សេចក្តីសង្ខេប - រឿងទុំទាវ
សង្ខេប
រឿងចាប់ផ្ដើមនៅខេត្តបាភ្នំ (បច្ចុប្បន្នជាស្រុកមូយក្នុងខេត្តព្រៃវែង) ដែលមាននេនពីរនាក់ ឈ្មោះ ទុំ និង ពេជ្រ បានលាលោកគ្រូខ្លួន ដើម្បីលក់តោក នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ទៅដល់ទីនោះ ទុំមានសំនៀងពិរោះ ពេជ្រពូកែរផ្លុំខ្លុយ បានទេសនាយ៉ាងពីរោះរណ្ដុំ ដែលធ្វើអោយអ្នកស្រុកត្បូងឃ្មុំ ផ្អើលមើលគ្រប់គ្នា។និយាយពីគ្រួសារមួយ មានកូនក្រមុំម្នាក់ ដែលមានរូបសម្បត្តិស្រស់សោភាលើសស្រីដទៃ បានធ្វើពិធីចូលម្លប់។ ធីតានេះឈ្មោះ ទាវ និង ម្ដាយឈ្មោះ ផាន់។ នាងនោ ដែលជាអ្នកបំរើ បានស្ដាប់បំរៀងរបស់ទុំ ចូលចិត្ត ក៏ប្រាប់ទាវ ដែលធ្វើអោយនាងទ្រាំពុំបាន ក៏សុំម្ដាយនិមន្ត លោកមកទេសន៍។ ពេលកំពុងទេសន៍ អ្នកទាំងពីរក៏មានចិត្តប្រតិពត្តគ្នា ទាវបានប្រគេន ដន្លាប់ និង ផាហុំ ដល់ទុំ។
ពេលត្រលប់មកវត្តវិញ ដោយទ្រាំពុំបាន នេនទុំ ក៏សុំលោកគ្រូសឹក តែលោកគ្រូពុំអនុញ្ញាតិឡើយ។ លោកគ្រូ មានសង្ឃដីកាថា ទុំមិនអាចសឹកបានឡើយ តែពេជ្រអាចសឹកបាន។ ទុំលួចសឹកដោយចិត្តឯង និងស្កាត់មករកទាវ (ជាមួយពេជ្រ) នៅត្បូងឃ្មុំ។ ពេលមកដល់ ចំពេលដែលម្ដាយទាវមិននៅ គេក៏បានរួមរស់ជាមួយគ្នារាត្រីនោះ។
ម៉ឺនងួន កូនលោកអរជូន បានស្រលាញ់ទាវ ហើយសុំម្ដាយដណ្ដឹងទាវ ដែលធ្វើអោយយាយផាន់សប្បាយចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានោះ ព្រះករុណា បានចេញរាជបញ្ជាស្វែងរកស្នំ ហើយអាមាត្រក៏យកនាងទៅថ្វាយទ្រង់ ដែលធ្វើអោយនាងមិនសប្បាយចិត្តឡើយ។
ទុំដែលត្រូវបានដំណែងជា អ្នកច្រៀងថ្វាយស្ដេច ក្រោយដឹងរឿងនេះ មានការកើតទុក្ខយ៉ាងខ្លាំង ហើយចំពេលដែលស្ដេចត្រាស់បង្គាប់ អោយច្រៀងថ្វាយទ្រង់ព្រោះយល់ថា ទាវនឹកស្រុក ក៏ច្រៀងក្នុងន័យស្ដីអោយទាវដែលល្មោភបុណ្យសក្តិ ចង់ធ្វើស្នំស្ដេច តែនាងទាវប្រកែក ហើយពួកគេត្រូវផ្សំផ្គុំរៀការនឹងគ្នាដោយព្រះមហាក្សត្រ។
ទង្វើនេះ មិនបានធ្វើឱ្យយាយផាន់សប្បាយចិត្តទេ គាត់ក៏ប្រើល្បិចផ្ញើរសារថា គាត់ឈឺ នាងទាវត្រូវទៅមើលជាប្រញាប់ រួចក៏ចាប់បង្ខំអោយរៀបការជាមួយកូនលោកអរជូន។
ក្រោយពីទទួលដំណឹងនេះ ទុំបានថ្វាយដំណឹងដល់ព្រះរាជា ហើយទ្រង់ត្រាស់បង្គាប់អោយនាំរាជសារទៅយកទាវមកវិញ។ ពេលទៅដល់ ចំពេលដែលទាវកំពុងការ ទើបទុំក៏ផឹកស្រា រួចស្កាត់ទៅជួបទាវ។
ក្រោយពេលដឹងរឿងនេះ អរជូនក៏បញ្ជាគេអោយយកទៅសំលាប់ដោយមិនបានឃើញរាជសារនៅចង្កេះ។ ទាវក៏រត់តាមរួចសំលាប់ខ្លួនតាម។ នោ និង ពេជ្រក៏សំលាប់ខ្លួនតាមគ្នាដែរ ក្រោយពីបញ្ជូនដំណឹងដល់ព្រះមហាក្សត្រ។
ព្រះមហាក្សត្រក៏ចេញបញ្ជា អោយគេដាក់ទោស គ្រួសារអរជូនយ៉ាងធ្ងន់ធ្ងរ ដោយភ្ជួរត្រឹមក និង អ្នកស្រុកត្បូងឃ្មុំដែលពាក់ព័ន្ធ ត្រួវចាត់ចូលជាអ្នកងារ។
បញ្ជាក់
យើងឃើញមានឯកសារច្រើនរបស់កវីនិពន្ធជាច្រើន ដូចជាលោកឧកញ៉ាវិបុលរាជសេនា "នូកន" លោកឧកញ៉ាវោហារសន្ទរ "ម៉ុក" ព្រះបទុមត្ថេរ "សោម" ជាដើម។ តែរឿងដែលត្រូវបានក្រសួងអប់រំជាតិស្ទើរគ្រប់សម័យកាលឱ្យយកធ្វើការសិក្សា គឺស្នាដៃរៀបរៀងដោយព្រះបទុត្ថមត្ថេរ ព្រះនាមសោម តែងក្នុងឆ្នាំ ១៩១៥។តាមរយៈការសិក្សារឿងនេះ យើងទទួលបាននូវការយល់ដឹងទាក់ទងនឹងបញ្ហាទំនៀមទំលាប់ខ្មែរ ដូចជា ពិធីចូលម្លប់ ពិធីចែចូវ ពិធីរៀបអាពាហ៍ពិពាហ៍ ការបួសរៀន នៅក្នុងសម័យបុរាណកាល។
រឿងទុំទាវ ត្រូវបានផលិតកម្ម SSB យកមកផលិតជាខ្សែរភាពយន្ត នៅក្នុងឆ្នាំ២០០៣។
បន្ថែម
ការផ្លាស់ប្តូរផ្នែកសង្គម និងភាសា សិក្សាលើវណ្ណកម្មអមតៈ រឿងទុំទាវTum Teav - A Translation and Analysis of a Cambodian Literacy Classic by George Chigas (Credit to: http://bookkhmer.wordpress.com/)
Comments
Post a Comment