ទឹកភ្នែកខ្ញុំ - លោកស៊ីន ស៊ីសាមុត
I) ទឹកភ្នែកខ្ញុំស្រែកយំអ្ហឺខ្លោចផ្សារស្នេហាបងអើយ
ព្រោះធ្លាប់កៀកកើយមិនដែលឃ្លាតឃ្លា ធ្លាប់រួមនិន្ទ្រាសង្សារនឹងគ្នាជាប្រក្រតី។
II) ឱទឹកភ្នែកយំស្រែកសោកាអ្ហឺប្រាប់ជីវិត ត្រូវឃ្លាតដួងចិត្តព្រាត់ទៅទីទៃ
បើខ្ញុំនឹងព្រាត់ស្រី ព្រាត់ព្រោះរឿងហេតុអ្វីសូមអ្នកស្រដីត្បិតអីខ្ញុំឆ្ងល់!
R) បើព្រាត់ដោយកម្មយូរឆ្នាំអ្ហឺគង់យល់ អឺអឺអឺអឺអើយ អឺអឺអឺអឺអើយ អើយ
បើព្រាត់ដោយកល ម្ល៉េះសមរៀមបងយល់តែវេទនា។
IV) ទឹកភ្នែកកាយក្លាយជាលោហិតវរមិត្តបងអើយ ឥតសង្ឃឹមឡើយថាបានជួបគ្នា
វិលមកជាគ្នា ព្រោះខ្ញុំមានរេវា ជាតិនេះមានពៀរ ជួបគ្នាជាតិក្រោយ។

Comments
Post a Comment