ចម្ប៉ាកំពង់ប្រាក់ - លោក ស៊ីន ស៊ីសាមុត

១. រូបក៏ល្អសាច់ក៏សនៅក្មេងខ្ចីនាងឈ្មោះអ្វីសូមប្រណីប្រាប់បងផងចោលគួចស្មាសែនសង្ហា
អាវវាលខ្នងតើបានបងឬបានគេជាគូគ្រង។

២. សម្រស់ថ្មីបងឃើញស្រីសែនស្រយុតដូចទឹកក្រុតឆក់ឲ្យស្លុតហើយនួនល្អងពេលញញឹម
សង្ឃឹមថាបានរូបបងអូនប្រែខ្នងធ្វើឲ្យបងរឹតតែស្ម័គ្រ។

៣. ជាតិនេះសច្ចាថាសូមជួបផ្កាសូមជួបផ្កាកំពង់ប្រាក់រូបអូននេះជាអន្ទាក់ទាញកន្ត្រាក់បើបង
មិនស្ម័គ្រជាក់ជាមិនបាន។

៤. កំពង់ប្រាក់អូននៅលាក់លៀមធ្វើអ្វីចម្ប៉ាខ្ចីសូមប្រណីផងកល្យាណបងឈានជើងចោល
រូបអូនម្តេចនឹងបានសូមឧទានតែមួយម៉ាត់សោះបងខ្វល់។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩