បេះដូងពិការ - លោក ទូច ចំរើន


I) ក្បាលកោះភូមិក្នុងជុងអន្ទាក់ រូបអូននឹងបងពីរនាក់ ស្នេហ៍យើងពីវ័យកុមារ 
បងហើយនិងអូនរួមរស់ស្នេហា ឱ្យគេងកើយលើហត្ថា ថ្ងៃនេះស្នេហាម្តេចព្រាត់ពីបង ..

II) តឹងទ្រូងដង្ហក់ស្រក់ទឹកនេត្រា  រស់នៅកំព្រាឯកា  ចិន្តាខ្ញុំសែនកង្វល់  
រង់ចាំតំណក់ភ្លៀងស្រក់មកដល់  ដូចក្តោងចាំខ្យល់  ស្រាប់តែនិមលរៀបការគូថ្មី ..

III) បេះដូង ...ពិការស្នេហាកូលាប  បានដឹងជ្រូតជ្រាបទាំងស្រុកភូមិផង  
ទឹកដីក្បាលកោះ  ដែលខ្ញុំប៉ុនប៉ង  ឥឡូវនេះឆ្លងជារឿងខកចិត្ត ..

IV) កន្លង់បាក់ស្លាបក្រាបលើធរណី  កើតទុក្ខយំសោកឥតល្ហែ  ព្រោះតែនឹកស្តាយសំដី  វិយោគឱ្យអស់កុំឱ្យអាល័យ  មានតែទឹកភ្នែកចងដៃ  ជាថ្ងៃជោគជ័យកូលាបរៀបការ ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩