វាសនាមាតាអភ័ព្វ - លោកស៊ីន ស៊ីសាមុត

I) ព្រហ្មលិខិតកំរិតជីវិតសត្វលោកកើតក្តីសោយសោកវិយោគក្នុងឳរ៉ា 
សង្រែងព្រោះកម្មផ្តន្ទា ឯកាកណ្តាលទុក្ខកម្ម។

II) ឳកូនម្តាយ ម្តាយធ្លាប់ថែបីបាច់រក្សាតាំងពីកុមារ ឥឡូវកូនធំ 
ពេលនេះម្តាយរងទុក្ខកម្ម ឳកម្មកូនខ្ញុំមិនទទួលស្គាល់។

R. កូនអើយកូនទៅកូននៅទីណា កូនប្រុសកូនពៅស្នេហា មាតាប្រាថ្នាចង់យល់ 
មានតែកូនពៅមួយអាចជួយផ្តល់ សុភមង្គលដល់មាតាបាន។

III) អនិច្ចាវាសនាមាតាអភ័ព្វឳរ៉ាផ្សាចាប់ ស្ទើស្លាប់បង់ប្រាណ 
ម្នាក់ឯងគ្មានញាតិសណ្តាន ផ្ញើប្រាណតាមដានវាសនាកម្ម។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩