធ្វើដូចម្ដេច នឹងធ្វើសំបុត្រទៅប្រាប់ចិក ប៊ុន - ថន ភ្លាមទៅ ដូចជាឯងចិត្តអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាម ក៏ថាផ្ដាច់កូនផ្ដាច់ចៅភ្លាម។
- ចាំបាច់ប្រាប់គេធ្វើអ្វី។ យើងនៅតែស្ងៀមធ្វើហីទៅ។ បើនរណាគេចូលមកដណ្ដឹង យើងគិតមើលល្មមលើក ក៏លើកឲ្យគេទៅ។
- ឱ! នរណាអើយ គេនឹងហ៊ានចូលដណ្ដឹងឯងនោះ បើគេដឹងថា ឯងនៅជាប់ពាក្យសម្ដីចិក ប៊ុន - ថន ទៅហើយ។
- នួនឯង និយាយយ៉ាងនេះចំពេញជាខុស។ មានគេគិតចូលមកហើយ តើឯងថាម៉េចទៅ?
- អ្នកណាគេចង់ចូលមកនោះ?
- ចិក ណៃស៊ាន!
- ណៃស៊ាន ថៅកែកាណូតដើរទន្លេនោះហាស៎ ?
- អើ មានណៃស៊ានណាពីរបី។ ឯងស្គាល់ចៅ ណៃ ស៊ត កូនគេនោះទេ។
- ខ្ញុំធ្លាប់ឃើញវាតែពីតូចៗ។
- ឥឡូវវាប៉ិនរកស៊ីណាស់ ដូចឪពុកវាអីចឹង។ ខ្ញុំឮដំណឹងថា បើចៅណៃស៊តនេះវាមានប្រពន្ធទៅ គេនឹងចែកឲ្យកាណូតពីរ ឡានកាំម្ញ៉ុងមួយ និងដើមទុនមួយម៉ឺន។ នេះនៅមិនទាន់គិតមាសពេជ្រអ្វីទៀតផង។
- ណៃ ស៊ត នោះវាកើតឆ្នាំអីហ្ន៎ ?
- ឆ្នាំជូត ថ្ងៃអាទិត្យ ខែស្រាពណ៍។
ឆ្នាំជូត... ថ្ងៃអាទិត្យ ខែស្រាពណ៍...
ឆ្នាំជូត... ថ្ងៃអាទិត្យ ខែស្រាពណ៍...
យាយចាន់គាត់សួរ៖
- បើប្រសិនណាគេចូលមកមែន តើឯងព្រមឬទេមើលទៅ?
- អើ ចាំមើលស្រួលបួលសិន ទុកដាក់កូនចៅនីមួយៗមិនងាយទេ។
នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រួសរាន់រៀបខ្លួន ហើយកាន់ម្លូ បារី មួយស៊ងដាក់លើជើងពាន និងទៀន១គូ ដើរតម្រង់ទៅកាន់កុដិលោកគ្រូអាន វត្តពោធិ៍ក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្ត្រ និងមន្តអាគមស្ដោះព្រួស។
ដល់ហើយ យាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះ ដែលមានសង្ឃដីកាសួរមក៖
- យាយមានធុរៈអ្វី?
- ខ្ញុំព្រះករុណា យកម្លូស្លា បារីនេះមក ប្រគេនលោកគ្រូម្ចាស់ ហើយសុំនិមន្តលោកគ្រូម្ចាស់មើលដួងជតាកូនខ្ញុំព្រះករុណា ព្រោះខ្ញុំព្រះករុណាចង់ឲ្យវាមានគូស្រករ។
- យាយ កូនយាយកើតឆ្នាំអ្វី?
- លោកម្ចាស់ វាឆ្នាំរោង ខែ ពិសាខ ថ្ងៃ អង្គារ។
- តើខាងប្រុសនោះ គេឆ្នាំអ្វី?
- ឆ្នាំជូត ថ្ងៃ អាទិត្យ ខែស្រាពណ៍។
- យីយាយ លេខប្រសើរណាស់តើ! តាំងតែពីអាត្មាចេះមើលហោរមក ពុំដែលឃើញលេខនរណាប្រកបគ្នាអីដល់ម្ល៉េះទេ។
- បើដូច្នេះ ខ្ញុំព្រះករុណា សូមផ្សងចាក់គម្ពីរមើលម្ដងទៀត។
- អញ្ជើញយាយចាក់ទៅ។
លុះអានបានសព្វគ្រប់ហើយ លោកមានសង្ឃដីកាពន្យល់៖
- តាមអាត្មាយល់ថា ជាគាប់ប្រសើរក្រៃលែង។
យាយនួន កាលបើបានឮសង្ឃដីកាលោកគ្រូនេះ អានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃ ស៊ាន នេះមានទ្រព្យធនស្ដុកស្ដម្ភណាស់។ ឯចៅណៃ ស៊តចេះចង់មាន ចង់បាន ហើយថែមទាំងចេះប្រណិប័តន៍ឪពុកម្ដាយផង។ ឱ ហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សឹបក្នុងចិត្ត ធៀបផ្ទឹមនាមយុវជនទាំងពីរ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យីឈ្មោះទាំងពីរនេះសមគ្នាណាស់តើ! ម្ល៉េះផងគេនឹងរបូតមាត់ថា យិះៗ! មិនខាន... យាយមុខញញឹមប៉ប្រិម បិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្ដីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជា អ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។
ប្រហែលជាមួយអាទិត្យក្រោយមក យាយនួនគាត់ទប់នឹងសេចក្ដីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះទៅផ្ទះសម្លាញ់គាត់៖
- ចាន់អើយ លេខវាល្អណាស់ ខ្ញុំមិនថាអីទេ ឲ្យគេចូលមកចុះ៕
Comments
Post a Comment