ខឹងព្រោះស្រឡាញ់ - លោកស៊ីន ស៊ីសាមុត
I) បំណាច់ចិត្តស្នេហ៍ស្ទើតែលេបបានៗ ចង់ជួបកល្យាណប្រាណបងលែងគិត
បងត្រូវតស៊ូលុះសូន្យជីវិតៗ មិនឲ្យមាសស្និទ្ធរបេះបានទេ។
II) អូនល្អទាំងអស់ស្រស់គ្មានទាស់ភ្នែកៗ ពេញចិត្តអនេកដូចមេឃ និងខែ
ចិត្តបងស្រលាញ់ចុះចាញ់ក្តីស្នេហ៍ៗ ដូចខែនិងមេឃចុះចាញ់ពពក។ឮ
R. ឆ្ងល់ណាស់ជូនកាលចិត្តបងឆាប់ខឹង បើព្រលឹងនៅស្ងៀមមិនស្តីរាប់រក
មនុស្សដ៏ទៃមិនខ្ចីនឹងភ្នកៗ ចំពោះពន្លកខឹងផងស្នេហ៍ផង។
III) ទើបតែឥឡូវបងបានដឹងច្បាស់ៗ ថាខឹងក៏ព្រោះតែក្តីស្នេហ៍ស្នង
ប្រច័ណ្ឌព្រោះស្នេហ៍បែខឹងនួនល្អងៗ កុំប្រកាន់បងខឹងព្រោះស្រលាញ់។
Comments
Post a Comment