ផ្កាស្រពោន - ភាគទី ៦
បួន ដប់ថ្ងៃ ក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។
ស្ត្រីនេះ តាំងក្រោកពីព្រឹកឡើងក៏ដេញឲ្យយាយផៃបោសសំបុកពីងពាង ដែលត្រដាងសន្ធឹងជាសំណាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំង និងតាមគ្រឿងដំបូល ព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារកម្រាលឲ្យរលោងយង់។ ឯនាងវិធាវី នាងត្រូវវេនដុសខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែថួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបម្រុងហិប ហើយដាំទឹកក្ដៅបញ្ចាំលើជើងច្រាន ដើម្បីទុកឆុងតែឲ្យទាន់តម្រូវការ។
យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញ គាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់!
យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗមកក្រាលលើក្ដាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។
មិនយូរប៉ុន្មាន គេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។
បន្តិចក្រោយមក គេឃើញស្ត្រីពីរនាក់ មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះ ច្រានយាយចាន់ឲ្យដើរយោងមុខ ហើយក៏នាំគ្នាត្រាច់ពីក្រោយ ម្នាក់មានដំណើរអ៊ីកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយ យាយចាន់ក៏ស្រែកសួរចៅរ៉ៅទៅ៖
យាយនួនតបដោយតម្អូញ៖
នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រឡាញ់មហិមា។ នាងថូលាន់មាត់ថា៖
យាយនួន គាត់ក៏និយាយឡើង៖
លុះឮសូរឡានបើកទៅផុតហើយ នាងវិធាវីក៏ចេញមកសួរម្ដាយ៖

- នួនអើយ! ទៅណាហើយ? នាងថូ និងនាងធិនគេមកលេង។
- អញ្ជើញចាន់ អញ្ជើញនាង។ មកអញ្ជើញលើព្រំនេះមក។
- ជម្រាបសួរចែ!
- ថ្វាយព្រះនាង!
- យីហ្ន៎ យប់មិញនេះ វារងាតិមធីតែម្ដងហើយ។ ដណ្ដប់ភួយពីរបីជាន់ហើយ នៅតែមិនបាត់។
- រងានៅផ្ទះគ្រាន់បើទេ។ កាលពីល្ងាចថ្ងៃសៅរ៍មុននោះ ខ្ញុំបានជិះកាណូតទៅទារប្រាក់ពីចិនម្នាក់នៅឯបាក់ព្រា។ យប់នោះចំជារងា ហើយស្ទើរកកឈាមក្នុងខ្លួនតែម្ដង។
- ចុះណៃស៊ត គេទៅណាទៅ បានជាគេបណ្ដោយឲ្យនាងពិបាកយ៉ាងនេះ?
- ចាស៎ចែ គេរវល់ទៅមើលកូនគូលីច្រូវស្រូវឯជណ្ដើរស្វា។
- ឯកូនខ្ញុំ អាណៃស៊តនោះ វាទៅត្រួតគេបាញ់ថ្មឯភ្នំសំពៅ ដែលគេវាយបំបែក ដឹកយកទៅចាក់ធ្វើផ្លូវរទេះភ្លើងទៅមង្គលបុរី។
យាយនួនតបដោយតម្អូញ៖
- ថូ គេរវល់គ្រប់គ្នាតែម្ដង ប្រពន្ធដោយប្រពន្ធ ប្ដីដោយប្ដី កូនដោយកូន។ ឯខ្ញុំហើយ នៅតែផ្ទះ និងទៅសមាទានសីលប៉ុណ្ណោះ គ្មានបានរកអ្វីនឹងគេសោះ។
- ចែគិតទៅបរលោកចំជាល្អហើ។ តាមអីខ្ញុំមានកូនច្រើន បើមិនខំ ទៅបានអីចែកឲ្យវា។ ដូចចែនេះ ចំមហាសប្បាយហើយ ធ្វើតែទាន ហើយមានកូនតែមួយ មិនមានព្រួយអីច្រើន។ យីកូនចែធំប៉ុណ្ណាហើយ? ខ្ញុំមិនដែលឃើញសោះ។
- អាវី អើយអាវី ទៅណាហើយ? មីងឯងគេចង់ស្គាល់ឯង?
នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រឡាញ់មហិមា។ នាងថូលាន់មាត់ថា៖
- យីក្មួយអញនេះ ល្អណាស់តើ? ឯងអាយុប៉ុន្មានហើយ?
- ខ្ញុំអាយុ១៧ឆ្នាំហើយ។
- អើ ក្មួយនេះនឹងធឹងណាស់តើ!
យាយនួន គាត់ក៏និយាយឡើង៖
- នាងអញ្ជើញនៅពិសាបាយនឹងខ្ញុំនេះហើយ។
- ចាស៎ចែ កុំព្រួយ ខ្ញុំមានការបន្ទាន់បន្តិច។
- អាវី ឯងទៅមើលកំផៃតើវាធ្វើអី? បណ្ដោយវាម្នាក់ឯងមិនបានទេ...។
- នួន នាងថូនេះគេរកខ្ញុំជូនមកជាចាស់ជាទុំ ដើម្បីមកសុំចងស្ពានមេត្រីនឹងឯង។ គេចង់ដណ្ដឹងកូនឯង ឲ្យជាគូនឹងកូនច្បងគេ ឈ្មោះណៃស៊ត តើឯងនឹងថាដូចម្ដេច?
- នាងថូ នាងចង់បានជាសាច់សាលោហិតនឹងខ្ញុំនេះ ជាការគាប់ប្រសើរណាស់ តែកូនខ្ញុំវាខ្ចី គំនិតមិនសូវដឹងកិច្ចការរាក់ជ្រៅនៅឡើយទេ។
- មិនមែនទេចែ។ ខ្ញុំស្គាល់មនុស្សណាស់។ កូនចែនេះ កិរិយាមារយាទក្រអូបប្រពៃណាស់។
- បើនាងថាដូច្នោះហើយ ខ្ញុំក៏មិនថាអីដែរ តែត្រូវនាងរកគេមើលលេខជតាកូននាងនិងកូនខ្ញុំ តើសមនឹងគ្នាឬទេ។ បើលេខឆ្លើយថាល្អ ទើបខ្ញុំដាច់ជាលើជូននាងបាន។
- នាង រឿងខាងមើលប្ដីប្រពន្ធ ខ្ញុំថានៅដែនបាត់ដំបងនេះ គ្មានអ្នកណាឆុតជាងលោកគ្រូអានវត្តពោធិ៍ក្នុងទេ។ បើលោកថាល្អហើយ មិនដែលប្រែទៅជាអភ័ព្វបានទេ នៅសុខនឹងគ្នាដល់ស្លាប់រៀងខ្លួន។
- ចាស៎ចែ ចាំខ្ញុំទៅរកលោកគ្រូអានមើល។ តើនាងនោះឆ្នាំអី?
- នាងសួរចាន់ចុះ ចាន់គេដឹងស្រាប់ហើយ។
- ខ្ញុំចាំហើយនាងថូ។ ម្ដេច យើងល្មមលាគេទៅហើយឬដឹង?
- ច៎ាះ។
- កូននេះត្រូវហើយ សមនឹងអាស៊ត មុខជាវាពេញចិត្តវាហើយ។ បើបានគ្នាជាប្ដីប្រពន្ធទៅ អាស៊តលែងដើរលេងយប់ពាសវាលពាសកាលទៀតហើយ មើលទៅ។
- មេគន្ធិន កុំនិយាយយ៉ាងនេះ ហង!
លុះឮសូរឡានបើកទៅផុតហើយ នាងវិធាវីក៏ចេញមកសួរម្ដាយ៖
- ម៉ែ អ្នកណាហ្នឹងហ្ន៎? មើលតែស្រីអ្នកមានស្រុកព្រៃតែម្ដងហើយ។ ចំណាស់ប៉ុណ្ណឹងហើយ នៅតែស្លៀកខៀនពណ៌ ពាក់មាសរាប់គីឡូ។ មនុស្សមានសម្បត្តិយ៉ាងនេះ ខ្ញុំមិនចង់ជួបមុខទេ។
Comments
Post a Comment