បឋមវ័យស្នេហ៍ - លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា



I) (ប) គយគន់ធម្មជាតិស្រស់បំព្រង ផ្ការីករហង់ចោលក្លិនគន្ធា 
ចង់ក្រេបក្លិនខ្លួននែបឱរ៉ា ខ្លាចម្ចាស់ចិន្តាមិនប្រណី ..

II) (ស) ទឹកហូរជោរនាចច្រើនប្តូរផ្លាស់ ពាក្យផ្អែមល្ហែមណាស់ច្រើនបង់ហរទ័យ 
ពេលផ្អែមថ្នាក់ថ្នមដោយភក្តី អស់ចិត្តចោលស្រីឱ្យឯកា ..

‎III) (ប) ជាតិនេះបងស្នេហ៍តែស្រីមួយ ជាជីវិតត្រួយម្ចាស់ចិន្តា ហា ..ហា .. 
បើបងក្បត់អូនឱ្យសូន្យសង្ខា បងសច្ចាថាស្មោះនឹងស្រី ..

‎IV) (ស) អូនលើកហត្ថាប្រាថ្នាដោយស្មោះ តស៊ូជួបប្រុសជីវិតណាថ្លៃ 
(ប) អូនអ្ហើយកែវកុំបារម្ភថ្វី បងថ្នាក់ថ្នមស្រីតាមប្រាថ្នា 
(រួម) សូមព្រះជាម្ចាស់ជាសាក្សីពីរនាក់ភក្តី ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩