ម្លប់ស្នេហ៍ដើមស្រឡៅ - លោកស៊ីសាមុត និងអ្នកស្រី​រស់ សេរីសុទ្ធា


I) (ស)ក្អែកខ្មៅបូលយំ លើភ្នំផ្កាយព្រឹកសំឡូតអូននឹក រលឹកអូរដា
ស្នឹងស្តៅត្រែងត្រាងជីសាង ទ្រូងខ្លាបល្ល័ងជលសា បុស្បាផ្កាព្រៃ។


II) (ប) យើងនាំគ្នារត់ កាត់ភ្នំដំបងកំពង់ចម្លង ក្រងម្កុដស្នេហ៍ថ្មី
ស្រឡៅស្រឡូន ភ្នំកូនដំរី សន្សើជោកដី ដៃអូនជាខ្នើយ។


R) (ស) ត្រកួនប្រលិត ចិត្តដូចតែគ្នាស្មោះនឹងស្នេហា ពុំដែលកន្តើយ
(ប) បងនឹងពុះពារ សុះត្រាដល់ត្រើយអូនកុំព្រួយឡើយ ណា៎ស្រស់ពិសី។


II) (ប) ចង្រិតស្រែកច្រៀងចម្រៀងអភ័ព្វមន្តស្នេហ៍ព្រៃគប់ ម្លប់ដើមស្រឡៅ
(ស) អូនលក់បេះដូង ជូនទ្រូងប្រុសពៅ ពីថ្ងៃនេះទៅ យើងបានសុខអើយ។

Comments