អូនសូមផ្ញើរស្នេហ៍ - អ្នកស្រី រស់ សេរីសុទ្ធា

I) ដួងចិត្តអូនព្រួយ ស្ទើរតែស្លាប់ហើយ ព្រះអើយមិនជួយខ្ញុំផង 
អូននឹកខ្លាំង ស្ទើរប្រេះទ្រូង សែនព្រួយ ស្នេហ៍ស្នង មិនគួរឃ្លាតឆ្ងាយ ..

II) រស់ជាតិក្តីស្នេហ៍ យល់ហើយម្តេចប្រែ? បែកបែរ ធ្វើឲ្យអូនព្រួយ 
ស្រណោះកន្សែង ដែលបងប្រគល់ឲ្យ ម្តេចឡើយ បាត់ទៅទីណា ?

III) ដួងចិត្ត ខំស្រែក ស្រែកដង្ហោយ អំពាវនាវឲ្យ ព្រះលោកជួយមេត្តា 
ជួយឲ្យរួចពី ចំណងមរណា ជួបភក្ត្រា ម្ចាស់ស្នេហ៍ ដែលទ្រូងនឹកទៅ ..

IV) ដឹងខ្លួនខុសពិត សូមបងអាណិត ក្នុងដួងចិត្តអូន យល់ច្បាស់ 
បងបានជួយអូន ជួយ អូនលួចស្រលាញ់ ពេលនេះប្រុសបង បាត់ឈឹង ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩