វាសនាតាខ្វាក់ - លោកសុះ ម៉ាត
I) យល់បក់មក ទឹកសមុទ្ររលកឆក់នាំយករឿងខ្លោចផ្សាររូបខ្ញុំពិកាដោយ
ខ្វាក់នេត្រា វាសនាអភ័ព្វណាស់។
II) ទុក្ខខ្ញុំធំធេង ត្រាច់រង្គត់ម្នាក់ឯង សែនចំបែងដោយកម្មក្រាស់ ភ័ព្វអើយ
ធំណាស់ ព្រោះភ្នែកមិនឃើញច្បាស់ អើយដូចជាគុកខ្ញុំ។
R) គ្មានទួញសោករឿងស្នេហា ទុក្ខព្រាត់គ្រួសារ ព្រួយចិន្តាស្រែកយំ ទុក្ខ
នេះហៅទុក្ខធំ រស់ដូចទូលភ្នំ យំប្រាប់អ្នកណា?
III) ចង់ដើរអោយ ផុតភពអភ័ព្វ រស់ពុំគាប់ឥតខ្លឹមសា បើកភ្នែកពិការ តើ
ទ្រាំរស់ដល់ណា ឈ្មោះថាជនសំណល់។
Comments
Post a Comment