បឋមវ័យស្នេហាគ្រឹស្នាទេវី - លោកស៊ីន ស៊ីសាមុត និងអ្នកនាង រស់ សេរីសុទ្ធា
I) (ប) . ភ្លៀងធ្លាក់ដើមឆ្នាំរុក្ខជាតិខៀវខ្ចី ក្នុងបឋមវ័យដូចស្រីនិងបង បើវ័យដូចយើងខ្វះក្តីស្នេហ៍ស្នង ដល់ចាស់កោងខ្នងច្បាស់ជៃស្តាយក្រោយ (ស) . មិនខ្ចីសោកស្តាយ ..
II) (ស) . មេឃខៀវស្រឡះពពកបាំងថ្ងៃ ត្រូវស្រលាញ់វ័យហើយស្រលាញ់កាយ ខ្លួនអូនជាស្រីត្រូវមើលឱ្យឆ្ងាយ មុននឹងបង់កាយត្រូវសម្លឹងចិត្ត (ប) . សូមអូនកុំគិត ..
III) (ប) . បងខ្វះតែទ្រព្យនឹងផ្គាប់ចិត្តអូន ព្រោះបងជាកូនអ្នកក្រីក្រពិត ដូចជាជន្លេនលបលួចស្នេហ៍ស្និទ ចាប់ចិត្តប្រតិព័ទ្ធលើដួងចន្ទ្រា (ស) . កុំចេះតែថា ..
IV) (ស) . យុវជនឈាមរាវនៅក្នុងវ័យក្មេង ចូលចិត្តប្រឡែងនឹងល្បែងស្នេហា បានកាយណាយចិត្តលែងគិតនឹកនា ឱ្យស្រីកំព្រាវេទនាចំបែង (ប) . អូនកុំគិតក្រែង ..
V) (ប) . បងធ្លាប់តែឈ្នះក្នុងនាមកូនប្រុស ពេលយល់សម្រស់ប្រុសបងវង្វេង ស្រម៉ៃហាក់បានចន្ទបីបន្លែង អន្ទ:អន្ទែងរាល់ពេលរាត្រី (ស) . កុំបញ្ជោរស្រី ..
Comments
Post a Comment